វ៉ាស៊ីនតោន —
ក្រុមអ្នកវិភាគអន្តរជាតិ និងក្នុងប្រទេសបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តជាថ្មីរបស់អ.ស.ប.និងប្រទេសកម្ពុជាក្នុងការគាំទ្រដំណើរការកាត់ទោសខ្មែរក្រហម ហើយនិយាយថាទង្វើនេះអាចនាំឲ្យមានជំនឿចិត្តឡើងវិញខ្លះចំពោះតុលាការ។
ប៉ុន្មានថ្ងៃបន្ទាប់ពីអ.ស.ប.និងប្រទេសកម្ពុជាបានព្រមព្រៀងគ្នាជាថ្មីថា នឹងគាំទ្រសាលាក្តីខ្មែរក្រហម ដោយការស្វែងរកថវិកា និងពង្រឹងកិច្ចសហប្រតិបត្តិការនោះ ក្រុមអ្នកវិភាគជាតិ និងអន្តរជាតិសំខាន់ៗបានអះអាងថា ការតាំងចិត្តជាថ្មីនេះជាក្តីសង្ឃឹមថា តុលាការនេះនឹងដំណើរការទៅមុខដោយគ្មានឧបសគ្គផ្នែកថវិកា និងកិច្ចប្រតិបត្តិការដូចមុនៗទៀតទេ។
សាលាក្តីខ្មែរក្រហម ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ មានភាពតានតឹងរវាងភាគីទាំងពីរលើបញ្ហាដំណើរការកាត់ទោស បញ្ហាទទួលខុសត្រូវដ៏ស្មុគស្មាញ ដែលធ្វើឲ្យមានភាពតប់ប្រម៉ល់និងតានតឹងច្រើន បញ្ហាជ្រៀតជ្រែកផ្នែកនយោបាយ រួមទាំងការខកចិត្តរបស់ម្ចាស់ជំនួយ ដែលនាំឲ្យតុលាការនេះមានដំណើរ ការយឺតយ៉ាវ និងស្មុគស្មាញរហូតដល់មានពហិការពីបុគ្គលិកខ្មែរនិងការលាឈប់ពីមុខតំណែងរបស់ចៅក្រម និងព្រះរាជអាជ្ញាបរទេសផងដែរ។
តែបញ្ហាជាច្រើន ត្រូវបានដោះស្រាយនៅពេលគណៈប្រតិភូជាន់ខ្ពស់របស់អ.ស.ប.ដឹកនាំដោយ លោកមីហ្គែល ឌឺសឺប៉ា ស័ររ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរង អ.ស.ប.ទទួលបន្ទុកផ្នែកច្បាប់ដែលបំពេញទស្សនកិច្ចបីថ្ងៃរបស់លោកចាប់ពីថ្ងៃទី២៧មករានោះ បានជួបជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកការចរចារឿងសាលាក្តីខ្មែរក្រហម។ ភាគីទាំងពីរបានថ្លែងរួមគ្នាថា នឹងបន្តកិច្ចសហប្រតិបត្តិការនិងស្វែងរកថវិកាគាំទ្រតុលាការដើម្បីឈានទៅរកការបញ្ចប់ដំណើរការរកយុត្តិធម៌ ឬការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមដែលពាក់ព័ន្ធនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរជិតពីរលាននាក់នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោកបណ្ឌិតចន ស៊ីយ៉ូស៊ីយ៉ារី (John Ciorciari) ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យមីជីហ្គ៊ែន (Michigan) និងជាអ្នកនិពន្ធសៀវភៅអំពីខ្មែរក្រហមឈ្មោះថា Hybrid Justice។ លោកបានចាត់ទុកថា ការប្តេជ្ញារបស់ភាគីទាំងពីរជាការប្តេជ្ញា ត្រូវការពេលវេលារបស់ភាគីទាំងពីរ ហើយជារឿងដែលផ្តល់ក្តីសង្ឃឹមថា សំណុំរឿងច្រើនទៀតត្រូវដំណើរការកាត់ទោសបន្ត។
លោកនិយាយថា៖ «ពេលវេលាល្អណាស់សម្រាប់ភាគីទាំងពីរក្នុងការសហការគ្នាពេលនេះ ព្រោះជារឿង ដែលភាគីទាំងពីរចង់បាន។ ហើយរឿងនោះហើយដែលធ្វើឲ្យកិច្ចប្រតិបត្តិការការកាត់ទោសក្នុងវគ្គទៅមុខទៀតដំណើរការបានដោយរលូនគឺវគ្គដែលនាំទៅដល់សាលក្រមដំបូងក្នុងសំណុំរឿង០០២»។
លោកថា សញ្ញាល្អច្រើននោះគឺប្រទេសកម្ពុជាយល់ព្រមចំណាយថវិកា១លាន១សែនដុល្លារស.រ.អា.ទៀត ហើយម្ចាស់ជំនួយនានារង់ចាំមើលការតាំងចិត្តរបស់កម្ពុជាជាយូរមកហើយ ហើយមួយទៀតគឺអ.ស.ប.ក៏បានសន្យាថា នឹងស្វែងរក ថវិកាពីកញ្ចប់ថវិការបស់ខ្លួនដើម្បីកាត់ទោសខ្មែរក្រហម។ ហើយភាគីទាំងពីរក៏បានសន្យាថានឹងគាំទ្រសាលាក្តីនេះរហូតទល់ចប់ និងរកបានយុត្តិធម៌ និងបញ្ចប់វប្បធម៌គ្មានទោសពៃរ៍។
លោកសាស្ត្រាចារ្យអាមេរិកាំង ភីធ័រ ម៉ាខ្វៃអឺ (Peter Maguire) ជាអ្នកនិពន្ធសៀវភៅខ្មែរក្រហមឈ្មោះថា Facing Death in Cambodia។ លោកមានសុទិដ្ឋិនិយម តែមិនដឹង ថាតើជនជាប់ចោទដែលមានវ័យជាង៨០ឆ្នាំរស់នៅដល់ពេលណាទេ។
«តែខ្ញុំគិតថា វាជារឿងវិជ្ជមាន ហើយប្រសិនបើអ.ស.ប.អាចដំណើរការបានលឿន ជាងនេះ។ យ៉ាងហោចណាស់ គេអាចបញ្ចប់ផ្នែកខ្លះនៃតុលាការក្នុងពេលជនជាប់ចោទនៅមានជីវិត។ ចំពោះដំណើរការកាត់ទោសសំណុំរឿងបន្ថែមវិញ ខ្ញុំគ្មានសុទិដ្ឋិនិយមទេ»។
លោកថ្លែងថា ការបង្ហាញការប្តេជ្ញាចិត្តរបស់អ.ស.ប.និងកម្ពុជាដូច្នេះនាំឲ្យលោកចង់ដឹងពីគោលជំហរចិនដែលមានឥទ្ធិពលស្ងាត់ៗ ដ៏មានប្រសិទ្ធិភាព ពីក្រោយខ្នងសាលាក្តីនេះក្នុងការការពារភាពអាម៉ាស់របស់ខ្លួនដែលធ្លាប់គាំទ្ររបបខ្មែរ ក្រហមនោះ។
«ខ្ញុំគិតថា រឿងនេះជាព័ត៌មានអាម៉ាស់ខ្លាំងណាស់ចំពោះការគាំទ្ររបស់ចិនដល់របបខ្មែរក្រហម ហើយខ្ញុំមិនគិតថា ចិនចង់ឲ្យមានការបញ្ចាំងពន្លឺដ៏ភ្លឺក្នុងរឿងនេះទេ។ ខ្ញុំគិតថា មានភស្តុតាងជាច្រើនក្នុងប្រទេសចិនដែលចិនមិនបានបញ្ចេញ ព្រោះវាជារឿងអាម៉ាស់ពិតៗ»។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា (DC Cam) ដែលផ្តល់ឯកសារជាច្រើនដល់ដំណើរការកាត់ទោសខ្មែរក្រហម បានអះអាងថា លោកបានជួបពិភាក្សាជាមួយគណៈប្រតិភូរបស់អ.ស.ប.ដែរ កាលពីដើមសប្តាហ៍នេះ។ លោកក៏បានដាក់ក្តីសង្ឃឹមលើការតាំងចិត្តចុងក្រោយរបស់អ.ស.ប. និងកម្ពុជានេះដែរ។
«ខ្ញុំគិតថា មកដល់បច្ចុប្បន្ននេះ ភាគីទាំងសងខាងមានការទុកចិត្តគ្នាច្រើន ហើយជាសញ្ញាល្អ ហើយខាងភាគីកម្ពុជាក៏បានដាក់ថវិកាមួយចំនួនបង្ហាញពីសុឆន្ទៈរបស់ខ្លួន ប៉ុន្តែយើងគួរតែបន្តរំឭកភាគីទាំងសងខាងថា ដំណើរការនេះមិនត្រូវឲ្យមានការពន្យារពេលទៅថ្ងៃមុខតទៅទៀត ហើយផែនការបញ្ចប់គួរតែត្រូវបានធ្វើឡើង»។
លោកថ្លែងថា មានបញ្ហាមួយចំនួនទៀតត្រូវការការសម្រេចចិត្តទាំងសងខាង ដូចជាសំណុំរឿង០០៣ និង០០៤។ តើបោះជំហានត្រឹមណា? រយៈពេលណា? ព្រោះរឿងនេះទាក់ទងនឹងការផ្តល់ជំនួយដែរ ដោយសារការស៊ើបអង្កេតនេះហាក់ដូចជាយូរជាងការសន្មត់ទុក។
«អញ្ចឹងហើយ បើសិនជាតុលាការ និងរាជរដ្ឋាភិបាលកម្ពុជាដែលបច្ចុប្បន្ននេះមានសញ្ញាល្អ មានការទុកចិត្តគ្នាហើយ គួរតែជំរុញឲ្យមានផែនការបញ្ចប់តុលាការទាំងស្រុងដើម្បីធានាបានភាពកក់ក្តៅ និងការទុកចិត្ត និងការបំពេញបេសកកម្មរបស់ខ្លួនដោយមានការឧបត្ថម្ភឲ្យបានគ្រប់គ្រាន់ពីសហគមន៍អន្តរជាតិ»។
ទោះជាយ៉ាងដូច្នេះក្តី តុលាការនៅមានសំណុំរឿងចម្រូងចម្រាស់ពីរទៀតគឺសំណុំរឿង០០៣ និង០០៤ ដែលរដ្ឋាភិបាលកម្ពុជាធ្លាប់ជំទាស់ក្នុងការកាត់ទោស។
ចន ស៊ីយ៉ូស៊ីយ៉ារីបានអះអាងថា សំណុំរឿងនេះអាចជារឿងដែលធ្វើឲ្យម្ចាស់ ជំនួយមានការខកចិត្ត បើមិនបានដំណើរការទៅមុខ។
«វាជារឿងដែលអាចធ្វើឲ្យម្ចាស់ជំនួយនឹងតប់ប្រមល់ ដោយសារការមិនបានធ្វើឲ្យរីកចម្រើន ជាពិសេសលើសំណុំរឿង០០៣ និង០០៤។ ប្រទេសផ្តល់ជំនួយអាចនឹងឃើញច្បាស់ថា កិច្ចការនេះជារឿងចំណាយពេលឥតប្រយោជន៍ ព្រោះភាគីកម្ពុជាមិនចង់សហការដើម្បីបញ្ចប់សំណុំរឿងទាំងនោះ»។
ក្រុមអ្នកឃ្លាំមើល និងអ្នកវិភាគបានអះអាងថា អ.ស.ប.និងកម្ពុជាត្រូវតែពន្លឿន ដំណើរការកាត់ទោស ដោយបារម្ភថា អតីតមេដឹកនាំខ្មែរក្រហមនួន ជា និងខៀវ សំផន ដែលមានវ័យចំណាស់ជាង៨០ឆ្នាំហើយនោះ មិនអាចមានជីវិតរស់ដល់ការកាត់ទោសទេគឺដូចជនជាប់ចោទមួយចំនួន រួមទាំងអៀង សារី អតីត រដ្ឋមន្ត្រីការបរទេសខ្មែរក្រហម ដែលបានស្លាប់មុនការកាត់ទោស។
សាលាក្តីនេះបានកាត់ទោសសំណុំរឿង០០២ វគ្គ១រួចហើយ តែមិនទាន់ចាប់ ផ្តើមកាត់ទោសវគ្គទី២ ដែលគេចាត់ទុកថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសំខាន់ក្នុង សម័យខ្មែរក្រហមនៅឡើយទេ។ ចៅក្រមភាគីអ.ស.ប. និងកម្ពុជានៅមានការប្រទាញប្រទង់គ្នាទាក់ទងនឹងពេលវេលានៅឡើយ មុនពេលមានការប្តេជ្ញារវាងអ.ស.ប. និងកម្ពុជារួមគ្នាដើម្បីគាំទ្រសាលាក្តីដល់ទីបញ្ចប់នោះ។
ការសច្ចារួមគ្នារវាងអ.ស.ប.និងកម្ពុជាលើសាលាក្តីខ្មែរក្រហមនេះបានផ្តល់ក្តីសង្ឃឹមឡើងវិញដល់លោកស៊ុំ ឫទ្ធី តំណាងជនរងគ្រោះរួចជីវិតពីគុកខ្មែរក្រហម។
«ហើយយើងជឿជាក់ថា ដំណើរការកាត់ទោសខ្មែរក្រហមហ្នឹងប្រាកដជាចប់ចុង ចប់ដើមជាមិនខាននៅក្នុងដំណើរការរកយុត្តិធម៌ឲ្យជនរងគ្រោះនៅទូទាំង ប្រទេសកម្ពុជា»។
លោកនៅមានជំនឿថា អ.ស.ប. ប្រទេសកម្ពុជា និងម្ចាស់ជំនួយនឹងមិនទុកឲ្យតុលាការនេះនៅពាក់កណ្តាលទីនោះទេ៕