ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​និង​តំបន់​នឹង​ប្រជុំ​គ្នា​រឿង​មេគង្គ​និង​ជំងឺ​កូរ៉ូណា​នៅ​ឡាវ


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថត​រូបរួមគ្នានៅវិមានរដ្ឋាភិបាល Diaoyutai ប្រចាំទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Florence Lo/Pool)
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថត​រូបរួមគ្នានៅវិមានរដ្ឋាភិបាល Diaoyutai ប្រចាំទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Florence Lo/Pool)

ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​ក្នុង​តំបន់​រួម​ទាំង​កម្ពុជា​ផង​និង​ជួប​ប្រជុំ​គ្នា​លើ​កិច្ចការ​សំខាន់ៗ ចំនួន​ពីរ​ជាមួយ​ភាគី​ចិន​នៅ​សប្តាហ៍​ខាង​មុខ​គឺ​កិច្ច​ប្រជុំ​ស្តី​អំពី​មេគង្គ ​ឡានឆាង​ និង កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ​ចិន​ស្តី​អំពី​ជំងឺ​ឆ្លងផ្លូវ​ដង្ហើម​កូរ៉ណា (COVID19)​ ក្នុង​ទីក្រុង​ វៀងចន្ទន៍​ប្រទេស​ឡាវ​ ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។

គណៈ​ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការ បរទេស​កម្ពុជា ​នឹង​ត្រូវ​ចូលរួម​ប្រជុំ​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​១៩ ​ដល់​ថ្ងៃទី​២០​ ខែកុម្ភៈ ​តាម​ការ អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឡាវ​ សាលើមសៃ គុំម៉ាស៊ីត​ (Saleumxay KOMMASITH)។

សេចក្តី​ប្រកាស​ព័ត៌មាន​ក៏បាន​បញ្ជាក់​ដែរថា ​កិច្ច​ប្រជុំ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ ឡាងឆាន​លើក​ទី៥​ ដែល​មាន​កម្ពុជា ​ឡាវ ​មីយ៉ាន់ម៉ា​ ថៃ​ វៀតណាម​ និង​ចិន​ គឺ​ដើម្បី ពិនិត្យ​មើល​ឡើងវិញ​នូវ​វឌ្ឍនភាព​ចុង​ក្រោយ ​កិច្ច​សហ​ប្រតិបត្តិការ​នា​ពេល​អនាគត ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ហើយនឹង​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ ​ឡាងឆាង​លើក ទី៣​ខាង​មុខ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក៏​បាន​បន្ថែម​ដែរ​ថា​ កិច្ច​ប្រជុំ​ពិសេស​អាស៊ាន ​ចិន​ ស្តី​ពី​ជំងឺ​ឆ្លង ផ្លូវ​ដង្ហើម​កូរ៉ណា​នឹង​មាន​ការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រិះ​រក​មធ្យោបាយ​ដែល​មាន ប្រសិទ្ធិភាព​ថ្មីៗ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​កូរ៉ូណា​នេះ។

លោក ​រដ្ឋមន្ត្រី​ការបរទេស​ ប្រាក់ សុខុន ត្រូវ​គេ​ដឹង​ថា​នឹង​ជម្រាប​ព័ត៌មាន​និង​វិធានការ របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​នៅ​កម្ពុជា​ ក្រៅពី​ការ​បង្ហាញ​ពីការ​ពង្រឹង សាមគ្គីភាព​និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​គំរាម​កំហែង ដល់​សុខភាព​ពិភពលោក​និង​បង្ហាញ​ពីការ​គាំទ្រ​ ហើយនឹង​ទំនុក​ចិត្ត​មុតមាំ​របស់​កម្ពុជា ចំពោះ​វិធានការ​ចាំបាច់​នានា​របស់​រដ្ឋាភិបាល​ចិន​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការ​រាល​ដាល នៃជំងឺ​ឆ្លងផ្លូវ​ដង្ហើម​កូរ៉ណា​ផង​ដែរ៕

XS
SM
MD
LG