ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះ​ឆ្នោត​នៅ​កុងហ្គោ​ដែល​លើក​ពេល​ជា​បន្ត​បន្ទាប់​​​អាច​នឹង​មាន​អំពើ​ហិង្សា​


ក្រុម​អ្នក​គាំទ្រ​គណបក្ស«​សហភាព​ប្រជាធិបតេយ្យ​​និង​ការ​រីក​ចម្រើន​សង្គម»របស់​កុងហ្គោ​ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស កាល​ពី​ថ្ងៃទី​២១ ធ្នូ ២០១៨។
ក្រុម​អ្នក​គាំទ្រ​គណបក្ស«​សហភាព​ប្រជាធិបតេយ្យ​​និង​ការ​រីក​ចម្រើន​សង្គម»របស់​កុងហ្គោ​ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស កាល​ពី​ថ្ងៃទី​២១ ធ្នូ ២០១៨។

​លោក​ Joseph Kabila ​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ​និយាយ​ការពារ​សេចក្តី​សម្រេច​របស់​ប្រទេស​លោក​ដែល​គ្រោង​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​បន្ទាប់​ពី​មាន​ការ​ពន្យារ​ពេល​ជា​បន្ត​បន្ទាប់​និង​ដោយ​សារ​មាន​អគ្គិភ័យ​ដែល​បាន​បំផ្លាញ​ម៉ាស៊ីន​បោះ​ឆ្នោត​រាប់​ពាន់។

ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​វីអូអេ​ភាសា​ Swahili ​ ​លោក​ Kabila ​បាន​ថ្លែង​ថា ​លោក​មើល​មិន​ឃើញ​ហេតុផល​ដែល​ថា​ ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​ មិន​អាច​ធ្វើបាន​តាម​ការ​គ្រោង​ទុក​នោះ​ទេ។ លោក ​Kabila ​បាន​និយាយ​ថា គណៈ​កម្មការ​បោះឆ្នោត​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​ ហើយ​លោក​ថា​មាន​«សន្តិសុខ​ពេញ​លេញ»។​

គណៈ​កម្មាធិការ​បោះ​ឆ្នោត​កុងហ្គោ​និយាយ​ថា ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ និង​ការ​បោះ​ឆ្នោត​រដ្ឋសភា​ដែល​ត្រូវ​បាន​ពន្យារ​ពេល​យ៉ាង​យូរ​នោះនៅ​ទីបំផុត​នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ​ក្រុមអ្នក​សង្កេត​ការណ៍​កំពុង​ព្យាករណ៍​ថា​នឹង​មាន​ភាព​ច្របូក​ច្របល់​ទូទៅ​និង​ភាព​ចលាចល។​

ប្រទេស​កុងហ្គោ​ដែល​មាន​ជម្លោះ​និងមាន​ទំហំ​ស្មើ​២​ភាគ​៣​នៃ​អឺរ៉ុប​ខាង​លិចហើយ​ដែល​សម្បូរធនធាន​រ៉ែ​ប៉ុន្តែ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធដ៏​តិច​តួច​នេះ​ ​មិន​ធ្លាប់​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទេអំឡុង​ពេល​៦០​ឆ្នាំ​ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ។

លោកស្រី ​Stephanie Wolters ​អ្នកវិភាគ​យូរ​អង្វែង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិសុខ​អំពី​ប្រទេសកុងហ្គោបាន​និយាយ​ថា​ លោក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​តិច​តួច​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ គឺ​បារម្ភ​តិច​ជាង​ស្ថានភាព​គ្រោះ​ថ្នាក់​ដែល​អ្នក​បោះឆ្នោត​ជាង​៤០​លាននាក់​អាច​ប្រឈមនៅ​ថ្ងៃ​អាទិត្យ។ សភាព​ការណ៍​មុន​ការ​បោះ​ឆ្នោតមាន​ការ​ច្របូក​ច្របល់។

​ការបោះ​ឆ្នោត​ត្រូវ​បាន​សន្មត់​ថា ​នឹង​ធ្វើឡើង​កាល​ពីឆ្នាំ​២០១៦​ ប៉ុន្តែ​អាជ្ញាធរ​បាន​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត​ដោយ​លើក​ឡើង​ថា ​មិន​មាន​ការ​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់។​ស្ថានភាព​នេះ​អនុញ្ញាត​ឱ្យលោក​ប្រធានាធិបតី​Joseph Kabila ​បន្តកាន់​អំណាច​ពីរ​ឆ្នាំ​ហួស​អាណត្តិ​របស់​លោក។

ឆ្នាំ​នេះ​គណៈ​កម្មការ​រៀប​ចំការ​បោះឆ្នោត​បាន​ប្រកាស​ថា​ ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ។ ​តែ​ដំណើរ​ការ​បោះ​ឆ្នោត​កំពុង​ប្រឈម​បញ្ហា។​

គណបក្ស​ប្រឆាំង​បាន​តវ៉ា​ប្រឆាំង​ម៉ាស៊ីន​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​ដែល​ធ្វើ​នៅ​កូរ៉េ​ហើយ​ពួក​គេ​អះ​អាង​ថា​ជា​«ម៉ាស៊ីន​មាន​បញ្ហា»ដែល​នឹង​អនុញ្ញាត​ឱ្យ​គណបក្ស​ចម្រុះ​កំពុង​កាន់​អំណាច​អាច​លួច​សន្លឹក​ឆ្នោត​បាន។ ​អាជ្ញាធរ​បាន​អះ​អាង​ថា​ ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​២៣​ខែធ្នូ ​តែ​ត្រូវ​ពន្យារ​ពេល​មួយ​សប្តាហ៍​ ព្រោះ​មាន​អគ្គិភ័យ​ឆេះ​ឃ្លាំង​ប្រអប់​ឆ្នោត។

បន្ទាប់​មក​នៅ​សប្តាហ៍​នេះ​ក្រុម​មន្រ្តី​បាន​ប្រកាស​ថា ពួក​គេ​ក៏នឹង​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​ក្នុង​តំបន់​ចំនួន​៣​ដែល​ជា​ចំណុច​ខ្លាំង​របស់​គណបក្ស​ប្រឆាំង​និង​មាន​អ្នក​បោះឆ្នោត​លើស​ពី​១ លាន​នាក់​ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​ង្សា​និង​ជំងឺ​ Ebola៕

XS
SM
MD
LG