ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដាក់​វានា​ជួយ​សង្គ្រោះ​របស់​ចិន​នៅ​សមុទ្រ​មាន​ជម្លោះ​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ទំនាក់​ទំនង​សាធារណៈ


President Joe Biden speaks from the South Court Auditorium on the White House complex in Washington, for the opening of the Democracy Summit, as Secretary of State Antony Blinken, right, looks on.
President Joe Biden speaks from the South Court Auditorium on the White House complex in Washington, for the opening of the Democracy Summit, as Secretary of State Antony Blinken, right, looks on.

អ្នក​ជំនាញ​និយាយ​ថា ​ប្រទេស​ចិន​ប្រហែល​ជា​បាន​បញ្ជូន​និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៃ​ការ​ដាក់​ពង្រាយ​នាវា​នេះ​ថា ​ជា​បំណង​ល្អ​របស់​ចិន​បន្ទាប់​ពី​ខ្លួន​បាន​ធ្វើ​ឲ្យ​ប្រទេស​នានា​មាន​ការ​ខឹង​សម្បា​ជុំវិញ​ការ​បំពាក់​សម្ភារៈ​យោធា​នៅ​លើ​ប្រជុំកោះ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ​នេះ។​

រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​ដាក់​នាវា​រុករក​និង​សង្គ្រោះ​អចិន្ត្រៃយ៍​មួយ​គ្រឿង​ជា​លើក​ទីមួយ​នៅ​ដែន​ទឹក​មាន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ស្រប​ពេល​បង្កើន​ទំនាក់​ទំនង​សាធារណៈ​ជាមួយ​ប្រទេស​ផ្សេងៗ​បន្ទាប់​ពី​ខ្លួន​បាន​ធ្វើ​ឲ្យ​ប្រទេស​តូចៗ​មួយ​ចំនួន​ដែល​ទាម​ទារ​ដែន​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ភ្ញាក់​ផ្អើល​តាមរយៈ​ការ​បំពាក់​សម្ភារៈ​យោធា​នៅ​តំបន់​មាន​ជម្លោះ​នេះ។ នេះ​បើ​យោង​តាម​អ្នកវិភាគ។

ក្រសួង​ដឹក​ជញ្ជូន​ចិន​បាន​បញ្ជូន​នាវា​មាន​ឈ្មោះ​ថា​ នាវា​ជួយ​សង្រ្គោះ​សមុទ្រ​ខាងត្បូង​115 ​ទៅ​ប្រជុំ​កោះ ​Spratly​ កាល​ពី​ថ្ងៃទី២៧ ​ខែ​កក្កដា​កន្លង​ទៅ។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិនហួរ។ សារព័ត៌មាន​ស៊ិនហួរ​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា​ នាវា​នេះ​អាច​បើក​នៅ​លើ​សមុទ្រ​ក្នុង​ស្ថានភាព​ព្យុះភ្លៀង និង​រលក​ធំៗ​មាន​កម្ពស់​ដល់​ទៅ​៦​ម៉ែត្រ។ វានា​នេះ​ក៏​មាន​កន្លែង​សម្រាប់​ឲ្យ​ឧទ្ធម្ភាគចក្រ​ចុះ​ចត​បាន​ផងដែរ។ ​របាយការណ៍​របស់​សារព័ត៌មាន​ស៊ិនហួរ​ក៏​បាន​រាយការណ៍​បន្ថែម​ថា​ នាវា​សង្គ្រោះ​ប្រភេទ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​បន្ថែម​ទៀត។

ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិនហួរ​បាន​ដក​ស្រង់​សម្តី​របស់​ប្រធាន​ការិយាល័យ​ជួយ​សង្គ្រោះ​ លោក​ Wang Zhenliang​ ដែល​បាន​ថ្លែង​ថា «ការិយាល័យ​ជួយ​សង្គ្រោះ​នៃ​ក្រសួង​ដឹក​ជញ្ជូន​នឹង​បង្កើន​យន្តការ​ឃ្លាំ​មើល​នៅ​តំបន់​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ធ្វើ​តាម​ភារកិច្ច​ និង​កាតព្វកិច្ច​ជួយ​សង្គ្រោះ​នៅ​តាម​សមុទ្រ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិ​សញ្ញា​អន្តរជាតិ»។

