ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្វាគមន៍​ជំនួប​សន្តិភាព​រវាង​កូរ៉េ​ទាំងពីរ


Xolokostni xotirlash kunida yahudiylar uchun o'rnatilgan yodgorlik. Berlin.
Xolokostni xotirlash kunida yahudiylar uchun o'rnatilgan yodgorlik. Berlin.

នៅ​ពេល​ដែល​មេដឹកនាំ​កូរ៉េ​ទាំងពីរ បាន​ប្តេជ្ញា​នាំ​សន្តិភាព​និងគ្មាន​សង្គ្រាម​នុយក្លេអ៊ែរ ​កម្ពុជា​បាន​ចូលរួម​ជាមួយ​ពិភពលោក​ដើម្បី​អបអរសាទរ​ប្រទេស​ទាំងពីរ ជាមួយ​នឹងពាក្យ​ស្វាគមន៍ ​និងពេញ​ចិត្ត​ចំពោះ​ជំនួបចរចា​ របស់​មេដឹកនាំ​ទាំងពីរ និង​ ការបួងសួង​ឲ្យបាន​ទទួល​ជោគជ័យ​ផងដែរ។

ប្រទេស​កម្ពុជា​អបអរសាទរ​ចំពោះ​ជំនួប​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ ដែល​ទំនង​ជា​ឈាន​ដល់​ការលុប​បំបាត់​អាវុធ​ប្រល័យលោក។ ការស្វាគមន៍​របស់​កម្ពុជា​កើត​ឡើង ក្រោយ​ពេល​ដែល​មេដឹកនាំ​កូរ៉េ​ទាំងពីរ ប្តេជ្ញា​រួម​គ្នា​ថា នឹង​ធ្វើ​ឲ្យ​មាន​សន្តិភាព​ក្នុង​តំបន់ និង​ ប្រែ​ក្លាយ​ប្រទេស​ទាំងពីរ ទៅ​ជា​សម័យ​កាល​ដែល​គ្មាន​សង្គ្រាម។

នៅ​ពេល​ដែល​មេដឹកនាំ​កូរ៉េ​ទាំងពីរ បាន​ប្តេជ្ញា​នាំ​សន្តិភាព​និងគ្មាន​សង្គ្រាម​នុយក្លេអ៊ែរ ​កម្ពុជា​បាន​ចូលរួម​ជាមួយ​ពិភពលោក​ដើម្បី​អបអរសាទរ​ប្រទេស​ទាំងពីរ ជាមួយ​នឹងពាក្យ​ស្វាគមន៍ ​និងពេញ​ចិត្ត​ចំពោះ​ជំនួបចរចា​ របស់​មេដឹកនាំ​ទាំងពីរ និង​ ការបួងសួង​ឲ្យបាន​ទទួល​ជោគជ័យ​ផងដែរ។

មេដឹកនាំ​កូរ៉េខាង​ជើង​លោក គីម ជុងអ៊ុន បាន​ប្រកាស​កាលពី​ថ្ងៃពុធ​ថា លោក​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​អធិការកិច្ច​អន្តរជាតិ​ធ្វើការ​សង្កេត​មើល​សម្ភារៈ​សំខាន់ៗ សម្រាប់ កម្មវិធី​ផលិត​មីស៊ីល​ក្នុង​រោង​ចក្រ​នានា របស់​ក្រុង​ព្យុងយ៉ាង។​ លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon Jae-in ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ថា នឹង​ប្រែក្លាយ​កូរ៉េ​ទាំងពីរ​ទៅ​ជា​សម័យ​កាល​មួយ ដែល​គ្មាន​សង្គ្រាម​ ក្រៅពី​បាន​ចាប់ផ្តើម​អញ្ជើញ​លោក​គីម​ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ទីក្រុង​សេអ៊ូល ​នៅ​ចុង​ឆ្នាំ​នេះ។

ជុំ​ទីពីរ​នៃកិច្ចចរចា​របស់​មេដឹកនាំ​ឧបទ្វីបកូរ៉េ ​បាន​បញ្ចប់​នៅ​ថ្ងៃពុធ​នេះ ​ជាមួយនឹង​ការចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​ទីក្រុង​ព្យុងយ៉ាង​នៅខែ​កញ្ញា​និង​កិច្ចព្រមព្រៀង​យោធា​ដ៏ទូលំ​ទូលាយមួយ។ ឯកសារ​ចុងក្រោយដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​ Song Hyung-moo ​និង No Kwang Chul ​នៃ​មេដឹកនាំ​យោធា​ កូរ៉េ​ខាងជើង​បាន​គូស​បញ្ជាក់​ពី​ជំហាន​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​ផ្នែកយោធា​រវាង​ប្រទេស​ទាំងពីរ។

លោក​ផៃ ស៊ីផាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយ​ថា ប្រទេស​កម្ពុជា​ស្វាគមន៍​ចំពោះ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ឧបទ្វីប​កូរ៉េ ​និង​គាំទ្រ​ដល់​កិច្ចប្រជុំ​កំពូល​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​នាំ​សន្តិភាព​សម្រាប់​ឧបទ្វីបកូរ៉េ​ តំបន់​និង​សកល​ផងដែរ។

«កម្ពុជា ​មាន​ជំនឿ​លើកិច្ច​ពិភាក្សា​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុង​កិច្ចធានា​ និង​បង្កើត​បាន​នូវ​ជំនឿ​ និង​ទំនុកចិត្ត ​ព្រមជាមួយ​នឹង​កិច្ចឧបត្ថម្ភ​ពី​ពហុភាគី​ដទៃ​ផងដែរ។​ សន្តិភាព​ជាគ្រឹះ ​និង​ជា​បំណង​របស់​មនុស្ស​ជាតិ​ទាំងមូល​ ដែល​កម្ពុជា មាន​ជំនឿ​ខ្ពស់ ​និង​អនុវត្ត​ជា​ប្រចាំ‍»។

