ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការហាម​ឃាត់​ការធ្វើ​ដំណើរក្នុងពេលវេលា​សំខាន់​នៅពេល​ដែល​រដ្ឋាភិបាល​ព្យា​យាមរាំង​ខ្ទប់​មេរោគ​កូរ៉ូណា​វីរុស


រូបឯកសារ៖ អ្នកដំណើរប្រុងប្រយ័ត្នដើម្បីបញ្ចៀសពីការឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាវីរុស។
រូបឯកសារ៖ អ្នកដំណើរប្រុងប្រយ័ត្នដើម្បីបញ្ចៀសពីការឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាវីរុស។

រដ្ឋាភិបាលនៅជុំវិញ​ពិភពលោក​កំពុង​ធ្វើ​ការ​ឆ្លើយ​តប​ដល់​ការរាល​ដាល​សាកល​នៃ​មេរោគ​កូរ៉ូណា​វីរុស​ដោយ​មានការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​កាន់​តែ​ច្រើនឡើង​នៅពេល​ដែល​រដ្ឋាភិបាល​ទាំង​នោះ​ស្វះស្វែង​រារាំងករណី​ឆ្លងដែល​នាំ​ចូលមក​ពី​ប្រទេស​ក្រៅ​ខណៈ​ដែល​បញ្ចៀស​ឬ​រាំង​ខ្ទប់​ករណី​រាលដាល​នៅ​ក្នុង​ព្រំដែន​របស់​ខ្លួន។

ប្រធានា​ធិបតី​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​ចេញ​បម្រាម​ហាម​ឃាត់​ដល់​អ្នក​ធ្វើ​ដំណើរ​បរទេស​ដែល​កាល​ពីពេល​ថ្មី​ៗ​នេះ​បាន​ទៅទស្សនា​តំបន់ Schengen ​របស់​សហភាព​អឺរ៉ុប​នៅពេល​ដែល​លោកធ្វើ​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ដែល​សង្កត់​ពី​វិធានការ​សេដ្ឋកិច្ច​ដែល​រដ្ឋ​បាល​របស់​លោក​នឹង​អនុវត្ត។

លោកបាន​ទទួល​ការរិះគន់​ពី​ពួកមេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​និយាយ​ថា មិន​បាន​ធ្វើ​ឲ្យ​ល្មម​គ្រប់​គ្រាន់​ដើម្បី​បង្កើន​ល្បឿន​នៃ​ការធ្វើតេស្ត​ករណី​សំខាន់​ៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​ពួក​មេដឹកនាំ​គណបក្ស​ប្រជា​ធិបតេយ្យបាន​ស្នើ​ផ្តល់​ច្បាប់​ដែល​រួមមាន​ការធ្វើ​តេស្ត​ដោយ​មិន​គិត​ថ្លៃ​និង​ទទួល​បា្រក់​ឈប់​សម្រាក​ការងារ​ដែល​នឹង​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ស្នាក់​នៅ​ផ្ទះ​កុំ​ឲ្យ​ទៅ​ធ្វើ​។

ប្រទេស​អារ៉ាប់ប៊ី ​សាអូឌីតបាន​បន្ថែម​ការរឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​ដោយ​ហាម​ឃាត់ទាំង​ការ​ធ្វើ​ដំណើរ​ទៅកាន់​និង​មក​ពី​ក្រុម​ប្រទេស​ដែល​រួមមាន​ប្រទេស​នៅ​សហភាព​អឺរ៉ុប ​ឥណ្ឌា ប៉ាគីស្ថាន ស៊ូដង់​និង​ប្រទេស​កេនយ៉ា។

ប្រទេស​អាល់សាវ៉ាឌ័របាន​ហាម​ឃាត់ជន​បរទេស​ទាំងអស់ ​ខណៈ​ដែល​ប្រទេស​ហ្វាតេម៉ាឡា​ដែល​ជា​ប្រទេស​ជិត​ខាងបាន​ចេញការ​ឃាត់លើ​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​តំបន់​អឺរ៉ុប ​អ៊ីរ៉ង់ ​ចិន​ និង​កូរ៉េខាង​ជើង​និង​ខាង​ត្បូង។

ប្រទេសកូឡុំប៊ីនិងប៉េរូមានការ​រឹតត្បិត​ធូរស្រាល​ជាង ​ដែល​តម្រូវ​ឲ្យ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេចំពោះ​អ្នក​ដែល​បាន​មក​ពី​ប្រទេស​ចិន ​អ៊ីតាលី អេស្ប៉ាញ ​និង​បារាំង៕

XS
SM
MD
LG