អំពីការវិវត្តន៍នយោបាយនៅកម្ពុជានិងដំណើរការឃោសនាបោះឆ្នោត
ក្រុមអ្នកវិភាគនិយាយថា ពួកគេមានជំនឿលើស្ថាប័នជាតិថាអាចដោះស្រាយបញ្ហានយោបាយដោយមិនចាំបាច់សម្ពាធជាពិសេសទាក់ទងនឹងរឿងអនុញាតឲ្យលោកសម រង្ស៉ីបានឈរឈ្មោះ ឬ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនិង បញ្ជីបេក្ខជន។ នេះបើតាមការអះអាងរបស់លោកស្រី ជា វណ្ណាត អ្នកវិភាគ ឯករាជ្យនិងលោកពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ដែលជាវាគ្មិននៃកម្មវិធីហេឡូ។ (សុខ ខេមរា,ហេឡូវីអូអេ,វ៉ាស៊ីនតោន កក្កដា ១៨, ២០១៣)