ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បញ្ជាក់​ឡើង​វិញ​នូវ «ការ​ប្ដេជ្ញា​មិន​អាច​បំពាន​បាន» របស់​ខ្លួន​ដើម្បី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ បក់ដៃ​ទៅកាន់​ហ្វូង​ពលរដ្ឋ​ក្នុង​រដ្ឋ​ធានី​​វ៉ាស៊ីនតោន​ទីក្រុង​ Michigan កាលពី​ថ្ងៃទី​២៨ មេសា​ ឆ្នាំ ២០១៨។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ បក់ដៃ​ទៅកាន់​ហ្វូង​ពលរដ្ឋ​ក្នុង​រដ្ឋ​ធានី​​វ៉ាស៊ីនតោន​ទីក្រុង​ Michigan កាលពី​ថ្ងៃទី​២៨ មេសា​ ឆ្នាំ ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Jim Mattis កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ជួប​ជាមួយ​នឹង​សមភាគី​កូរ៉េ​ខាង​ត្បូង​របស់​ពួកគេ បន្ទាប់ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​បញ្ចប់​ទៅ។

លោក Trump បាន​និយាយ​ថា៖ «រឿងរ៉ាវ​នានា​បាន​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន»។ លោក​ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​លោក​ត្រៀម​ខ្លួន​ដើម្បី​ជួប​ជាមួយ​នឹង​លោក Kim Jong Un ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ។

លោក Jim Mattis និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​លោក Song Young Moo បាន​និយាយ​ថា ពួកគេ​ប្ដេជ្ញា​ស្វែង​រក​ដំណោះស្រាយ​ការ​ទូត​មួយ​ដែល​អាច​សម្រេច​បាន​នូវ​ការ​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង ដែល​អាច​ផ្ទៀងផ្ទាត់​បាន និង​មិន​អាច​កែប្រែ​បាន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោកស្រី Dana W. White។

លោក Jim Mattis ក៏​បាន​បញ្ជាក់​ឡើង​វិញ​នូវ «ការ​ប្ដេជ្ញា​មិន​អាច​បំពាន​បាន​របស់​សហរដ្ឋ​អាមេរិក» ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​របស់​ខ្លួន «ដោយ​ប្រើ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក​គ្រប់​វិសាលភាព​ទាំង​អស់»។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក «មាន​ការ​ពិភាក្សា​ដ៏​ល្អ និង​យូរ​មួយ» ជាមួយ​នឹង​លោក Moon Jae In។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​បាន​បញ្ជាក់​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ផង​ដែរ​អំពី «ការ​ចរចា​នានា​ដែល​កំពុងតែ​បន្ត​ធ្វើ» សម្រាប់​ជំនួប​របស់​លោក​ជាមួយ​នឹង​លោក Kim Jong Un ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា ឬ​ក៏​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ៕

XS
SM
MD
LG