ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​​សាធារណរដ្ឋ​កុងហ្គោ​គោរព​ពាក្យ​សន្យា​ចុះ​ចេញ​ពី​អំណាច


សមាជិក​នៃ​សមាគមន​កុងហ្គោ​ស្រែក​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី Joseph Kabila ចុះចេញ​ពី​តំណែង​ កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។
សមាជិក​នៃ​សមាគមន​កុងហ្គោ​ស្រែក​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី Joseph Kabila ចុះចេញ​ពី​តំណែង​ កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។

អ.ស.ប.​កំពុង​អំពាវនាវ​ឲ្យ​លោក Joseph Kabila ​ប្រធានាធិបតីសាធារណរដ្ឋ​កុងហ្គោ​គោរព​ពាក្យ​សន្យា​ចុះ​ចេញ​ពីតំណែង​ នៅ​ពេល​មាន​ការ​តវ៉ា​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ការ​ពន្យារ​ពេល​បោះឆ្នោត។

សេចក្តី​ថ្លែង​ការណ៍​របស់ Stéphane Dujarric ​អ្នកនាំ​ពាក្យ​របស់​អ.ស.ប.​សរសេរ​ថា ​លោក​អគ្គ​លេខាធិការ​អ.ស.ប.​ជំរុញ​ឲ្យអ្នក​នយោបាយ​កុងហ្គោ​រក្សា​ពាក្យ​សន្យាឲ្យ​បាន​ពេញលេញ​ តាម​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃទី៣១​ខែធ្នូ​ឆ្នាំ២០១៦​ ដែល​ជាច្រក​នៅសល់​តែមួយ​គត់​សម្រាប់​មាគ៌ា​ធ្វើការ​បោះឆ្នោត​ និង​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី និង​ពង្រឹងស្ថិរ​ភាពនៅ​សាធារណ​រដ្ឋ​កុងហ្គោ។​ កិច្ចព្រម​ព្រៀង​នោះ​អំពាវនាវ​ឲ្យ​លោក Kabila ​ចុះ​ចេញ​ពី​អំណាចក្រោយ​ការ​បោះ​ឆ្នោត។ ​ប៉ុន្តែ​ការ​បោះ​ឆ្នោត​នោះ​ដែលគ្រោង​ធ្វើ​កាលពីឆ្នាំ​២០១៧ បាន​លើក​ពេល​ម្តង​ហើយម្តង​ទៀត ដោយ​លើក​ហេតុផល​ថា​ មាន​ការ​រំជើបរំជួល​ខាង​ជន​ស៊ីវិល​ ហើយវា​បាន​ឲ្យ​មាន​ក្តី​បារម្ភ​ថា ​លោក Kabila ​នឹង​ស្វះស្វែង​បន្ត​កាន់​អំណាច។ ​ លោក Kabila អាយុ​៤៦ឆ្នាំបាន​កាន់កាប់​សាធារណរដ្ឋ​កុងហ្គោ​រយៈ​ពេល​១៧​ឆ្នាំ ​ហើយ​បន្តកាន់​អំណាច ទោះ​ជា​អាណត្តិ​ទីពីរ​របស់​លោក​បាន​ចប់​កាលពី​ខែឆ្នូ​ឆ្នាំ២០១៦​ក៏ដោយ។

សេចក្តីថ្លែង​ការណ៍​របស់​អ.ស.ប.​ កាលពី​ថ្ងៃអាទិត្យ​ បាន​ថ្កោលទោស​អំពើ​ហិង្សា​ដោយ​កម្លាំង​សន្តិសុខជាតិ ​ក្នុងការ​រំសាយ​បាតុករ​ជាពិសេស​នៅក្នុង​រដ្ឋធានី Kinshasa ​ដែល​ធ្វើ​ឲ្យ​បាតុករ​៥នាក់ស្លាប់​ក្នុងការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃ​អាទិត្យ។ ​នេះ​បើ​តាម​អ.ស.ប.។​ ប៉ូលិសបាញ់​កាំភ្លើង​និង​ឧស្ម័ន​ទឹកភ្នែក​ដើម្បី​បំបែកក្រុម​បាតុករ​កាតូលិក​ ហើយ​បានចាប់​កុមារ​តំណាង​ព្រះធម៌​ដែល​នៅ​ក្នុង​ចំណោម​បាតុករ​នៅ​វិហារក្នុង​ក្រុង​ Kinshasa ​ដែល​ប្រមូល​ផ្តុំគ្មា​ប្រឆាំង​លោក​ Kabila៕

XS
SM
MD
LG