ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ការពារ​ WHO ​ដោយ​រិះគន់​អាមេរិក​ចំពោះ​ការ​ដក​ខ្លួន​ពី​អង្គការ​អន្តរជាតិ​នេះ


រូបឯកសារ៖ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian ថ្លែងអំឡុងពេលសន្និសីទមួយនៅក្រសួងការបរទេសចិន ក្នុងក្រុងប៉េកាំង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ពុធ​បាន​ការពារ​អង្គការ​សុខភាព​ពិភពលោក WHO ​និង​បាន​រិះគន់​ការសម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ទី​ភ្នាក់ងារអង្គការ​សហប្រជាជាតិ​នេះ។​

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian ​និយាយ​ថា​ ការ​សម្រេច​ចិត្តរបស់​អាមេរិក​បង្ហាញ​ពី​ឯកតោភាគីនិយម​ ហើយ​ថា ​ការ​ដក​ខ្លួន​របស់​អាមេរិក​នឹង​ប៉ះពាល់​ដល់កិច្ចប្រឹងប្រែងសាកល​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ជា​ពិសេសេនាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​កំពុង​ត្រូវការ​ជំនួយ​អន្តរជាតិ។

រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ចន្ទអំពី​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ពី​អង្គការ​សុខភាព​ពិភពលោក ទោះបី​ការ​សម្រេច​នេះ​នឹង​មិន​ចូល​ជា​ធរមាន​ទេ​រហូត​ដល់​ឆ្នាំ​ក្រោយ។ នេះ​មាន​ន័យ​ការ​សម្រេច​នេះ​អាច​នឹង​ផ្លាស់​ប្តូរ​វិញ ដោយ​រដ្ឋបាល​ថ្មី ហើយ​កន្លង​មក លោក​អតី​តអនុប្រធានាធិបតី​ Joe Biden ដែល​ទំនង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតី​ថា ​លោក​នឹង​កែប្រែភ្លាម​ការ​សម្រេច​នេះ​វិញ​ ប្រសិន​បើ​លលោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។​

លោក​ប្រធានាធិបតីត្រាំ​កន្លង​មក​បាន​រិះគន់​ខ្លាំងៗ​ការ​ឆ្លើយ​តប​របស់​អង្គការ​ WHO ចំពោះ​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​ចោទ​ប្រកាន់​អង្គការ​នេះ​ថា ​ចំណុះនឹង​ឥទ្ធិពល​ចិន។ លោក​ត្រាំ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​បាន​ចោទ​ថា​ មន្ត្រី​ចិនមិន​អើពើ​នឹង​កាតព្វកិច្ច​ខ្លួន​ការ​រាយការណ៍​អំពី​ជំងឺ​នេះ​ទៅកាន់​អង្គការ​ WHO និង​ដាក់​សម្ពាធ​ដល់​អង្គការ​នេះ​ឲ្យបំភ័ណ្ឌ​សាធារណមតិ​អំពី​ជំងឺ​រាតត្បាត​នេះ​ដែល​មក​ទល់​នឹង​ពេល​នេះ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកជាង​១៣០.០០០​នាក់​ហើយ៕

កន្លង​មក​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​ដល់​អង្គការ​សុខភាព​ពិភពលោក​ដោយ​ផ្តល់​ថវិកា​ប្រមាណ​៤៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG