ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ដឹកនាំ​ប្រតិភូ​ទៅ​ការពារ​រឿងក្តី​ប្រាសាទ​ព្រះ​វិហារ​នៅ​ក្រុង​ឡាអេ


លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​និយាយ​ថា​សាលក្រម​តុលាការ​ក្រុង​ឡាអេ​បាន​ផ្នែក​មួយ​អង្គហេតុ​និង​អង្គច្បាប់។​
លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​និយាយ​ថា​សាលក្រម​តុលាការ​ក្រុង​ឡាអេ​បាន​ផ្នែក​មួយ​អង្គហេតុ​និង​អង្គច្បាប់។​
ភ្នំពេញ៖ ប្រទេស​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​ខ្លួន​នឹង​មាន​ប្រៀបជាង​ប្រទេស​ថៃ​ក្នុង​ការ​បក​ ស្រាយ​សាលក្រម​តុលាការ​ទីក្រុង​ឡាអេ​ឆ្នាំ១៩៦២​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ​បន្ទាប់​ពី​បញ្ហានេះ​បាន​កប់​បាត់អស់​រយៈពេល​ជាង​៥០ឆ្នាំ។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​បាន​ដឹក​នាំ​គណប្រតិភូ​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃអង្គារ​នេះ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​ថា​កម្ពុជា​មាន​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​បកស្រាយ​សាលក្រម​នេះ​ដោយ​សារ​តែ​ក្នុង​រយៈពេល​នៃ​ការ​កាន់​អំណាច​របស់​អតីត​រដ្ឋាភិបាល​ក្រុង​បាង​កក​អាភីស៊ីត ​វីចាជីវ៉ា​កាល​ពីឆ្នាំ​២០០៨ ​២០០៩​និង​២០១១​បាន​ឈ្លាន​ពាន​ទ្រង់ទ្រាយ​ធំ​មក​តំបន់​ប្រាសាទ​ព្រះវិហារ​ ការទាម​ទារ​កាន់​កាប់​ដី​ទំហំ​ជាង​៤,៦​គីឡូម៉ែត្រ​ក្រឡា​និង​ការ​កាន់​កាប់​ដីមួយ​កន្លែង​នៅ​តំបន់​ភ្នំទ្រព្យ។​

លោក​បាន​និយាយ​ថា​យើង​នឹង​បញ្ជាក់​ប្រាប់​តុលាការ​ថា​តើ​ហេតុអ្វី​បាន​ជា​រយៈ​ពេល​៥០ឆ្នាំ​បាន​ទើប​យើង​សុំ​ឱ្យ​តុលាការ​ធ្វើការ​បកស្រាយ។

«ឥឡូវ​តុលាការ​យ៉ាងម៉េច​បកស្រាយ​មិនបកស្រាយ​យើង​មាន​ការ​សង្ឃឹម។ តុលាការ​នឹង​បកស្រាយ​ដោយ​សារ​តុលាការ​ហ្នឹង​យកចិត្ត​ទុកដាក់​ណាស់​លើ​បញ្ហា​នេះ​មាន​ការ​ឆ្លើយ​ឆ្លងគ្នា​តាម​ផ្ទាល់​មាត់​ម្តង​ការឆ្លើយ​ឆ្លងតាម​លាយលក្ខ​អក្សរ​ពីរដង​ឥឡូវ​នេះ​ការ​ឆ្លើយ​ឆ្លងគ្នា​តាម​ផ្ទាល់មាត់​ម្តងទៀត​បួនដង​ហើយ​ដូច្នេះ​តុលាការ​បាន​យកចិត្ត​ទុកដាក់​បានចេញ​ការ​សម្រេច​នៅ​ខែកក្កដា​២០១១»។​

តុលាការ​ទីក្រុង​ឡាអេ​គ្រោង​នឹង​បើក​សវនាការ​ផ្ទាល់មាត់​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ពីថ្ងៃ​ទី​១៥ ​ដល់​ថ្ងៃ​ទី​១៩ ​ខែ​មេសា ​ឆ្នាំ​២០១៣​ដើម្បី​បកស្រាយ​សាលដីកា​ស្តីពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​បន្ទាប់​ពីតុលាការ​ក្រុង​ឡាអេ​បានកាត់​ក្តីឱ្យកម្ពុជា​ឈ្នះក្តី​កាលពីឆ្នាំ​១៩៦២។

សវនាការ​នេះ​បាន​ធ្វើឡើង​តាម​ពាក្យ​បណ្តឹង​របស់​កម្ពុជា ​បន្ទាប់​ពី​កងទ័ព​ថៃ ​បាន​បើក​ការវាយ​ ប្រហារ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​លក្ខណៈ​ទ្រង់ទ្រាយ​ធំមក​លើ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៥ ​ខែកក្កដា ឆ្នាំ​២០០៨។​

ជម្លោះ​កើត​ឡើង​សារ​ជាថ្មី​នេះ​គឺ​ដោយសារ​ប្រទេសកម្ពុជា​និង​ថៃ​បាន​អះអាង​ថា​ដី​ទំហំ៤,៦​គីឡូម៉ែត្រ​ក្រឡា​នៅជាប់​នឹង​ជើង​ប្រាសាទ​ព្រះវិហារ​ថា​ជា​ទឹកដី​របស់​ខ្លួនតែ​រៀងៗ​ខ្លួន។ ក៏​ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ថា​ជា​ទឹកដី​របស់​កម្ពុជា​ដោយ​សំអាង​លើ​ផែនទី​ដែល​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​និយាយ​ថា​សាលក្រម​តុលាការ​ក្រុង​ឡាអេ​បាន​ផ្នែក​មួយ​អង្គហេតុ​និង​អង្គច្បាប់។​

លោក​បាន​និយាយ​ថា​តុលាការ​បាន​សម្រេច​រួច​ហើយ​ថា​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅក្នុង​ទឹកដី​នៅ​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា​ ដូចនេះ​ប្រទេស​ថៃ​ត្រូវដក​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ នគបាល​ឆ្មាំ​និង​អ្នក​យាម​ផ្សេង​ទៀត​ពីរ​តំបន់​ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​ដែល​នៅក្នុង​ទឹក​ដីរបស់​ប្រទេស​កម្ពុជា។​
គណៈប្រតិភូ​ដែល​បាន​ចាក​ចេញ​ដំណើរ​ទៅ​បកស្រាយ​សាល​ក្រម​តុលាការ​ក្រុង​ឡាអេ​ ខាង​ភាគី​កម្ពុជា​រួម​មាន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ​ណាំហុង​ អ្នក​ជំនាញ​បញ្ហា​ព្រំដែន​របស់​រដ្ឋាភិបាលសាស្ត្រាចារ្យ​ច្បាប់​អន្តរជាតិ​ជនជាតិ​បារាំង​ អ្នកច្បាប់​ជនជាតិ​អង់គ្លេស​និង​ អ្នកច្បាប់​ជនជាតិ​អាមេរិកកាំង៕
XS
SM
MD
LG