អ្នក​ជំនាញ​និយាយ​ថា ​ប្រទេស​ចិន​ប្រហែល​ជា​បាន​បញ្ជូន​និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៃ​ការ​ដាក់​ពង្រាយ​នាវា​នេះ​ថា ​ជា​បំណង​ល្អ​របស់​ចិន​បន្ទាប់​ពី​ខ្លួន​បាន​ធ្វើ​ឲ្យ​ប្រទេស​នានា​មាន​ការ​ខឹង​សម្បា​ជុំវិញ​ការ​បំពាក់​សម្ភារៈ​យោធា​នៅ​លើ​ប្រជុំកោះ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ​នេះ។​

លោក ​Jonathan Spangler​ ដែល​ជា​នាយក​អង្គការ​វិភាគ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឬ South China Sea Think Tank ​នៅក្នុង​ទីក្រុង​តៃប៉ិ​បាន​និយាយ​ថា «និយាយ​រួម​ទៅ​ការ​ប្រកាស​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​អំពី​សកម្មភាព​មនុស្សធម៌​នេះ​គឺ​គ្រាន់​តែ​ចង់​បិទបាំង​សកម្មភាព​បំពាក់​សម្ភារៈ​យោធា​របស់​ខ្លួន​ និង​ចង់​បង្វែរ​ការ​យល់​ឃើញ​របស់​សាធារណជន​តែ​ប៉ុណ្ណោះ‍»។

ការបំពាក់​សម្ភារៈ​យោធា

ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ កោះ​តៃវ៉ាន់​ និង​ប្រទេស​វៀតណាម​បាន​តវ៉ា​ចំពោះ​ការទាមទារ​របស់​ក្រុង​ប៉េកាំង​ដែល​ចង់​កាន់​កាប់​៩០​ភាគ​រយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​រួម​ទាំង​ប្រជុំ​កោះ​ Spratly​ ផងដែរ។ ដែន​សមុទ្រ​ដែល​លាត​សន្ធឹង​ប្រវែង​៣លាន​៥សែន​គីឡូម៉ែត្រការ៉េ​គឺ​ជា​ជង្រុក​ត្រី​ ប្រេង​ ឧស័្មន​ធម្មជាតិ​ និង​ជា​ផ្លូវ​នាវាចរណ៍​យ៉ាង​សំខាន់។

ប្រទេស​ចិន​បាន​លើក​ឡើង​ពី​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​នានា​ដើម្បី​គាំទ្រ​ដល់​ការ​ទាមទារ​របស់​ខ្លួន។ ជាង​មួយ​ទសវត្សរ៍​កន្លង​ទៅ​ប្រទេស​ចិន​បាន​ចាក់​ពង្រីក​កោះ​តូចៗ​មួយ​ចំនួន។ ​ការ​ចាក់​ពង្រីក​នេះ​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ស្រប​ពេល​មាន​ការ​បំពាក់​សម្ភារៈ​យោធា​ បង្ក​ឲ្យ​ប្រទេស​ដែល​ទាមទារ​ដែន​អធិបតេយ្យ​ផ្សេង​ទៀតខឹងសម្បា​ ដោយ​សារ​តែ​ចិន​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​គេ​នៅ​ក្នុង​តំបន់។

លោក​ Euan Graham​ នាយក​ផ្នែក​សន្តិសុខ​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ Lowy ​សម្រាប់​គោល​នយោបាយ​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្រា្តលី​ បាន​ថ្លែង​ថា «ប្រទេស​ចិន​ប្រហែល​ជា​ចង់​បន្ធូរ​បន្ថយ​កម្តៅ​នៃ​សកម្មភាព​យោធា​របស់ខ្លួន​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​រុករក​និង​ជួយ​សង្គ្រោះ​ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ ការណ៍​នេះ​នឹង​អាច​ជួយ​បង្វែរ​ទស្សនៈ​របស់​សាធារណជននោះ​ទេ។ ​សង្គ្រាម​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​កំពុង​បន្ត​កើត​ឡើង ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ប្រទេស​ចិន​អាច​មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ទទួល​ជ័យជម្នះ​លើ​សង្គ្រាម​នេះ​ បើធៀប​ទៅ​នឹង​កាល​ពី​ពីរបី​ឆ្នាំ​មុន។ ​នេះ​ក៏​ដោយសារ​តែ​ខ្ញុំ​គិត​ថា​ វិស័យ​យោធា​កាន់​តែ​បើក​ចំហរ​ជាង​មុន​ និង​ពិបាក​លាក់​បាំង​ជាង​មុន‍»។

លោក​ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ថា​ ប្រទេស​ចិន​បាន​ដាក់​នាវា​យោធា​ និង​យន្តហោះ​ចម្បាំង​មុន​នឹង​បញ្ជូន​នាវា​សម្រាប់​ការងារ​រុករក​និង​សង្គ្រោះ​នេះ។ ដូច្នេះ​ចិន​ធ្វើ​ផ្ទុយ​គ្នា​ហើយ»។

ជំនួយ​ពី​ប្រទេស​នានា

អ្នកវិភាគ​ជឿ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹម​ថា ​នាវា​រុករក​និង​សង្គ្រោះ​នេះ​នឹង​ជួយ​ប្រទេស​ចិន​ឲ្យ​មាន​មុខ​មាន​មាត់​ក្នុង​ការងារ​មនុស្សធម៌​ដូច​នឹង​ប្រទេស​ផ្សេង​ទៀត​ដែរ។កោះ​តៃវ៉ាន់​ដែល​ជា​គូប្រជែង​ផ្នែក​នយោបាយ​របស់​ចិន​បាន​ដាក់​ស្ថានីយ៍​សម្រាប់​ការងារ​រុករក​និង​ជួយ​សង្គ្រោះ​នៅ​ជិតប្រជុំ Spratly។ មន្រ្តីឆ្មាំ​សមុទ្រ​កោះ​តៃវ៉ាន់​បាន​ថ្លែង​ថា​ កាល​ពីឆ្នាំ​២០១៥ ភ្នាក់ងារ​របស់​លោក​បាន​ជួយ​សង្គ្រោះ​អ្នកនេសាទ​ដែល​មិន​មែន​ជា​ជនជាតិ​តៃវ៉ាន់​ពី​ខ្យល់​ព្យុះ​នៅ​ប្រជុំកោះ ​Spratlys។ កាល​ពី​ឆ្នាំមុន​កងទ័ព​អូស្រា្តលី​បាន​ហាត់​សម​ជួយ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​ជាមួយ​កងទ័ព​ហ្វីលីពីន​នៅ​តាម​ឆ្នេរសមុទ្រ​ចិន​ខាង​ត្បូង។

លោក ​Collin Koh​ អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​តាម​សមុទ្រ​នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ Nanyang ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា​ នាវា​ចម្បាំង​ដឹក​ឧទ្ធម្ភាគចក្រ​របស់​ប្រទេស​ជប៉ុន​ឈ្មោះ Izumo​ ក៏​ជួយ​ធ្វើ​ការងារ​មនុស្សធម៌​ព្រម​ទាំង​ការងារ​ជួយ​សង្គ្រោះ​ផងដែរ។ ប្រទេស​ជប៉ុន​បាន​បញ្ជូន​នាវា​នេះ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧។

ប្រទេសអូស្តា្រលី​និង​ជប៉ុន​មិន​បាន​ទាមទារ​ផ្នែក​ណា​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ទេ ប៉ុន្តែ​បាន​ប្រឆាំង​ទៅ​នឹង​ការទន្ទ្រាន​យក​របស់​ចិន​នៅក្នុង​តំបន់​នេះ។​

