ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មាន​តម្លៃ​ទឹកប្រាក់​ជាង​៦០​ប៊ីលាន​ដុល្លារ


ប្រធានាធិបតីចិន​ ស៊ី ជិនពីង (ឆ្វេង) ចាប់ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron ក្នុង​ពេល​ធ្វើ​សន្និសីទ​រួម​គ្នាមួយ នៅទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។
ប្រធានាធិបតីចិន​ ស៊ី ជិនពីង (ឆ្វេង) ចាប់ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron ក្នុង​ពេល​ធ្វើ​សន្និសីទ​រួម​គ្នាមួយ នៅទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។

អង់គ្លេស​និង​ចិន បាន​ចុះ​ហត្ថលេ​ខា​លើ​កិច្ច​ព្រម​ព្រៀងដែល​មាន​ទឹក​ប្រាក់​ជាង​៦០​ពាន់​លាន​ដុល្លា នៅ​ពេល​ដែល​ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីនពីង (Xi Jinping) ​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​ ដេវិដ ខាមេរ៉ុន (David Cameron) ក្នុង​អំឡុង​ថ្ងៃ​ទី​២​នៃ​ដំណើរ​បំពេញ​ទស្សនៈកិច្ចជាផ្លូវរដ្ឋ​របស់​មេដឹកនាំ​ចិន​ទៅ​កាន់​ចក្រភព​អង់គ្លេស។

ថ្លែង​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​បន្ទាប់​ពី​ជំនួប​នោះ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ ​ខាមេរ៉ុន ​បាន​មាន​ប្រសាសន៍​ថា ​លោក​ចង់​ធ្វើ​ឲ្យ​អង់គ្លេសក្លាយ​ជា​ដៃ​គូ​របស់​ចិន។

លោក​នាយករដ្ឋ​មន្រ្តី ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​តែធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ខាង​ពាណិជ្ជ​កម្ម​និង​ការ​វិនិយោគ​ទុន ​មិន​ត្រឹម​តែ​ចិន​ធ្វើ​ការ​វិនិយោគទុនក្នុង​ចក្រភព​អង់គ្លេស​ទេ ​ក៏ប៉ុន្តែ ​ពាណិជ្ជករ​អង់គ្លេស​ត្រូវ​តែ​ពង្រីក​ពាណិជ្ជកម្ម​ក្នុង​ប្រ​ទេស​ចិន​ដែរ។​យើង​ត្រូវ​តែ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាង​ហិរញ្ញ​វត្ថុ​និង​សេដ្ឋ​កិច្ច​របស់​យើងដោយ​ធ្វើ​ឲ្យ​ចក្រភព​អង់គ្លេស​ក្លាយ​ជា​ដៃ​គូជ្រើសរើស​របស់​ចិន​នៅ​ក្នុងប្រទេស​លោក​ខាង​លិច ​ហើយ ​យើង​ត្រូវតែ​ធ្វើ​កិច្ចការ​ជា​ច្រើន​ទៀត​ក្នុង​ភាព​ជា​ដៃគូ​លើ​បញ្ហា​សាកលលោក​ដែល​ប៉ះពាល់​យើង​ រាប់​ចាប់​តាំង​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​រហូត​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ភាពក្រីក្រ​និង​សុខភាព​សាកលលោក ​ដោយ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អស្ថិរភាព​និង​លទ្ធិ​ជ្រុល​និយម‍»។

លោក​នាយករដ្ឋ​មន្រ្តី ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា អង់គ្លេស​មិន​អាច​មាន​ការ​ពិភាក្សា​ដ៏​ស្មោះ​ត្រង់​ជាមួយ​ចិន​អំពី​បញ្ហា​នានាដូចជា​សិទ្ធិ​មនុស្ស​បាន​ទេ ប្រសិនបើ អង់គ្លេស​មិនមាន​ទំនាក់​ទំនង​ដ៏​ខ្លាំង​ខាង​សេដ្ឋ​កិច្ចនិង​ពាណិជ្ជកម្ម​ជាមួយ​ចិន​នោះ។

លោក​នាយក​រដ្ឋមន្រ្តី​អង់គ្លេស ​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​ច្រាន​ចោល​គំនិត​នេះ​ទាំង​ស្រុង។ លោក​អ្នក ​មាន​ការ​សន្ទនា​ពី​សិទ្ធិ​មនុស្សនិង​ដែក​ថែប ​ឬ​លោកអ្នក​មាន​ទំនាក់​ទំនង​ដ៏​ខ្លាំង​ជាមួយ​ចិន។ ខ្ញុំ​ចង់​បាន​ទាំង​២។ ហើយ​នៅពេល​ដែល ​លោក​អ្នក ​មាន​ទំនាក់​ទំ​នង​ដ៏​ខ្លាំង​នេះ​ជាមួយ​ដៃគូ​ដ៏​ខ្លាំង​ដែលយើង​មាន​ ​អស់​លោក​អ្នក ​អាច​ពិភាក្សា​បញ្ហា​ទាំងអស់​នេះ‍»។

ថ្លែង​នៅ​ជាប់​លោក​នាយករដ្ឋ​មន្រ្តី ខាមេរ៉ុន​ ប្រធានា​ធិបតីស៊ី ​បាន​ឆ្លើយ​តប​ពី​ប្រវត្តិ​សិទ្ធិមនុស្សរបស់​ប្រទេស​លោក ​ដោយ​និយាយ​ថា ​ចិន​បាន​ស្វែង​រក​ឃើញ​ហើយ​នូវ​មាគារ​នៃ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​ សាកសម្យ​ទៅនឹង​ស្ថានភាព​ប្រពៃ​ណី​ជាតិ​របស់​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG