ក្រុមប្រជាពលរដ្ឋប្រមាណជិត៤០០គ្រួសារមកពីខេត្តព្រះវិហារមកតវ៉ានៅទីក្រុងភ្នំពេញដោយបានទាមទារឲ្យក្រុមយុវជនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនវាស់វែងកំណត់ព្រំដីដល់ពួកគេ។
ក្រុមអ្នកស្រុកបានលើកបដាដោយមានរូបថតលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយារបស់លោកគឺលោកស្រីប៊ុន រ៉ានី ហ៊ុនសែនព្រមទាំងមានបដាមួយចំនួនដោយសរសេរសុំអន្តរាគមន៍ពីលោកហ៊ុន សែន។ ការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋមិនមានការបង្ក្រាបពីកម្លាំងសមត្ថកិច្ចដូចសព្វដងទេ ក៏ប៉ុន្តែក្រុមអាជ្ញាធរក្នុងសំលៀកបំពាក់ស៊ីវិលគ្រាន់តែតាមឃ្លាំមើលតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋប្រមាណ៣៧០គ្រួសារមកពីភូមិស្រយ៉ង់ខាងត្បូងនិងខាងជើង ស្រុកគូលែន ខេត្តព្រះវិហារបានចោទប្រកាន់ថាដីស្រែចម្ការរបស់ពួកគាត់ប្រមាណជាង៣០០០ហិកតាត្រូវបានអាជ្ញាធរអះអាងថាបានកាត់ចូលទៅជាដីសម្បទានសង្គមកិច្ចទើបក្រុមការងារយុវជនមិនបានវ៉ាស់កំណត់ព្រំដីដល់ពួកគេ។
លោកជា យានអាយុ៦០ឆ្នាំមកពីភូមិស្រយ៉ង់បាននិយាយថាចាប់តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១២អាជ្ញាធរខេត្តព្រះវិហារបានចេញដិការបា្រប់ថាដីទំហំប្រមាណជាង៥.០០០ហិចតាត្រូវបានកាត់ចូលជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាល។
លោកបានបញ្ជាក់ថាលោកបានទិញដីកាលពីអំឡុងឆ្នាំ២០០០ហើយបានធ្វើស្រែនិងចម្ការនៅទីនោះក៏ប៉ុន្តែមួយរយៈកាលចុងក្រោយនេះអាជ្ញាធរបានហាមឃាត់ពួកគេមិនអោយធ្វើស្រែចម្ការដូចមុនទៀតទេ។
“បាទខ្ញុំបាទមកនេះចង់អោយគាត់បានចុះទៅវាស់ ចង់អោយគាត់ជួយដោះស្រាយបញ្ហាដែលខ្ញុំមានទុក្ខមានកង្វល់ដែលបានរងគ្រោះមិនដឹងរស់នៅដោយរបៀបណាទេ។កុំអោយគេដកហូតដីធ្លីហ្នឹងតទៅទៀត។កុំអោយគេដាក់ដីខ្ញុំបាទទៅជាដីសម្បទានសង្គមកិច្ចតទៅទៀត"។
នៅក្នុងញាត្តិរបស់ប្រជាពលរដ្ឋដែលបានដាក់ជូនខុទ្ឋការល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអោយដឹងថាអភិបាលស្រុកគូលែនកាលពីឆ្នាំ២០១១បានជូនដំណឹងឧិយប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦៤អោយរុះរើផ្ទះសម្បែងចេញចាប់ពីព្រមប្រទល់ខេត្តសៀមរាបរហូតដល់ចំណុចអូរពោធិខេត្តព្រះវិហារដើម្បីឈួសឆាយយកដីសំរាប់គម្រោងសម្បទានសង្គមកិច្ចសរុប៥៥៥៧ហិចតាសំរាប់ចែកជួនគ្រួសារកងទ័ពនិងយោធិនចូលនិវត្តន៍។
កំពុងលើកដែសំពះទៅកាន់មន្ត្រីខុទ្ឋការល័យលោកហ៊ុន សែន។លោកយ៉ង សរីន អាយុ៣៣ឆ្នាំបាននិយាយថាអាជ្ញាធរបានចាប់ផ្តើមឈួសឆាយដីដែលបានធ្វើអោយប៉ះពាល់ដល់ដំណាំប្រជាពលរដ្ឋអស់ជាច្រើនហិចតាហើយចាប់តាំងពីឆ្នាំ២០១១មក។
លោកបានបញ្ជាក់ទៀតថា ក្រុមយុវជនមិនបានចុះវាស់វែងទំហំដីរបស់ពួកគេទេដោយបានចោទប្រកាន់ថាដីនេះជាដីមានទំនាស់។
«ខ្ញុំចង់សំណូមពរដល់សម្តេចធ្វើយ៉ាងណាឲ្យក្រុមនិសិ្សតបានចុះវាស់វែងតំបន់ខ្ញុំជូនយើងខ្ញុំឲ្យបានរស់នៅបានបង្កាន់ដៃឬក៏ជាចុងសន្លឹករបស់និសិ្សតបានចុះវាស់វែងឲ្យខ្ញុំបាទជាប្រជាពលរដ្ឋក្នុងតំបន់ហ្នឹងបានរស់នៅបានសុខសានដូចគេដែលគេនៅជំពាក់ជាមួយក្រុមហ៊ុននិសិ្សតវាស់បាន»។
តាមគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចកាត់ដីចំនួនបីប្រភេទជូនប្រជាពលរដ្ឋគឺដីគំរបព្រៃឈើ ដីតំបន់ការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននិងដីដែលប្រជាជនបានកាន់កាប់ សាងសង់លំនៅដ្ឋានដែលប៉ះពាល់ដល់ដីសម្បទានសេដ្ឋកិច្ច។
ចាប់តាំងពីលោកហ៊ុន សែនបានអោយក្រុមយុវជនស្ម័គ្រចិត្តក្នុងសំលៀកបំពាក់ជាយោធាបានចុះវាស់វែងដីដើម្បីធ្វើប្លង់កម្មសិទិ្ឋជួនប្រជាជនកន្លងទៅយ៉ាងតិចមានប្រជាពលរដ្ឋប្រមាណជាង ៣៥ម៉ឺនគ្រួសារ និងទំហំក្បាលដីចំនួនសរុបចំនួនជាង ១លាន២សែនហិចតាត្រូវបានវាស់រួចជាស្រេច នៅខេត្តចំនួន២០។
លោកសួស យ៉ារ៉ា អនុរដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីទទួលបន្ទុកក្រុមការងារនៅតំបន់ខេត្តព្រះវិហារបានសន្យាជាមួយប្រជាពលរដ្ឋថាអ្នកដែលមានទំនាស់ទាំងប៉ុន្នានសុំឲ្យស្រង់ស្ថិតិឲ្យបានត្រឹមត្រូវហើយលោកសន្យាថាក្រុមការងាររបស់លោកនឹងទៅជួបប្រជាពលរដ្ឋនៅថ្ងៃព្រហស្បតិ៍ខាងមុននេះ។
«ផ្អាកការឈួសឆាយចាំដល់ពេលទៅមើលឃើញហើយឥឡូវអត់មានអ្នកណាខុសអ្នកណាត្រូវអត់និយាយទេ។ និយាយតែផ្អាកការឈួសឆាយផ្អាកសម្មភាពទាំងអស់ថ្ងៃ៩ម៉ោង៨យើងទៅជុំគ្នាទីនោះនិយាយការងារ។ អញ្ចឹងពុក ម៉ែសូមឲ្យប្រកាសរំសាយពីម៉ោងនេះទៅហើយកុំឲ្យអ្នកណាជឿឃោសនាអ្វីទាំងអស់អញ្ចឹងយើងដោះអត់ចេញទេ»។
លោកអំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ឋិមនុស្សរបស់អង្កការលីកាដូបាននិយាយថា ប្រជាពលរដ្ឋទាំងអស់ដែលមកតវ៉ានេះពិតជាគ្មានដីពិតប្រាកដមែន។ លោកបាននិយាយថា រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញចំពោះដីសម្បទានសង្គមកិច្ចនេះដើម្បីដោះស្រាយយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានដីសម្រាប់បង្កបង្កើនផល៕