ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី

នៅ​ក្នុង​ប្រទេស​កម្ពុជា​ បញ្ហា​សិទ្ធិ​ដីធ្លី​គឺ​ជា​ប្រភព​មួយ​នៃ​ភាព​តានតឹង​ឥតឈប់ឈរ។ ទំនប់​វារីអគ្គិសនី​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​នេះ​ គ្រោង​នឹង​ដំណើរការ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ ដែល​អាច​បន្ថែម​ថាមពល​អគ្គិសនី ៤០០ មេហ្កាវ៉ាត់​ទៀត ទៅ​លើ​បណ្តាញ​អគ្គិសនី​ដែល​ទន់ខ្សោយ​ខ្លាំង​នៅ​កម្ពុជា។ ​

ប៉ុន្តែ ​ផល​ប៉ះពាល់​ខាង​សង្គម ​និង​បរិស្ថាន​នៃ​គម្រោង​នេះ​ គឺ​មាន​ទំហំ​ធំ ជាពិសេស​សម្រាប់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច ដែល​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​ទីលំនៅ។ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង សមាជិក​មួយ​ចំនួន​នៃ​ក្រុម​ជនជាតិ​ដើម​ភាគតិច​មួយ​កំពុង​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ។

ការ​បូជា​សត្វ​ជ្រូក​នេះ ប្រហែល​ជា​ការ​បូជា​ចុងក្រោយ​របស់​សហគមន៍​ជនជាតិ​ភាគតិច​ពូនង​នៅ​ក្នុង​ទឹកដី​បុរម​បុរាណ​របស់​ពួក​គេ ដែល​ស្ថិត​នៅ​តាម​ដៃ​ទន្លេ​មេគង្គ។

កម្រិត​ទឹក​កើន​ឡើង ​ពី​ក្រោយ​ទំនប់​វារី​អគ្គិសនី​ ដែល​មាន​ថាមពល​៤០០ មេហ្កាវ៉ាត់ អាចជន់​លិច​ភូមិ​ក្បាលរមាស និង​អារុក្ខអារក្ខ​អ្នកតា​របស់​សហគមន៍​នេះ។

រដ្ឋាភិបាល​បញ្ជា​ឲ្យ​សហគមន៍​ពូនង​ផ្លាស់ទី​លំនៅ​ ហើយ​សមាជិក​ភាគ​ច្រើន​ទទួល​យក​សំណង​ តែ​ពលរដ្ឋ​ជាង​៥០គ្រួសារ សម្រេច​ចិត្ត​បន្ត​រស់នៅ​ក្នុង​ភូមិ​នេះ និង​ការពារ​ទឹកដី​ដ៏​ស័ក្តិសិទ្ធ​របស់​ពួកគេ។

លោក យុន ឡូរ៉ង់ ប្រធាន​អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា

«‍បើ​សិន​ជា​រដ្ឋាភិបាល​មិន​ឆ្លើយ​តប​ទេ នោះ​យើង​នឹង​បន្ត​តស៊ូ ទាមទារ​ឲ្យ​ពួកគេ​ឆ្លើយតប​នឹង​អ្វី​ដែល​ពួកគេ​រំលោភ​បំពាន និង​បំផ្លាញ​ទឹកដី ជីវិត សម្បត្តិធម្មជាតិ​របស់​យើង។ គឺ​គ្រប់យ៉ាង​ទាំង​អស់»។

លោក ឡូរ៉ង់ ជា​សកម្មជន​ម្នាក់​ ដែល​បាន​ប្រមូល​ផ្តុំ​សហគមន៍​ឲ្យ​បដិសេធ​មិន​យក​សំណង ហើយ​តវ៉ា​ប្រឆាំង​វិញ។

សម្រាប់​សកម្មជន​ទាំង​នេះ ដូច​លោក ឡូរ៉ង់ ការ​ផ្លាស់ទី​នេះ​គឺ​ជា​ទី​បញ្ចប់​នៃ​ជីវភាព​រស់នៅ​បែប​ប្រពៃណី​នៅ​លើ​ទឹកដី​របស់​ពួកគេ។

ប៉ុន្តែ ការ​លើកឡើង​មួយ ថា ​បរិមាណ​ទឹក​ចំនួន​១,៨លាន​ម៉ែត្រគីប ត្រូវ​បាន​ស្តុក​ទុក​នៅ​ពី​ក្រោយ​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​ជាង​គេ​មួយ​របស់​កម្ពុជា។

គម្រោង​ក្នុង​ទឹក​ប្រាក់​ជាង​៨០០លាន​ដុល្លារ​នេះ នឹង​ផ្តល់​ថាមពល​ដល់​ខេត្ត​ចំនួន​ប្រាំ​ហើយ​គាំទ្រ​ដោយ​ក្រុមហ៊ុន​នៅ​ចិន និង​វៀតណាម និង​សេដ្ឋី​ខ្មែរ​មួយ​រូប​ផងដែរ។

ប៉ុន្តែ ជនជាតិ​ពូនង​នៅ​សេសសល់​ក្នុង​ភូមិ​រមាស​នេះ ឲ្យ​តម្លៃ​លើ​ជីវិត​រស់នៅ​ដោយ​មិន​ពឹង​ផ្អែក​លើ​អគ្គិសនី។

ពួកគេ​រីករាយ​នឹង​មិន​ទទួល​យក​ប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ផ្លាស់​ទី​លំនៅ ឲ្យ​តែ​ពួកគេ​រួច​ផុត​ពី​ប្រព័ន្ធ​មួយ​ដែល​ពួកគេ​យល់ថា នឹង​ធ្វើ​ឲ្យ​ជីវិត​ពួកគេ​កាន់តែ​ដុនដាប។

អ្នកស្រី ស្រាង ឡាង ជនជាតិ​ភាគ​តិច​ពូនង នៅ​ភូមិ​ក្បាល​រមាស៖

«‍ព្រោះ​ខ្ញុំ​នឹក​ឃើញ​ថា សោកស្តាយ​ណាស់ ដែល​ខ្ញុំ​លះបង់​ចោល​ពី​ទឹកដី​កំណើត។ ពួកខ្ញុំ​មិន​ព្រម​លះបង់​ចោល​ទេ។ សុខចិត្ត​ស៊ូ​នៅ​លើ​ដី​កំណើត​របស់​ខ្ញុំ។ ខ្ញុំ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​រាល់ថ្ងៃ​នេះ ទោះ​បី​ជា​គេ​សាងសង់​ផ្ទះ​ល្អ សំណង​ប៉ុណ្ណា ក៏​ខ្ញុំ​មិន​ទទួល​យក​ទាំង​អស់។ ទៅដី​ថ្មី ខ្ញុំ​មិន​ទទួល​យក​ទេ»។

ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ បាន​យល់​ព្រម​ផ្លាស់​ទី​លំនៅ ហើយ​អ្នក​ខ្លះ​រីករាយ​នឹង​ផ្លាស់ទី ដូច​លោក សា ផន ជាដើម។

លោក សា ផន ជនជាតិ​ភាគ​តិច​ពូនង នៅ​ភូមិ​ក្បាល​រមាស៖

«‍វា​ខុស​គ្នា​ អា​ផ្លូវ​ថ្នល់​ វា​មាន ហើយ​ផ្លូវ​វា​ជិត។ ពីមុន ដឹក​វា​អត់​បាន។ នៅឯណោះ មិន​បាន​ដឹក​ឯណា។ ឡាន​គេ​មក​ជួល​ដល់​ផ្ទះ ចង់បាន​អី គេ​មក​ជួល​ដល់​ផ្ទះ។ ត្រូវការ​ស្អី គេ​មក​ជួល​ដល់​ផ្ទះ​ខ្ញុំ»។

តែ អ្នក​ភូមិ​ផ្សេង​ទៀត​និយាយ​ខុស​ពី​នេះ។ ពួកគេ​ថា ដី​កសិកម្ម​ដែល​ផ្តល់​ឲ្យ​ពួកគេ​ គ្មាន​គុណភាព ហើយ​ឱកាស​សេដ្ឋកិច្ច​ក៏​តិចតួច។ អ្នក​ផ្សេង សម្គាល់​ឃើញ វត្តមាន​កម្លាំង​យោធា តាមដាន​សកម្មភាព​របស់​ពួកគេ។

ក៏ប៉ុន្តែ អ្នក​ភូមិ​ទាំង​នេះ មិន​ចង់​និយាយ​នៅ​មុខ​កាមេរ៉ា​ទេ៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

អត្ថបទ​ទាក់ទង

XS
SM
MD
LG