ការ​ឃ្លាំ​មើល​របស់​ប្រទេសហ្វីលីពីន

អ្នកស្រី ​Maria Ela Atienza​ សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នៃ​សាកលវិទ្យាល័យ ​Diliman ហ្វីលីពីន​បាន​ថ្លែង​ថា​ ប្រទេស​ហ្វីលីពីន​គ្រប់គ្រង​កោះ​តូចៗ​ចំនួន​៩​នៅ​ជិត​ប្រជុំកោះ​Spratly។ ក្រុម​អ្នក​តាក់​តែង​ច្បាប់​ប្រហែល​ជា​មើល​ឃើញ​ថា​ នាវា​រុករក​និង​សង្គ្រោះ​របស់​ចិន​នេះ​នៅ​មាន​ភាព​មន្ទិល​សង្ស័យ។​

ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅប៉ុន្តែ​គេហទំព័រ​សារព័ត៌មាន​ Philippine Star ​របស់​ហ្វីលីពីន​បាន​ផ្សាយ​ថា​ កាល​ពី​ខែឧសភា​ប្រទេសចិន​បាន​ព្រមាន​ហ្វីលីពីន​ថា​កោះ​តូចៗ​ដែល​គ្មាន​មនុស្ស​នៅ​គួរ​តែ​ទុក​ឲ្យ​នៅ​ស្ថានភាព​ដដែល។

អ្នកស្រី ​Atienza​ បាន​ថ្លែង​បន្ត​ថា​ ប្រទេសចិន​អាច​ដើរ​តួនាទី​ធំ​ជាង​នេះ​នៅក្នុង​តំបន់ នៅ​ពេល​ណា​មាន​មនុស្ស​រង​គ្រោះ។ អ្នក​ស្រី​បាន​ថ្លែង​បន្ថែម​ថា​ ជនជាតិ​ហ្វីលីពីន​បាន​ស្តី​បន្ទោស​ប្រទេស​ចិន​ដែល​ខ្វះ​ខាត​ជំនួយ​បន្ទាប់​ពី​ខ្យល់​ព្យុះ​Yolanda​ បាន​សម្លាប់​មនុស្ស​ជាង​៦​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ​២០១៣។
អ្នកស្រី ​Atienza​ បាន​ថ្លែង​ដូច្នេះ​ថា៖ «បើ​គិត​ពី​ផ្នែក​ការទូត​វិញ​ ប្រទេស​ចិន​អាច​ជា​ប្រទេស​ជិត​ខាង​ល្អ​មួយ។ ចិន​មិន​បាន​បំពេញ​តួនាទី​ជា​អ្នក​ផ្តល់​ជំនួយ​មនុស្សធម៌​ទេ​ចំពោះ​ករណី​ថ្មីៗ​នេះ​ដែល​ត្រូវការ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នោះ»។

ជំនួយ​សេដ្ឋកិច្ច

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដឹង​ពី​ក្តី​បារម្ភ​នេះ​តាំង​ពី​ឆ្នាំ​២០១៦ នៅ​ពេល​ដែល​ខ្លួន​បាន​ចាញ់​ក្តី​នៅ​ឯតុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ជុំវិញ​ការ​ទាមទារ​កាន់​កាប់​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​ចិន​បាន​ច្រាន​ចោល​សាលក្រម​នោះ​ ប៉ុន្តែ​បាន​ចាប់​ផ្តើម​បង្កើន​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​ដែល​ទាម​ទារ​កាន់កាន់​ដែន​សមុទ្រ​ តាម​រយៈ​ជំនួយ​អភិវឌ្ឍ​និង​ការវិនិយោគ​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ។

ប្រទេស​ចិន​គឺ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី២​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ប្រទេសនានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

លោក ​Jonathan Spangler​ បាន​ថ្លែង​ថា​ទាំង​ប្រទេស​នានា​ដែល​មាន​អំណាច​ព្រម​ទាំង​ប្រទេស​ចិន​ផង​ដែរ​ អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ទាំង​នេះ។​

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

អត្ថបទ​ទាក់ទង

XS
SM
MD
LG