ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​កម្ពុជា​មើល​ឃើញ​សក្តានុពល​នៃ​កម្ម​វិធី ​YSEALI


រូបឯកសារ៖ លោក​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ជួប​ពិភាក្សា​ជាមួយ​នឹង​សមាជិក​នៃ​កម្មវិធី​អ្នកដឹកនាំ​វ័យ​ក្មេង​របស់​តំបន់​អាស៊ីអាគ្នេយ៍ ឬ Young Southeast Asian Leaders Initiative។ ប្រធាន​បទ​នៃ​កម្មវិធី​នេះ​ផ្តោត​លើ​ការ​ចូលរួម​ក្នុង​សង្គម បរិស្ថាន ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ភាព​ជា​សហគ្រិននៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថតផ្លូវការ​របស់​សេតវិមាន​ដោយ Chuck Kennedy)
រូបឯកសារ៖ លោក​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ជួប​ពិភាក្សា​ជាមួយ​នឹង​សមាជិក​នៃ​កម្មវិធី​អ្នកដឹកនាំ​វ័យ​ក្មេង​របស់​តំបន់​អាស៊ីអាគ្នេយ៍ ឬ Young Southeast Asian Leaders Initiative។ ប្រធាន​បទ​នៃ​កម្មវិធី​នេះ​ផ្តោត​លើ​ការ​ចូលរួម​ក្នុង​សង្គម បរិស្ថាន ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ភាព​ជា​សហគ្រិននៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថតផ្លូវការ​របស់​សេតវិមាន​ដោយ Chuck Kennedy)

​កម្មវិធី​ YSEALI ត្រូវ​បាន​ផ្តួច​ផ្តើម​​ដោយ​លោក​ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក​ ​ប៉ារ៉ាក់​ ​អូប៉ាម៉ា​ ​នៅ​ឆ្នាំ​ ២០១៣​ដើម្បី​អនុញ្ញាតិ​ឲ្យ​យុវជន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​អាច​ផ្លាស់​ប្តូរ​ចំណេះ​ដឹង​និង​សិក្សា​ពី​សង្គម​ ​ការ​គ្រប់​គ្រង​រដ្ឋ​ផ្ទាល់​​ និង​បង្កើន​ចំណង​មិត្តភាព​ជាមួយ​សហរដ្ឋ​អាមេរិក​។ ​

កម្មវិធី​កិច្ច​ផ្តួច​ផ្តើម​មេដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៏ YSEALI ​របស់​ស.រ.អា ជា​កម្មវិធី​មួយ​ដែល​មាន​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​យុវជន​ក្នុង​តំបន់​ដែល​មាន​រួម​ទាំង​យុវជន​កម្ពុជា​ផង។ យុវជន​កម្ពុជា​មើល​ឃើញ​សក្តានុពល​ដ៏​ធំ​នៃ​កម្មវិធី​នេះ។

អនាគត​នៃ​កម្មវិធី​ដែល​បាន​នាំ​យុវជន​អាស៊ាន​និង​កម្ពុជា​រាប់​រយ​នាក់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ៗ​ទៀត​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ការ​សិក្សា​រយៈ​ពេល​ខ្លី​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​យុវជន ​YSEALI ​ប្រចាំ​ឆ្នាំ​ដោយ​មាន​ការ​ចូល​រួម​ជា​លើក​ចុង​ក្រោយ​ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ប៉ារ៉ាក់​ អូប៉ាម៉ា ​មុន​ពេល​ដែល​អាណត្តិ​ប្រធានាធិបតី​របស់​លោក​បញ្ចប់​នៅ​ខែ​មករា​ខាង​មុខ​នេះ​។​

​កម្មវិធី​ YSEALI ត្រូវ​បាន​ផ្តួច​ផ្តើមដោយ​លោក​ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក​ ​ប៉ារ៉ាក់​ ​អូប៉ាម៉ា​ ​នៅ​ឆ្នាំ​ ២០១៣​ដើម្បី​អនុញ្ញាតិ​ឲ្យ​យុវជន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​អាច​ផ្លាស់​ប្តូរ​ចំណេះ​ដឹង​និង​សិក្សា​ពី​សង្គម​ ​ការ​គ្រប់​គ្រង​រដ្ឋ​ផ្ទាល់ និង​បង្កើន​ចំណង​មិត្តភាព​ជាមួយ​សហរដ្ឋ​អាមេរិក​។ ​យុវជន​ជា​ច្រើន​មាន​នៅ​តែ​មាន​ការ​ស្រពិច​ស្រពិល​អំពី​អនាគត​នៃ​កម្មវិធី​នេះ​ក្រោយ​ពី​អាណត្តិលោក​អូ​ប៉ាម៉ា​នឹង​ត្រូវ​បាន​បញ្ចប់​។​

​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅប្រទេស​ឡាវ​ទៅ​កាន់​យុវជន​ប្រមាណ​៣៥០​នាក់​ ​លោក​អូប៉ាម៉ា​បាន​ឆ្លើយ​នូវ​សំណួរ​អំពី​អនាគត​នៃ​កម្មវិធី​នេះ​ពី​យុវនារី​ម្នាក់​ក្នុង​កម្មវិធីថា​កម្មវិធី​នេះនឹង​នៅ​តែ​បន្ត​មាន​ជានិច្ច​។

«​យើង​មាន​កិច្ចការ​ពីរ​ដែល​យើង​ត្រូវ​ធ្វើ​។​ទី​មួយ​ ​យើង​នឹង​ធ្វើ​ការ​ជាមួយក្រសួង​កិច្ចការ​បរទេស​ ដើម្បី​ធានា​ថា​កម្ម​វិធី​ YSEALI​ នៅ​តែ​បន្ត​ក្រោយ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​តំណែង​។​ កម្មវិធី​នេះ​គឺ​ដើម្បី​នាំ​មក​នូវ​សមាជិក​ ​YSEALI​ ​ដែល​ជា​សិស្ស​និស្សិត​ឲ្យ​មក​ប្រទេស​អាមេរិក​និង​រក្សា​បណ្តាញ​ ​យើង​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បង្កើត​វា​អោយ​ទៅ​ជា​ស្ថាប័ន​មួយ​នៅ​ពេល​ដែល​ខ្ងុំ​ទៅ​បាត់​»​។

​លោក ​រ័ត្ន​ សុផាន់​ណា​ ​និស្សិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​សារគមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ដែល​ជា​យុវជន​ខ្មែរ​តែ​មួយ​រូប​គត់​ដែល​បាន​ចោទ​ជា​សំណួរ​ទៅ​លោក​ ​អូប៉ាម៉ា​ ​អំពី​គោល​ដៅ​អភិវឌ្ឃ​ដែល​ប្រកប​ដោយ​និរន្តរភាព​នៅ​សហរដ្ឋ​អាមេរិក​។ ​លោក​គិត​ថា​កម្មវិធី​នេះ​នឹង​មាន​សក្តានុពល​ទៅ​លើ​យុវជន​កម្ពុជា​នៅ​ថ្ងៃ​អនាគត​ ​ហើយ​វា​គួរ​តែ​បន្ត​។​

​«​ខ្ញុំ​គិត​ថា​គឺ​វា​ធ្វើ​ឲ្យ​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​។ពេល​ដែល​យើង​ទៅ​ប្រទេស​អាមេរិក​ជាមួយ​គ្នា​ចំណាយ​ពេល​ប្រាំ​អាទិត្យ​ជាមួយ​គ្នា​យើង​នឹង​ប្រើ​ពេល​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​ពេល​យើង​ត្រឡប់​មក​វិញ​យើង​នឹង​បង្កើត​ជា​បណ្តាញ​ ​អញ្ចឹង​បើ​យើង​ចង់​ធ្វើ​អ្វី​មួយ​ដែល​មាន​អត្ថប្រយោជន៍​ដល់​សង្គម​យើង​ ​យើង​អាច​រៀន​ពី​គំនិត​ថ្មី​ៗ​ដែល​គេ​កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​គេ​ហ្នឹង​»​។​

នាង​ ​ធាម​ ​សុធីតានៀត ​ជា​ជំនួយ​ការ​អ្នក​គ្រប់​គ្រង​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ​នៃ​ធនាគារ​ANZ​ដែល​បាន​ចូលរួមកិច្ច​ប្រជុំ​កំពូល​ YSEALI​ នេះ​គិត​ថា​កញ្ញា​ក៏​ដូច​ជា​យុវជន​កម្ពុជា​ដទៃ​ទៀត​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ពី​កម្មវិធី​នេះ។​

​នាង​ថា៖ ​«​ពេល​ដែល​គាត់​ទៅ​គាត់​បាន​ជួប​ជុំ​សមាជិក​ពី​សមាគមន៍​អាស៊ាន​ផ្សេង​ៗ​ទៀត​ជា​មួយ​នឹង​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ដែល​ពួក​គាត់​បាន​រៀន​។ពេល​ដែល​គាត់​មក​វិញ​គាត់​នឹង​យក​ចំណេះ​ដឹង​ឬ​ក៏​បទ​ពិសោធន៍​ដែល​គាត់​បាន​ទទួល​ពេល​ដែល​គាត់​រៀន​នៅ​សហរដ្ឋ​អាមេរិក​ទៅ​ប្រើ​ទៅ​លើ​អ្វី​ដែល​គាត់​ធ្វើ​ដើម្បី​អភិវឌ្ឍ​សង្គម​ជាតិ​របស់​គាត់​»។​

នាង​ ងិន​ ​លីដា ​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ធនធាន​ទំនាក់​ទំនង​ និង​តស៊ូ​មតិដែល​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ ​YSEALI​ ក៏​បាន​និយាយ​ថា​កម្ម​វិធី​នេះ​មាន​អត្ថ​ប្រយោជន៍​ខុស​ប្លែក​ពី​កម្មវិធី​ផ្សេង​ៗ​ដែល​នាង​ធ្លាប់​បាន​ចូលរួម។

«​បង​ក៏​ភ្ញាក់​ផ្អើល​ខ្លួន​ឯង​ផ្ទាល់​ដែរ​ដែល​បាន​ឃើញ​យុវជន​ទាំង​នៅ​មហា​វិទ្យាល័យ​សិក្សា​ក៏​ដូច​ជា​បង​ៗ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​នៅ​តាម​សង្គម​ស៊ីវិល​ ​គាត់​មាន​គំនិត​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដើម្បី​ជួយ​បន្ធូរ​បន្ថយ​នូវ​ទុក្ខ​លំបាក​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​»។​

នាងបាន​បន្ថែម​ថា​កម្មវិ​ធី​នេះ​ជួយ​បង្កើត​ចំណង​ឲ្យ​កាន់​តែ​ស្អិត​រមួត​រវាង​ប្រទេស​អាស៊ាន​ទាំង​ដប់​ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក​។

​«​ក្រៅ​ពី​ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​ប្រជាជន​អាស៊ាន​ផ្ទាល់​យើង​បាន​រៀន​សូត្រ​ពី​ចំណេះ​ដឹង​ជា​ច្រើន​ទៅ​លើ​ការ​ធ្វើ​គម្រោង​ការងារ​ផ្សេង​ៗ​រាប់​តាំង​ពី​ ​បរិស្ថាន​ ​កសិកម្ម​ ​ការ​គាំទ្រ​និង​ថែរក្សា​ទំនៀម​ទម្លាប់​វប្បធម៌​ ​និង​ការ​លើក​ទឹក​ចិត្ត​ស្ត្រី​»​។​

​កិច្ច​ប្រជុំ​ YSEALI បាន​ប្រារព្ធ​ធ្វើ​ឡើង​អស់​រយៈ​ពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​០៦​ ដល់​ថ្ងៃ​ទី ​០៧​ ​ខែ​កញ្ញា​ ​នៅ​ខេត្ត​ហ្លួង​ព្រះ​បាង​ ​នៃ​ប្រទេស​ឡាវ​ដើម្បី​អនុញាត​ឲ្យ​អ្នក​ដឹក​នាំ​វ័យ​ក្មេង​អាស៊ាន​អាច​ពិភាក្សា​ទៅ​លើ​បញ្ហា​គម្លាត​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​និង​ឧបសគ្គ​ប្រឈម​ក្នុង​សហគមន៍​ជនបទ​នៅ​អាស៊ី​អាគ្នេយ៍។​

មក​ទល់​សព្វ​ថ្ងៃ​កម្មវិធី​នេះ​បាន​បង្កើត​បណ្តាញ​យុវជន​ជាង​មួយ​សែន​នាក់​។​ ក្នុង​នោះ​មាន​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ជាង​៦៤០​នាក់​ដែល​បាន​ចូល​រួម​កម្មវិធីផ្លាស់​ប្តូរ​ការ​សិក្សា​និង​អាជិព​នៅ​សហរដ្ឋអាមេរិក​។​

​លោក​ ប៉ារ៉ាក់​ អូប៉ាម៉ា​ បាន​បង្កើត​កម្មវិធី​នេះ​ដោយ​មាន​ក្តី​សង្ឃឹម​ថា​វា​នឹង​ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​អ្នក​ដឹកនាំ​វ័យ​ក្មេង​នៅ​អាស៊ីអាគ្នេយ៍ និង​សហរដ្ឋ​អាមេរិក។​ យុវជន​អាស៊ាន​ដែល​ចូល​រួម​ស្ថិត​ក្នុង​ចំណោមយុវជន​ប្រមាណ​៦៥​ភាគរយ ​ឬ​៤០០​លាន​នាក់​នៃ​ប្រជាជន​អាស៊ាន​សរុប​ដែល​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​នេះ​បើ​តាម​តួលេខ​របស់​រដ្ឋលេខា​ធិការដ្ឋាន​របស់​អាស៊ាន​។​ ​កម្ម​វិធី​នេះ​មាន​គោល​បំណង​ចង់​អ​ភិវឌ្ឍន៍​ជំនាញ​របស់​អ្នក​ចូល​រួម​ទៅ​លើ​ផ្នែក​សហគ្រិនភាព​ បរិស្ថាន និង​ការ​ចូលរួម​ក្នុង​សហគមន៍៕​

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG