ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​កូរ៉េខាង​ជើង​ហើយ


រដ្ឋមន្ត្រី​ការបរទេស​ចិន​ Wang Yi (ឆ្វេង) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង Ri Yong Ho នៅ​សាល​សភា​ Mansudae ក្នុង​ទីក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃទី​២ ឧសភា ២០១៨។
រដ្ឋមន្ត្រី​ការបរទេស​ចិន​ Wang Yi (ឆ្វេង) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង Ri Yong Ho នៅ​សាល​សភា​ Mansudae ក្នុង​ទីក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃទី​២ ឧសភា ២០១៨។

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ព្យុងយ៉ាង​ហើយ​ នៅ​ថ្ងៃ​ពុធ​នេះ។

លោក​ជា​មន្ត្រី​ចិន​ជាន់​ខ្ពស់​បំផុត​ដែល​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខិតខំ​ព្យាយាម​កែ​លម្អ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ជិត​ខាង​ខ្លួនដែល​មាន​អាវុធ​បរមាណូ។​

ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់​លោក​ Wang Yi ​មាន​ឡើង​ក្រោយ​ជំនួប​កំពូល​អន្តរកូរ៉េ​ដ៏​សំខាន់​មួយ ហើយ​បាន​ធ្វើ​ឡើង​នៅ​មុន​ជំនួប​កំពូល​មួយ​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង ​គីម ជុងអ៊ុន​ និង​លោក​ប្រធានាធិបតី​ស.រ.អា. ​ដូណាល់ ត្រាំ​ ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

លោក ​Wang Yi ​ដែល​នឹង​ជួប​ជាមួយ​លោក ​Ri Yong Ho ​សមភាគី​កូរ៉េខាង​ជើង​របស់​លោក​នៅ​ក្នុង​រយៈ​ពេល​ដែល​លោក​ឋិត​ក្នុង​ប្រទេស​កូរ៉ខាង​ជើង​ បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​លោក​អនុរដ្ឋមន្ត្រី​ការបរទេស ​Ri Ki Song ​និង​ពួក​មន្ត្រី​ឯទៀតៗ​នៅ​ឯ​ព្រលាន​យន្តហោះ​ក្រុង​ព្យុងយ៉ាង។​

អ្នកការ​ទូត​កំពូល​ទាំង​ពីរនាក់​នេះ​បាន​ជួប​គ្នា​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ខែ​មុន តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក គីម ជុងអ៊ុន​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ Xi Jinping។​

ទស្សន​កិច្ច​នោះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទី​មួយ​របស់​លោក គីម​ ទៅ​ប្រទេស​ក្រៅ​ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០១១ ហើយ​បាន​កើត​មាន​ឡើង​នៅ​ពេល​មាន​សញ្ញា​នៃ​ភាព​ល្អ​ប្រសើរ​ជាង​មុន​ខាង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នេះ។​

លោក​ Wang Yi ​ជារដ្ឋមន្ត្រី​ការ​បរទេរស​ចិនទី​មួយ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ ហើយ​រយៈ​ពេល​នេះ​បាន​គូស​បញ្ជាក់​ភាព​រអាក់​រអួល​ក្នុង​ការ​ទាក់​ទង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នេះ។​

ពួក​អ្នក​ជំនាញ​និយាយ​ថា​នៅ​ពេល​នេះ​ប្រទេស​ចិន​ទំនង​ជា​អន្ទះសាបញ្ចៀស​កុំ​ឱ្យ​ត្រូវ​ផាត់​ចេញ​ពី​កិច្ច​ការ​ទូត​ដែល​បាននាំ​ឱ្យមាន​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​សុក្រ​មុន​រវាង​លោក ​គីម ជុងអ៊ុន​ និង​លោក​ប្រធានាធិបតី​ Moon Jae-in នៃ​ប្រទេស​កូរ៉េខាង​ត្បូង។

គេ​រំពឹង​ថា​លោក​ គីម​ នឹង​ជួប​ជាមួយ​លោក ត្រាំ​ ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​នៅ​ពេល​វេលា​និង​កន្លែង​ដែល​នឹង​ត្រូវ​ប្រកាស។​

ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េខាង​ជើង​ក៏​បាន​អញ្ជើញ​លោក​ Xi Jinping​ ឱ្យ​ទៅ​បំពេញ​ទស្សកិច្ច​ក្នុង​ក្រុង​ព្យុងយ៉ាង ដែរ​ ក៏ប៉ុន្តែ​មិន​ទាន់​មាន​ការ​កំណត់​ថ្ងៃ​ខែ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG