វាជាការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលមួយសម្រាប់ប្រទេសចិនដែលការឆ្លងមេរោគកូរ៉ូណាវីរុសថ្មីរាប់ពាន់បានត្រូវគេកត់ត្រាក្នុងរយៈពេលមួយថ្ងៃនោះ។
មេរោគនោះ បានលេចចេញមុនដំបូងនៅក្នុងក្រុងវូហាននៃប្រទេសចិនកាលពីចុងឆ្នាំទៅ។
ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងករណីថ្មីនៅត្រឹមលេខមួយខ្ទង់នេះ មិនមែនមានន័យថា វីរុសនោះបានចេញផុតពីប្រទេសចិននោះទេ។ នៅមានជនជាតិចិនរាប់ពាន់ទៀតដែលនៅឆ្លងមេរោគនោះដែលបានរាលដាលនៅទូទាំងពិភពលោក។
បណ្តាញព័ត៌មានរដ្ឋចិន បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនៅក្នុងការនិយាយតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ចិននឹងបន្តការខំប្រឹងប្រែងការការពារនិងត្រួតត្រារបស់ខ្លួនក្នុងរបៀបមិនបង្អន់ដៃ ខ្លាំងក្លារ និងប្រយ័ត្នប្រយែង។
បន្ថែមពីនោះ ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍ទៀតថា ប្រធានាធិបតី ស៊ី បាននិយាយទៀតថា ចិនប្រុងប្រៀបរួចហើយដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយប្រទេសផ្សេងៗទៀតអំពីវីរុសនេះហើយនឹងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍឱសថ និងថ្នាំវ៉ាក់សាំងរួមគ្នា។
ឥឡូវនេះ មានមេរោគកូរ៉ូណាវីរុសជាង១៣៤,០០០ករណីនៅក្នុងប្រទេស និងដែនដីចំនួន១២៧ដែលជាចំនួនតូចមួយនៃប្រជាពលរដ្ឋសរុបទាំងអស់៧ពាន់លាននាក់នៅទូទាំងពិភពលោក។
លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃព្រហស្បតិ៍ បានចេញពីជំនួបជាមួយសមាជិកសភាអំពីច្បាប់ឆ្លើយតបមេរោគកូរ៉ូណាវីរុស។លោកស្រីបានមានប្រសាសន៍ថា លោកស្រី រំពឹងថា ពួកអ្នកនយោបាយ នឹងធ្វើការប្រកាសនៅថ្ងៃសុក្រនេះអំពីវិធានការដែលពួកគេបានព្រមព្រៀងគ្នាដែលនឹងជួយពលរដ្ឋអាមេរិកាំងដោះស្រាយបញ្ហាមេរោគនេះ៕