ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនបញ្ឈប់ការនាំចេញឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណា បន្ទាប់ពីមានការចោទសួរពីសុក្រឹតភាព


រូបឯកសារ៖ មន្រ្តីផ្នែកសុខាភិបាលម្នាក់យកសំណាកឈាមពីមនុស្សម្នាក់មកធ្វើតេស្តរកជំងឺកូវីដ ១៩ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ មន្រ្តីផ្នែកសុខាភិបាលម្នាក់យកសំណាកឈាមពីមនុស្សម្នាក់មកធ្វើតេស្តរកជំងឺកូវីដ ១៩ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

រដ្ឋាភិបាលក្រុងប៉េកាំងកំពុងបង្កើននៃការនាំចេញឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណាដែលមានគុណភាពមិនល្អរបស់ខ្លួន បន្ទាប់ពីប្រទេសជាច្រើននៅតំបន់អឺរ៉ុបបានត្អូញត្អែរអំពីសុក្រឹតភាពនៃឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណាដែលផលិតនៅប្រទេសចិន។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមហ៊ុននាំចេញឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណារបស់ចិន ឥឡូវនេះ ត្រូវតែទទួលបានលិខិតចុះបញ្ជីមកពីរដ្ឋបាលជាតិផលិតឧបករណ៍បរិក្ខាពេទ្យឬ (NMPA) ដើម្បីទទួលបានការយល់ព្រមពីពីភ្នាក់ងារគយរបស់ចិន។ នេះតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលជាតិផលិតឧបករណ៍បរិក្ខាពេទ្យឬ (NMPA) កាលពីយប់ថ្ងៃអង្គារ។

រដ្ឋាភិបាលក្រុងប៉េកាំងបានលើកទឹកចិត្តក្រុមហ៊ុនចិនឲ្យនាំចេញឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណានិងឧបករណ៍ផ្សេងៗទៀតដើម្បីជួយប្រយុទ្ធប្រឆាំងការរាលដាលជាសាកលនូវមេរោគកូរ៉ូណា បាននាំឲ្យមានការកើនឡើងនូវក្រុមហ៊ុនចិនផ្តល់ប្រដាប់ធ្វើតេស្តដល់ប្រទេសនានាដែលត្រូវការឧបករណ៍ទាំងនោះដើម្បីដោះស្រាយជំងឺដែលឆ្លងយ៉ាងឆាប់រហ័សនេះ។

ក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តខ្លះរបស់ចិនបានឆ្លៀតឱកាសពីច្បាប់ធូររលុងរបស់សហភាពអឺរ៉ុបដើម្បីយកផលិតផលរបស់ខ្លួនចូលក្នុងទីផ្សារអឺរ៉ុបមុនពេលបានទទួលការយល់ព្រមនៅក្នុងប្រទេសចិន។

កាលពីខែមីនា លោក Lei Chaozi មន្រ្តីនៅក្រសួងអប់រំបាននិយាយថា ឧបករណ៍ធ្វើតេស្តផលិតនៅចិនបានផ្គត់ផ្គង់ទៅឲ្យប្រទេសចំនួន១១ រួមមានចក្រភពអង់គ្លេស អ៊ីតាលី និងហូឡង់ផង។

ប៉ុន្តែ​សុក្រឹតភាពនៃគុណភាពឧបករណ៍ទាំងនោះរបស់ចិននៅបរទេសដែលមិនមានការយល់ព្រមពីរដ្ឋាភិបាលចិន បានចោទជាសំណួរពីពួកអាជ្ញាធរសុខាភិបាលអឺរ៉ុប។

ប្រទេសអេស្ប៉ាញបានដកយកប្រដាប់ធ្វើតេស្តឆាប់រហ័សដែលផលិតដោយក្រុមហ៊ុនជីវសាស្រ្តបច្ចេកវិទ្ យាBoeasy Shenzen របស់ចិន បន្ទាប់ពីផលិតផលទាំងនោះត្រូវបានគេរកឃើញថា មានគុណភាពអន់ដែលមានន័យថា មិនអាចរកឃើញការឆ្លងមេរោគនោះទេ។ ក្រសួងការបរទេសចិន ប្រាប់ឲ្យដឹងកាលពីសប្តាហ៍មុនថា ប្រទេសស្លូវ៉ាគីបានចោទសួរពីប្រដាប់ធ្វើតេស្តរហ័សដែលទិញមកពីប្រទេសចិនដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG