តុលាការភ្នំពេញបន្តសវនាការសកម្មជនសហជីព
តុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារ៍នេះបានបន្តបើកសវនាការពេញអង្គសេចក្តីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើហិង្សានៅរោងចក្រយ៉ាក ជីង សួនឧស្សាហកម្មកាណាឌីយ៉ា និងគល់ស្ពានស្ទឹងមានជ័យ។ សវនាការលើកទីពីរនេះបានធ្វើឡើងក្រោមការរិតបន្តឹងសន្តិសុខយ៉ាងមាំទាំ។ ផ្លូវនៅជុំវិញបរិវេណអគារតុលាការត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ទេ។ លោកហេង រស្មីនៃវីអូអេរាយការណ៍ពីភ្នំពេញ៕