ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កាមេរូន ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ឱសថ​ក្លែង​ក្លាយ​សម្រាប់​ព្យាបាល​មេរោគ​កូរ៉ូណា​


មនុស្ស​ខ្លះ​ពាក់​ម៉ាស​នៅ​ពេល​ពួក​គេ​ដើរ​នៅ​ជិត​មន្ទីរ​ពេទ្យ​ធំ នៃ​ទីក្រុង​យុនដេ ប្រទេស​កាមេរូន កាល​ពី​ថ្ងៃ​ទី ៦ មីនា ២០២០។
មនុស្ស​ខ្លះ​ពាក់​ម៉ាស​នៅ​ពេល​ពួក​គេ​ដើរ​នៅ​ជិត​មន្ទីរ​ពេទ្យ​ធំ នៃ​ទីក្រុង​យុនដេ ប្រទេស​កាមេរូន កាល​ពី​ថ្ងៃ​ទី ៦ មីនា ២០២០។

ប្រទេស​កេមេរួន ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​រឹប​អូស​យក​ថ្នាំ​ក្លូរ៉ូគីន​ក្លែង​ក្លាយ​ពី​ឱសថស្ថាន​និង​មន្ទីរពេទ្យ​យ៉ាង​ហោច​ណាស់​ក៏​ចំនួន​៣០០​កន្លែង​នៅ​ពេល​ដែល​ពលរដ្ឋ​សម្រុក​ឲ្យ​ទទួល​បាន​ថ្នាំ​កំចាត់​ជំងឺ​គ្រុន​ចាញ់​ក្នុង​ជំនឿ​ថា ឱសថ​នេះ​ អាច​បញ្ឈប់​មេរោគ​កូរ៉ូណា​បាន។

ការ​ឆ្លង​ជំងឺកូវីដ១៩​ បាន​កើន​ឡើង​ជាង​៣០០​នាក់​នៅ​ក្នុង​ប្រទេស​នេះ ចាប់​តាំង​ពី​ករណី​ដំបូង​ បាន​ត្រូវ​គេ​រក​ឃើញ​កាល​ពី​ខែ​កុម្ភៈ​មក។

លោក​ Anatole Lobe ​នាយក​ចាត់​ចែង​នៅ​មន្ទីរពេទ្យ​ឯកជន​ Saint Martins​ ក្នុង​ទីក្រុង​យុនដេ ​និយាយ​ថា​ ចាប់​តាំង​ពី​រដ្ឋាភិបាល ប្រកាស​ថា ឱសថ​ក្លែង​ក្លាយ​ក្លូរូគីន ​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​មន្ទីរពេទ្យ​និង​ឱសថស្ថាន​នៅ​ទូទាំង​ប្រទេស​មក​ លោក​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​មិន​ទិញ​ឱសថ​ក្លែង​ក្លាយ​ដែល​ធ្វើ​ឲ្យ​គ្រោះ​ថ្នាកក់​ដល់ជីវិត​អ្នក​ជំងឺ​របស់​លោក។

លោក​និយាយ​ថា៖ «លោក​ឥឡូវ​នេះ​ ទិញ​ថ្នាំ​មក​ពី​ឱសថ​ស្ថាន​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​និង​អាច​ទុក​ចិត្ត​បាន ​ពីព្រោះ​តែ​តម្រូវ​ការ​ថ្នាំ​ក្លូរ៉ូគីន​ មាន​កម្រិត​ខ្លាំង​ ហើយ​អ្នក​ផ្គត់​ផ្គង់​ជាច្រើន​ដែល​ចង់​រក​ប្រាក់​បាន​ឆាប់​រហ័ស​ដោយ​មិន​មាន​ការ​ពិចារណា​អំពី​សុខមាលភាព​របស់​ពលរដ្ឋ​ កំពុង​ផលិត​និង​លក់​ថ្នាំក្លូរ៉ូគីន​ក្លែង​ក្លាយ»។

លោក​ស្រី ​Rose Abondo Ngono Mballa​ នាយក​ពិនិត្យ​គុណភាព​ឱសថ​ជាតិ​របស់​កាមេរួន​ និយាយ​ថា ​ឱសថ​ក្លែង​ក្លាយ​ កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ្នក​ជំងឺ​ដែល​ព្យាយាម​ឲ្យ​បាន​ជាសះ​ស្បើយ​ពីជំងឺ​គ្រុន​ចាញ់។​

ការ​សម្រុក​ទិញ​ថ្នាំក្លូរ៉ូគីន បាន​ចាប់​ផ្តើម​បន្ទាប់​ពី​ពួក​អ្នក​ស្រាវ​ជ្រាវ​បារាំង​ បាន​ប្រកាស​ថា​ អ្នក​ជំងឺ​ចំនួន​ពាក់​កណ្តាល​នៃ​អ្នក​ជំងឺ​កូវីដ១៩​ទាំង​អស់​ចំនួន​១៤​នាក់​ដែល​បាន​ព្យាបាល​ដោយ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ មាន​ភាព​ប្រសើរ​ឡើង​ ហើយ​នឹង​នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ បាន​ចាត់​ទុក​ឱសថ​នោះ​ថា​ មាន​ប្រសិទ្ធភាព​ខ្លាំង​នៅ​ក្នុង​ព្យាបាល​មេរោគ​កូរ៉ូណា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG