ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​សន្យា​ផ្តល់​ជំនួយ​ថ្មី​ដល់​កិច្ច​ការពារ​សន្តិភាព​និង​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ


ប្រធានាធិបតីចិន ស៊ី ជីងពីង ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​អំពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ នៅ​ទីក្រុង​ញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។
ប្រធានាធិបតីចិន ស៊ី ជីងពីង ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​អំពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ នៅ​ទីក្រុង​ញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។

ប្រធានាធិបតីចិន ​ស៊ី ​ជីង​ពីង ​ដែល​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​បាន​ធ្វើ​ការ​តាំង​ចិត្តធ្វើ​ឲ្យ​មាន​សន្តិភាព ​លើក​ទឹក​ចិត្ត​ឲ្យ​ការ​អភិវឌ្ឍ​សាកល​លោក​ ហើយ​និង​គាំទ្រ​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​បម្រែបម្រួល​អាកាស​ធាតុ។

នៅ​ក្នុង​សុន្ទរកថា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​ប្រធានា​ធិបតី​ ស៊ី ​បាន​សន្យា​ផ្តល់​ជំនួយ​ដែល​មាន​តម្លៃ​ជា​ប្រាក់​១​ពាន់​លាន​ដុល្លា​ដល់​មូល​និធិ​សន្តិភាព​និង​អភិវឌ្ឍន៍​របស់​អង្គការ​សហ ប្រជាជាតិ​ ហើយ​បាន​សន្យា​បង្កើត​កងទ័ព​បម្រុង​របស់​កង​កម្លាំង​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ចំនួន​៨.០០០នាក់។ ​លោក ​ក៏​បាន​ប្រកាស​ដែរ​ថា ​ចិន ​នឹង​ផ្តល់​ប្រាក់​១០០លាន​ដុល្លា​ក្នុង​ជំនួយ​ខាង​យោ​ធា​ដល់​សហភាព​អាហ្វ្រិកក្នុង​រយៈ​ពេល​ជាង​៥​ឆ្នាំ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​លើ​ទ្វីប​នោះ។

លោកប្រធានា​ធិបតី ស៊ី ​បាន​និយាយ​ទៀត​ថា ចិន ​នឹង​បន្ត​ធ្វើ​ឲ្យ​មាន​សណ្តាប់​ធ្លាប់​អន្តរជាតិ ​ដោយ​លោក​បាន​និយាយ​ថា ​ប្រាក់​មួយ​ពាន់​លាន​ដុល្លា ​នឹង​ត្រូវ​រួម​វិភាគ​ទាន​សម្រាប់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​ជឿន​លឿន​ដល់​កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី។

គេ​បាន​រិះគន់​ចិន​ចំពោះ​ការ​មិន​រួម​ចំណែក​ទទួល​ខុសត្រូវ​ក្នុង​កិច្ចការ​ពិភពលោក។​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅឯ​សន្និសិទ​កំពូល​ស្តី​ពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ ប្រធានា​ធិបតី​ ស៊ី ​បាន​សន្យា​ផ្តល់​ប្រាក់​២​ពាន់​លាន​ដុល្លា​ដល់​មូលនិធិ​ជំនួយ​សាកល​លោក ​ដើម្បី​ជួយអភិវឌ្ឍ​ប្រទេស​ក្រីក្រ។

ទោះជា​យ៉ាងណា​ក៏ដោយ ធនាគារ​ពិភពលោក​កត់​សម្គាល់​ថា ចិន​ខ្លួន​ឯង​នៅ​ជា​ប្រទេស​កំពុង​អភវឌ្ឍន៍​នៅ​ឡើយ ​ដោយ​មាន​ប្រ​ជាពលរដ្ឋ​ចំនួន​៩​៩​លាន​នាក់​កំពុង​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​ភាព​ក្រីក្រដែល​ជា​ចំនួន​មួយ​ខ្ពស់​បំផុត​ក្រៅ​ពី​ប្រទេស​ឥណ្ឌា៕

XS
SM
MD
LG