ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន និង​សហរដ្ឋ​អាមេរិក​តទល់​គ្នា​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង


លោក​វីរៈនាវីត្រី​អាមេរិក Kirk Benson ចង្អុល​ផែនទី​សមុទ្រ​ចិន​ខាងត្បូង​នៅ​មជ្ឈមណ្ឌលTactical Flag Command Center (TFCC)នៃ 19,200-ton USS Blue Ridgeក្នុង​ទីក្រុង​ម៉ានីល​នៅ​ខែកក្កដា​ឆ្នាំ២០១៤។
លោក​វីរៈនាវីត្រី​អាមេរិក Kirk Benson ចង្អុល​ផែនទី​សមុទ្រ​ចិន​ខាងត្បូង​នៅ​មជ្ឈមណ្ឌលTactical Flag Command Center (TFCC)នៃ 19,200-ton USS Blue Ridgeក្នុង​ទីក្រុង​ម៉ានីល​នៅ​ខែកក្កដា​ឆ្នាំ២០១៤។

ចិន​បាន​ច្រានចោល​របាយការណ៍​មួយ​របស់​រដ្ឋា​ភិបាល​អាមេរិក ដែល​រៀប​រាប់​ពិស្តារ​អំពី​ការ​ទាម​ទារ​ដែន​សមុទ្រ​របស់​រដ្ឋាភិបាល​ទីក្រុង​ ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​អះ​អាង​ថា របាយ​ការណ៍​នេះបំពាន​ការ​សន្យា​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​ ថា​ខ្លួន​នឹង​ឈរ​លើ​គោល​ការណ៍​អព្យាក្រឹត្យ​នៅ​ក្នុង​ជម្លោះ​នេះ។ លោកស្រី Sha​កិច្ច​ខំ​ប្រឹង​ប្រែង​ដ៏ចម្រូង​ចម្រាស់​នេះ ក្នុង​ការ​កំណត់​ឲ្យ​ច្បាស់​អំពី​ដែនទឹក​ជាក់​លាក់របស់​ចិន​នៅសមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋាភិបាល​ចិន និង​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​កាល​ពី​សប្តាហ៍​មុន ដែល​សង្កត់​ធ្ងន់​លើ​ជម្លោះ​ដ៏​យូរ​មក​ហើយ​ ស្តី​អំពី​កម្មសិទ្ធិ​កាន់​កាប់​ថ្ម​ប៉ប្រះ​ទឹក តំបន់​ដី​កោះ​តូចៗ និង​តំបន់​ទឹក​ដែល​សម្បូរ​ទៅ​ដោយ​ធន​ធាន​នៅសមុទ្រ​ចិន​ខាង​ត្បូង។

របាយ​ការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ពិនិត្យ​មើល​លើ​មូលដ្ឋាន​ខាង​ប្រវត្តិ​សាស្ត្រ ភូមិសាស្ត្រ និង​ខាង​ច្បាប់​ ដែលចិន​បាន​អះ​អាង​កាន់​កាប់​តំបន់​ដ៏​យុទ្ធសាស្ត្រ​នេះ ដោយ​សន្និដ្ឋាន​ថា ការ​អះអាង​របស់​ចិន​មិន​ស្រប​នឹង​ច្បាប់​អន្តរជាតិ​ស្តី​អំពី​ដែន​សមុទ្រ​ទេ បើ​យោង​តាមអនុសញ្ញារបស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​ចិន​បាន​ចុះ​ហត្ថលេខា។

ការ​សន្និដ្ឋាន​នេះ​បាន​ធ្វើ​ឲ្យក្រសួង​ការបរទេស​ចិនឆ្លើយ​តបមក​វិញ​ដោយ​ខ្លាំងៗ។

ផែនទី​មួយ​បង្ហាញ​អំពី​ភាពខុសគ្នា​នៅ​ក្នុង​ការទាមទារ​ដែន​សមុទ្រ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​យោង​តាម​ផែនទី​ដែល​បង្កើត​ដោយ​ចិន​នៅ​ចន្លោះ​ឆ្នាំ១៩៤៧​និង​២០០៩។
ផែនទី​មួយ​បង្ហាញ​អំពី​ភាពខុសគ្នា​នៅ​ក្នុង​ការទាមទារ​ដែន​សមុទ្រ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​យោង​តាម​ផែនទី​ដែល​បង្កើត​ដោយ​ចិន​នៅ​ចន្លោះ​ឆ្នាំ១៩៤៧​និង​២០០៩។

​លោក Hong Lei អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ ឲ្យ​ដឹង​ថា សិទ្ធិ និង​ការ​អះអាង​របស់​ចិនក្នុង​ការ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​បាន​រៀប​រៀង​ឡើង​ ដោយ​ផ្អែក​តាម​អំណះ​អំណាងប្រវត្តិ​សាស្ត្រ ហើយ​ត្រូវ​បានទទួល​ស្គាល់ដោយ​រដ្ឋាភិបាលចិន។ លោក​ បាន​និយាយ​ថា របាយ​ការណ៍​របស់អាមេរិក រំលោភ​បំពាន​កិច្ច​សន្យា​របស់​អាមេរិក​ ក្នុង​ការ​មិន​គាំ​ទ្រភាគី​ណា​មួយ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

ការ​ទាម​ទារ​របស់​ចិន​ក្នុង​ការ​កាន់​កាប់​ដែនទឹក​នៅ​សមុទ្រចិន​ខាង​ត្បូង ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ផែន​ទី​ ដែល​មាន​ជា​ខ្សែ​គំនូស​ព្រំដែន​ចំនួន​៩។ ខ្សែ​គំនូស​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​ខ្សែ​បន្ទាត់​បែង​ចែក​ បង្ហាញ​ពី​ផ្ទៃ​ទឹក កោះ និងរូប​ភាពផ្សេងៗ​នៃ​ធនធាន​ដ៏​សម្បូរ​បែបនៅ​សមុទ្រ​នេះ។ ខ្សែ​បន្ទាត់​បែង​ចែក​នេះ រួម​មាន​ដែន​ទឹក​ដែល​ប្រទេស​ដទៃ​ទៀត​ ក្នុង​នោះ​រួម​មាន​វៀតណាម និង​ហ្វីលីពីន អះ​អាង​ថា​ជា​កម្មសិទ្ធិ​របស់​ខ្លួដែរ។ ប្រទេស​ហ្វីលីពីន បានអំពាវ​នាវ​ឲ្យ​មានជា​ការ​វិនិច្ឆ័យ​ជាអន្តរជាតិ​ដើម្បី​ដោះ​ស្រាយជម្លោះ​នេះ ដោយ​យោង​តាមអនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ច្បាប់​ដែន​សមុទ្រ ហៅ​ថា (UNCLOS)។ នៅថ្ងៃទី​១៥ ខែធ្នូ​នេះ ចិន​ត្រូវ​តែ​ឡើង​ការពារ​គោល​ជំហរ​របស់​ខ្លួន ប៉ុន្តែ រដ្ឋាភិបាល​ទី​ក្រុង ប៉េកាំង បាន​បង្ហាញ​ឲ្យ​ឃើញ​ថាខ្លួន​នឹង​មិន​ចូល​រួម​ក្នុង​ដំណើរ​ការ​វិនិច្ឆ័យ​នេះ​ទេ។

បើ​តាម​របាយ​ការណ៍​របស់​រដ្ឋាភិបាល​ចិន​កាលពី​អាទិត្យ​មុន​នេះ ឲ្យ​ដឹង​ថា ចិន​បាន​អះ​អាង​ថា ក្នុង​ដំណាក់​កាល​ដំបូង ​ជម្លោះ​ព្រំដែន​នេះ ត្រូវ​តែ​ដោះស្រាយ​ដោយ​ប្រទេស​ពាក់​ព័ន្ធ​ មុន​នឹង​មាន​ការ​ឈាន​ទៅ​ដល់​ការ​វិនិច្ឆ័យ​ជា​អន្តរជាតិ។ ជាយូរ​ណាស់​មក​ហើយ ចិន​បាន​បដិសេធ​ការ​ធ្វើ​អន្តរាគមន៍​របស់​អង្គការ​សហ​ប្រជាជាតិ និង​អង្គភាព​អន្តរជាតិ​ផ្សេងៗទៀត​ ក្នុងការ​កាត់​សេចក្តី​ក្នុង​រឿង​ជម្លោះ​នេះ ដោយ​ចង់​បាន​ការ​ដោះ​ស្រាយនៃ​ការ​ខ្វែង​គំនិត​គ្នា​នេះ​ដោយ​មួយ​ទល់​មួយ​ជាមួយ​នឹង​ប្រទេស​ដែល​ពាក់​ព័ន្ធ​។

ការ​ស្រាវ​ជ្រាវនៃ​ការិយាល័យ​សមុទ្រ និង​បរិស្ថាន​អន្តរជាតិ និង​ការិយាល័យ​កិច្ចការ​វិទ្យាសាស្ត្រ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ ឲ្យ​ដឹង​ថា ផែន​ទី​របស់​ចិនតាំង​ពី​ឆ្នាំ​១៩៤៧​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​អះអាង​ការ​ទាម​ទាររបស់​ចិននោះ​ «ខ្វះ​ភាព​ជាក់​លាក់» ហើយ​មិន​ស៊ី​សង្វាក់​គ្នា ក្នុង​ការ​បង្កើត​ជា​មូលដ្ឋាន​សម្រាប់​ការ​ទាម​ទារ​ជា​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ខាងផ្លូវសមុទ្របាន​ទេ។

សំណុំ​ឯកសារនេះ ក៏​ឲ្យ​ដឹង​ថា គ្មាន​«ច្បាប់​ សេចក្តី​ប្រកាស សារាចរ ឬ​សេចក្តី​ថ្លែងការជា​ផ្លូវ​ការ​ផ្សេងៗ​របស់​ចិន​ ដែលរៀប​រាប់​ និង​ដាក់​ឲ្យ​សហគមន៍​អន្តរជាតិ​សម្គាល់​អំពី​អំណះ​អំណាង​ប្រវត្តិសាស្ត្រ​ខាង​ផ្លូវ​ទឹក​របស់​ចិន ដែល​ឋិត​នៅ​ក្នុង​ខ្សែ​បន្ទាត់​បែង​ចែក​ទាំង​នោះទេ»។

បន្ថែម​លើ​នេះ សំណុំ​ឯកសារ​នេះ ឲ្យ​ដឹង​ថា ការ​អះ​អាង​ជា​ប្រវត្តិ​សាស្ត្រ​របស់​ចិន​ មិន​គោរព​ទៅ​តាមការ​សាក​ល្បង​តាម​ផ្លូវ​ច្បាប់​ ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ដើម្បី​ដោះ​ស្រាយ​ជម្លោះដែន​សមុទ្រប្រភេទ​នេះ​ទេ។

លោក Carl Thayer សាស្ត្រា​ចារ្យ​នៃបណ្ឌិត​សភាកងកម្លាំងការពារ​ជាតិ​របស់​អូស្ត្រាលី និយាយ​ថា ខណៈ​ដែលសំណុំ​ឯកសារ​របស់​ចិន​ ព្យាយាម​ជះ​ឥទ្ធិ​ពលមក​លើ​ចៅ​ក្រម​នៃ​ការ​វិនិច្ឆ័យ​នេះ បើ​ទោះ​បី​ជាគ្មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​នឹង​ចៅ​ក្រម​ទាំង​នោះ​ក៏ដោយ​នោះ​ សំណុំ​ឯកសារ​របស់អាមេរិក ដាក់​សម្ពាធទាំង​បង្ខំ​ឲ្យ​ចិនធ្វើ​ការ​គូស​បញ្ជាក់​លើ​ការ​អះអាងដែន​ទឹក​របស់​ខ្លួន។ លោក​ ឲ្យ​ដឹង​ថា៖

Click to enlarge
Click to enlarge

«ចិន​អាច​នឹងដក​ខ្សែ​បន្ទាត់​បែង​ចែក​ទាំង​នោះ​ចេញ ហើយ​ក៏​អាច​បញ្ចូល​ខ្សែ​បន្ទាត់​ទាំង​នោះ​ ឲ្យ​ដូច​គ្នា​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​ជុំវិញ​កោះ​តៃ​វ៉ាន់ ដែល​ជា​ខ្សែ​បន្ទាត់​ទី១០។ ដូច្នេះ ខ្សែ​បន្ទាត់​ទាំង​អស់​នេះ​ គឺ​មិន​ឋិត​ឋេរ​ ដូច​អ្វី​ដែល​ចិន​ចង់​ឲ្យ​យើង​ជឿ​នោះ​ទេ។ ដូច្នេះ សហរដ្ឋ​អាមេរិក បាន​កំណត់​គោល​ជំហរ​របស់​ខ្លួន​ ដើម្បី​ជំរុញ​ឲ្យ​មាន​ជាការ​បង្កើត​អំណះ​អំណាង​ខាង​ផ្លូវ​ច្បាប់​បន្ថែម​ទៀត»។

សំណុំ​ឯកសារ​របស់​អាមេរិក ក៏​បាន​អះអាង​ថា ការ​អះអាង​របស់​ចិន​ គឺ​ផ្ទុយ​ពី​មាត្រា​ស្តី​អំពី​ភូមិភាគដែន​សមុទ្រ​នៃ​អនុ​សញ្ញា​អង្គការ​សហប្រជាជាតិ​ ស្តី​អំពី​ច្បាប់​ដែន​សមុទ្រ ឬ UNCLOS ដែល​អនុសញ្ញា​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ចិន ក្នុង​នាម​ចិន​ជា​ហត្ថលេខី​លើ​អនុសញ្ញា​នោះ។ មាត្រា​ទាំង​នោះ​ ផ្តល់សិទ្ធិ​ស្តី​អំពី​អធិបតេយ្យ​ភាព​ទៅ​ឲ្យ​រដ្ឋ​ដែល​ជា​ឆ្នេរសមុទ្រ ជាជាង​ការ​អះអាង​ជា​ប្រវត្តិ​សាស្ត្រ។

ការ​ស្រាវ​ជ្រាវ​របស់​អាមេរិក សន្និដ្ឋាន​សង្ខេបថា ​ចិន​មិន​អាច​ប្រើ​ខ្សែ​បន្ទាត់​បែង​ចែក​ទាំង​នោះ​ ដើម្បី​បង្កើត​ជា​ព្រំដែន​កំណត់​ដែន​សមុទ្រជា​ឯកតោ​ភាគីជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត​បាន​ទេ ហើយ​ថា ចិន​ត្រូវ​តែ«បញ្ជាក់​ការ​អះអាង​របស់​ខ្លួនឲ្យ​ច្បាស់​លាស់»។

លោក Wang Dong សាស្ត្រា​ចារ្យ​ខាង​ទំនាក់​ទំនង​អន្តរជាតិនៃ​សាកល​វិទ្យាល័យ ប៉េកាំង ឲ្យ​ដឹង​ថា សំណុំ​ឯកសារ​របស់​អាមេរិក និង​គំនិត​ផ្តួច​ផ្តើម​របស់​ប្រទេស​ហ្វីលីពីន​ក្នុង​ការ​ស្នើ​ឲ្យ​មាន​គណៈ​វិនិច្ឆ័យ​ជា​អន្តរជាតិ​នោះ​ មិនចូលរួម​ជា​ប្រយោជន៍ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នេះ​ទេ។ លោក និយាយ​ថា៖

«វា​មិន​ជួយ​ធ្វើ​ឲ្យ​ជម្លោះ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ស្ងប់​ស្ងាត់​ទៅ​វិញ​ទេ។ ផ្ទុយ​ទៅ​វិញ វា​អា​ច​បង្ករ​ជា​បញ្ហា​មិន​ចាំ​បាច់​ ហើយលើក​ទឹក​ចិត្តប្រទេស​មួយ​ចំនួន​ មិន​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ចរចា​គ្នា​ដោយ​ស្មោះ​ស័្មគ្រ​ ហើយ​បែ​រ​ជា​យក​វិធី​សាស្ត្រ​ត​ទល់​គ្នា​មក​អនុវត្តក្នុង​ជម្លោះ​នេះ​ទៅ​វិញ​ទេ»។

សមុទ្រ​ចិន​ខាង​ត្បូង​ ត្រូវ​បាន​តវ៉ា​កាន់​កាប់​ដោយ​ប្រទេសជា​ច្រើន។ សមុទ្រ​នេះ​ គឺជា​ផ្លូវ​នាវា​ចរណ៍​ដ៏​រវល់​មមាញឹក​បំផុត​នៅ​ក្នុង​ពិភព​លោក ហើយ​សំបូរ​ទៅ​ដោយ​ធន​ធាន​សមុទ្រ ប្រេង​កាត និង​ឧស្ម័ន។ ចិន ថា លទ្ធផលនៃ​ការ​វិនិច្ឆ័យ​ជា​អន្តរជាតិ​នេះ នឹង​មិន​«ផ្លាស់​ប្តូរ​គោល​ជំហរ និង​ការ​បេ្តជ្ញាចិត្ត​របស់​ចិន ក្នុង​ការ​ការពារ​អធិបតេយ្យ​ភាព​របស់​ខ្លួន និង​សិទ្ធិ​ និង​ប្រយោជន៍​ដែន​សមុទ្រ​របស់​ខ្លួន​ដាច់​ខាត។

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG