ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​ការ​ពារ​ការ​ទាម​ទារ​ទឹក​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


រូបថត​ថត​ដោយ​យន្តហោះ​ស៊ើបការណ៍​ហ្វីលីពីន​និង​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ​បង្ហាញ​​សកម្មភាព​របស់​ចិន​ស្ថាបនា​កោះថ្មី​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ចិន​បាន​ការ​ពារ​ការ​ទាម​ទារ​ទឹក​ដី​របស់​ខ្លួន​ឡើង​វិញនៅ​ក្នុងប្រជុំ​កោះ​ Spratly​ ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​និយាយ​ថាការ​ស្ថាបនាកោះ គឺ​ដើម្បីប្រើ​ប្រាស់​សម្រាប់​សេវា​សាធារណៈ​ បើ​ទោះ​បី​ជា​ក្រុម​សន្តិ​សុខ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៍​និយាយ​ថា ​កោះ​ថ្មី​នេះ​អាចធ្វើ​ជា​វាលយន្តហោះ​យោធា​ដើម្បី​បំភិត​បំភ័យ​ប្រទេស​ជិត​ខាង​ក៏​ដោយ។

លោកស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា ​ការ​ស្ថាប​នា​នៅ​លើ​តំបន់​ថ្មប៉ប្រះទឹកក្នុង​តំបន់​ប្រជុំ​កោះ ​មាន​គោល​បំណង​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​និងលក្ខខណ្ឌរស់នៅរបស់​បុគ្គលិក​ចិន​ដែល​កំពុង​ធ្វើ​ការ​នៅ​ទី​នោះ​ ដូច្នេះ​ពួកគេ​អាចបំពេញ​កាត្វកិច្ច​អន្តរជាតិ​បាន​កាន់​តែ​ប្រសើរ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ ការ​ជួយ​សង្គ្រោះ​និង​សេវា​សាធារណៈ​ផ្សេងៗ​ទៀត។

​នៅ​ក្នុង​សេចក្តី​រាយ​ការណ៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ រូបភាព​តាម​ផ្កាយ​រណប​របស់​ក្រុម​សន្តិសុខ​ IHS Jane ​ដែលបានថតកាល​ពី​ខែ​សីហា​និង​ខែ​វិច្ឆិកា​បាន​បង្ហាញ​ថា ម៉ាស៊ីន​បូម​ដី​របស់​ចិន ​បាន​បង្កើត​ដី​យ៉ាង​ធំដែល​មាន​ទំហំ​ស្ទើរ​ស្មើតំបន់​ថ្ម​ប៉ប្រះ​ទឹក Fiery Cross ​ដែល​កាល​ពី​ពេល​មុន​បាន​ស្ថិត​នៅ​ក្រោម​ទឹក។ ​ក្រុមសន្តិសុខ​នោះបាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​វា​ជា​គម្រោង​សាងសង់​ដ៏​ធំ​បំផុតដែល​ចិន​ធ្វើ​ប្រជុំ​កោះ​នេះ។

​សេចក្តី​រាយការណ៍​របស់​ IHS Jane ​ប្រាប់​ឲ្យ​ដឹង​ថា ​កោះ​ថ្មី​នោះ ​មាន​ប្រវែង​៣​ពាន់​ម៉ែត្រ ​អាច​ជា​វាល​យន្តហោះ​យោ​ធា​ចិន​ទី​មួយនៅ​ប្រជុំ​កោះ​ Spratly ​ហើយ​អាច​មាន​គោល​បំណង​ជួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំងនៅ​ក្នុង​ការ​ទាម​ទារ​អធិបតេយ្យភាពលើ​ទឹក​ដី​ទាំង​នោះ ​ដែល​ប្រទេស​ជិត​ខាង​របស់​ខ្លួន​បាន​ទាម​ទារ​ដែរ។

XS
SM
MD
LG