ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន មិនបានផ្តល់ការស្វាគមន៍ដ៏កក់ក្តៅដល់បេសកជនរបស់អង្គការសហប្រជាជាតិ


បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស និង​ភាពក្រីក្រ​ លោក Philip Alston​ ថ្លែង​ក្នុង​សន្និសីត​កាសែត​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។
បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស និង​ភាពក្រីក្រ​ លោក Philip Alston​ ថ្លែង​ក្នុង​សន្និសីត​កាសែត​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

អង្គការ​សហប្រជាជាតិ​ បាន​រង់​ចាំ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អស់​ជាង​មួយ​ទសវត្សរ៍ដើម្បី​សុខ​ចិត្ត​ទទួល​យកសេចក្តី​អញ្ជើញ​ឲ្យ​បេសកជន​ពិសេស​របស់​ខ្លួន​ស្តី​ពី​ភាព​ក្រីក្រ ​និង​សិទ្ធិ​មនុស្ស​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។ ក៏ប៉ុន្តែ ​នៅ​ទី​បញ្ចប់​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​យល់​ព្រម​សំណើ ​និង​អនុញ្ញាត​ឲ្យ​លោក Philip Alston​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខែ​នេះ លោក​បាន​ត្រូវ​ពួក​អាជ្ញាធរ​តាម​ដាន​ ហើយ​បាន​រារាំង​មិន​ឲ្យ​ជួប​ជាមួយ​ពួក​សាស្រ្តាចារ្យ​សាកលវិទ្យាល័យ។

ពួក​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស ​បាន​និយាយ​ថា ការ​ព្យាបាទ​របស់​ពួក​អាជ្ញាធរ​លើ​លោក Alston ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ចរបស់​លោក ​បង្ហាញ​ពី​ការ​ខ្វះ​ភាព​ស្មោះ​ត្រង់​របស់​ពួក​អាជ្ញាធរ។ ចិន​បាន​បដិសេធ​ថា​ ខ្លួន​បាន​រឹតត្បិត​សកម្មភាព​របស់​លោក Alton ​ហើយ​បាន​ចោទ​ប្រកាន់​លោក​ពី​ការ​ភូតកុហក។

នៅ​ឯ​សន្និសីទ​មួយ​បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៩​ថ្ងៃ​របស់​លោក ​លោក Alston ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​លោក​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​របស់​សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​ដែល​លោក​ចង់​ជួបក្នុង​អំឡុង​នៃ​ដំណើរ​បំ​ពេញ​ទស្សនកិច្ច​របស់​លោក។​ នៅពេល​ដែល​លោក ​បាន​អញ្ជើញ​ទៅ​ដល់ ​លោក​បាន​ត្រូវ​គេ​ប្រាប់​ថា សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ទាំង​នោះ​ជា​ច្រើន ​បាន​ត្រូវ​គេ​ប្រាប់​ថា ​ពួកគេ​គួរ​តែ​ឈប់​សម្រាក​វិសមកាល។

​លោក Alstonបាន​មានប្រសាសន៍​ថា «រដ្ឋាភិបាល​បាន​យល់​ថា បេសកជន​ពិ​សេស​របស់​អង្គការ​សហប្រជាជាតិ​ដូចជា​ភ្ញៀវ​ការ​ទូត​អញ្ចឹង​ហើយ​ភ្ញៀវ​នោះ ​ត្រូវ​បាន​គេ​បាន​ផ្តល់​ឲ្យ​នូវ​សន្តិសុខ​ដោយ​ការ​តាម​មើល​គ្រប់​ទីកន្លែង​ដែល​លោក​បាន​ទៅ។ ​លោក​និយាយ​ថា ​ភ្ញៀវ​នោះ ត្រូវ​បាន​គេ​ការពារ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​បុគ្គល​ឯកជន​ដោយ​គ្មាន​ការ​ផ្តល់​ដំណឹង​ជាមុន​ដល់​រដ្ឋាភិបាល‍»។

​លោក Alston ​បាន​សរសើរ​ការ​ខំ​ប្រឹងប្រែង​របស់​ចិន​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយលោក​បាន​ហៅ​ការ​ខំ​ប្រឹងប្រែង​ទាំង​នេះថា ​ជា​ការ​ដ៏​អស្ចារ្ស​មួយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG