ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពី​ការវិវត្តន៍​​នយោបាយ​នៅ​កម្ពុជា​និង​ដំណើរ​ការ​ឃោសនា​បោះឆ្នោត


ក្បួនឡាន​ឃោសនា​របស់​គណបក្ស​កាន់​អំណាច​និង​គណ​បក្ស​ប្រឆាំង​ជួប​គ្នា​នៅតាមដង​ផ្លូវ​​នៅភ្នំពេញ នៅ​ថ្ងៃឃោសនា​ដំបួង។
អំពី​ការវិវត្តន៍​​នយោបាយ​នៅ​កម្ពុជា​និង​ដំណើរ​ការ​ឃោសនា​បោះឆ្នោត
សូម​រង់ចាំ

No media source currently available

0:00 0:16:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ ក្រុមអ្នក​វិភាគ​និយាយ​ថា ពួកគេ​មាន​ជំនឿ​លើ​ស្ថាប័ន​ជាតិ​ថា​អាច​ដោះស្រាយ​បញ្ហា​នយោបាយ​ដោយ​មិន​ចាំបាច់​សម្ពាធ​ជាពិសេស​ទាក់ទង​នឹង​រឿង​អនុញាត​ឲ្យ​លោក​សម រង្ស៉ី​បាន​ឈរ​ឈ្មោះ ឬ មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន។ នេះ​បើ​តាម​ការអះអាង​របស់​លោកស្រី ជា វណ្ណាត​ អ្នកវិភាគ​ឯករាជ្យ​និង​លោក​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ដែល​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូ។

ក្រុម​វាគ្មិន​បាន​អះអាង​ថា ​បញ្ហា​សំខាន់​គឺការ​ចូលរួម​របស់​លោក ​សម រង្ស៉ី​ក្នុងការ​ប្រកួត​ប្រជែង​ការបោះឆ្នោត​ពេលនេះ។​ សរអា ក៏​ទាមទារ​ដូច​គ្នាដែរ​ជាពិសេស សមាជិក​សភា​ដែល​គំរាម​កាត់​ជំនួយ​បើការ​បោះឆ្នោត​មិនសេរី​និង​យុត្តិធម៌។

លោកស្រី​ជា វណ្ណាត​និង​លោក​ពុទ្ធា ហង្ស​បាន​អះអាងថា​សភាព​ការណ៍​នយោបាយ​វិវត្តន៍​ល្អ​ ហើយ​សង្ឃឹមថា​ការវិល​ត្រឡប់​មកវិញ​របស់​លោក​សម រង្ស៉ី​នៅ​ថ្ងៃសុក្រ​ទី១៩​កក្កដា​នេះ​គ្មានអ្វី​កើត​ឡើង​ហើយ​មាន​ស្ថេរភាព​និង​សន្តិសុខ​ល្អ៕
XS
SM
MD
LG