លោក ផៃ ស៊ីផាន​ បាន​អះអាង​បន្ត​បញ្ជាក់​ពី​ជំហរ​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែ។

«កម្ពុជា​ ជា​ប្រទេស​ហត្ថលេខី​ នៃ​សន្ធិសញ្ញា ​និង​កិច្ចព្រម​ព្រៀង​អន្តរជាតិ​ ក៏​ដូចជា​តាម​តំបន់​ ក្នុងការ​ប្រឆាំង​ទៅនឹង​ការផលិត​ ការប្រើប្រាស់​ ការរក្សាទុក​ និង​ការធ្វើ​ចរាចរ​ នូវ​អាវុធ​បរមាណូ ​អាវុធ​គីមី​ ឬ​អាវុធ​វេត្រាណូ ​និង​អាវុធ​ពាក់ព័ន្ធ​នឹង​ប្រភេទ​នេះ‍»។

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​អ្នកវិភាគ​កិច្ចការតំបន់​បានប្រាប់​ VOA​ពី​សុទិដ្ឋិនិយម ​របស់​លោក​ទាក់ទង​នឹង​ការចរចា និង​តួនាទី​របស់​កម្ពុជា។

«ទាក់ទងនឹង​ការវិវត្តន៍​នៃ​ឧបទ្វីប​កូរ៉េហ្នឹង​ ជំហរ​របស់កម្ពុជា​ពីដើម​ក៏ដូចជាអនាគត​ដែរ ​គឺចង់​ឃើញ​មាន​ការចរចា និងការ​ជឿ​ទុកចិត្ត​គ្នា​ ហើយនឹង​ឧបទ្វីបកូរ៉េ​មួយ​ប្រកប​ដោយ​សន្តិភាព​ គ្មាន​អាវុធនុយ​ក្លេអ៊ែ ​និងការ​អភិវឌ្ឍ​ ហើយ​កម្ពុជាដែលជា​សមាជិក​អាស៊ាន ​គឺ​មាន​ការអបអរសាទរ​ចំពោះ​ការវិវត្តន៍​ជា​វិជ្ជមាន​នូវ​ឧបទ្វីប​កូរ៉េ​ហ្នឹង​បាទ‍»។

សេចក្តី​ថ្លែង​ការណ៍​ក្រុង​ព្យុងយ៉ាង​នៅ​ខែកញ្ញា​បាន​គ្រប​ដណ្ដប់​លើ​ប្រធានបទ​ជាច្រើន។​ ទាំងនេះ​រួមមាន​ការបន្ធូរបន្ថយ​ភាពតាន​តឹងផ្នែក​យោធា​ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ​ការ​ដោះស្រាយ​បញ្ហា​ ការ​បែង​ចែក​គ្រួសារ​ ការជំរុញ​និងការ​ផ្លាស់ប្តូរ​វប្បធម៌​និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ឧបទ្វីបកូរ៉េ។ លោក Moon បាន​ប្រកាស​នៅ​ចុង​បញ្ចប់​នៃ​សុន្ទរកថា​របស់​លោក​ថា លោក​គីម​បាន​ទទួល​យក​ការអញ្ជើញ​របស់​លោក​ទៅ​ទស្សនា​ទីក្រុង​សេអ៊ូល​ដោយ​សង្ឃឹម​ថា នៅ​ចុង​ឆ្នាំ​នេះ។

លោក គីម ជុងអ៊ុន បាន​ព្រមព្រៀង​គ្នា​ក្នុង​អំឡុង​ពេល​នៃ​កិច្ចចរចា ដើម្បី​លុប​បំបាត់​ជា​អចិន្ត្រៃយ៍​ នូវ​ទីតាំង​សាកល្បង​មីស៊ីល​នៅ​ដុងឆាំង រី​ដែល​ស្ថិត​នៅ​ក្រោម​ការសង្កេត​របស់​អធិការកិច្ច​អន្តរជាតិ។ លោក​ក៏​បាន​សម្តែង​ចេតនា​ក្នុងការ​រុះរើ​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​ Yongbyon​ ផងដែរ​ជាមួយគ្នា​ដែល​សហរដ្ឋ​អាមេរិក​ ចង់ឃើញ​វិធានការ​ពិតប្រាកដ​ក្នុងការ​លុបបំបាត់​អាវុធនុយ​ក្លេអ៊ែ។

លោក​ប្រធានាធិបតី​កូរ៉េខាងជើង ​គីម ជុងអ៊ុន បាន​ជួប​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ នៅ​ប្រទេស ​សិង្ហបុរី​ ​រយៈពេលជាង៣​ខែហើយ​ ដែល​គម្រោង​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ឈាន​ដល់កិច្ច​ព្រមព្រៀង​គ្នា​នៅ​ឡើយ។ រឿង​នេះ​ធ្វើ ឲ្យ​អ្នក​វិភាគ​មិន​អាចវាស់ស្ទង់​បាន​ថា​តើ​កូរ៉េ​ខាងជើង​ចង់បាន​អ្វីពី​ស.រ.អា.​និង​សហគមន៍​អន្តរជាតិ​ ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​យ៉ាងធ្ងន់ធ្ងរ​កន្លង​មក​នោះ៕

XS
SM
MD
LG