វ៉ាស៊ីនតោន —
ប្រទេសកម្ពុជាទទួលបានពានរង្វាន់ជើងឯកខាងការប្រយុទ្ធប្រឆាំងជំងឺរបេងក្នុងពិភពលោកពីទីភ្នាក់ងារផ្តល់ជំនួយស.រ.អា.ហៅ USAID ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ។ អង្គការUSAID បានទទួលស្គាល់ថា ប្រទេសកម្ពុជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកាត់បន្ថយទាំងអត្រាស្លាប់ និងអត្រាឆ្លងរាលដាល។
ទីភ្នាក់ងារផ្តល់ជំនួយស.រ.អា.សម្រាប់អភិវឌ្ឍន៍អន្តរជាតិហៅថា USAID កាលពីថ្ងៃអង្គារបានជ្រើសរើសប្រទេសកម្ពុជាតែមួយគត់ផ្តល់រង្វាន់ជើងឯកខាងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងក្នុងពិភពលោកប្រចាំឆ្នាំ២០១៤ ក្រោយពីអង្គការនេះបានឃើញថា កម្ពុជាបានព្យាយាមកាត់បន្ថយបាននូវចំនួនមនុស្សស្លាប់ដោយសារជំងឺរបេង និងការឆ្លងរីករាលដាល។
លោក ហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានទទួលពានរង្វាន់នេះជំនួសមន្ត្រីក្រសួងសុខាភិបាលកម្ពុជាក្នុងពិធីប្រគល់ពានរង្វាន់នេះនៅឯសារៈមន្ទីរ Corcoran Gallery of Art ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស.រ.អា.។
នៅក្នុងពិធីប្រគល់ពានរង្វាន់ដ៏ឆ្នើមនេះ លោកហែម ហេងបានថ្លែងប្រាប់ក្រុមអ្នក ចូលរួមជាច្រើនថា ការផ្តល់រង្វាន់នេះជាការលើកទឹកចិត្តដល់កម្ពុជាក្នុងការបន្ត កិច្ចការរបស់ខ្លួន។
«នេះគឺជារង្វាន់ដែលមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ វាមិនគ្រាន់តែជានិមិត្ត រូបនៃការទទួលស្គាល់អំពីកិច្ចការដ៏ល្អប្រពៃរ៍តែប៉ុណ្ណោះទេ តែជាការលើកទឹកចិត្ត បន្ថែមទៀតដល់ក្រសួងសុខាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺរបេងក្នុង ប្រទេសឆ្ពោះទៅកាន់ការគ្មានរោគរបេងនៅកម្ពុជាតាមទស្សនៈវិស័យពិភព លោកគ្មានជំងឺរបេង គ្មានអ្នកស្លាប់ដោយជំងឺរបេង គ្មានមេរោគរបេង និងគ្មានការរងគ្រោះដោយជំងឺរបេង»។
លោកឯកអគ្គរាជទូតបានសម្តែងការអរគុណដល់ស.រ.អា. ជាពិសេសអង្គការ USAID ក្នុងការផ្តល់ជំនួយដល់ប្រទេសកម្ពុជាលើវិស័យជាច្រើន ជាពិសេសវិស័យសុខាភិបាល។
លោកហែម ហេងបានបន្ថែមថា៖ «ខ្ញុំសូមជម្រាបជូនផងដែរថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អង្គការ USAID និងមូលនិធិពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់គឺជាអ្នកផ្តល់ជំនួយធំជាងគេបំផុតដល់កម្មវិធីកំចាត់ជំងឺរបេងជាតិនៅកម្ពុជា»។
បើតាមតួលេខពីអង្គការ USAID បានឲ្យដឹងថា កម្ពុជាបានធ្វើឲ្យមានការរីកចម្រើនជឿនលឿនដ៏ធំ ដោយបានបន្ថយអត្រារីករាលដាលគឺ Prevalence និងអត្រាស្លាប់ដោយជំងឺរបេង បានដល់ទៅជាង៤០ភាគរយ ហើយបានដាក់ចេញនូវវិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនេះ។
បើតាមតួលេខផ្លូវការរបស់ក្រសួងសុខាភិបាល ហើយដែលបានសរសេរក្នុងសង្កថារបស់លោកឯកអគ្គរដ្ឋទូតហែម ហេងបានឲ្យដឹងថា អាត្រាឆ្លងរាលដាលថយចុះពីចំនួន១.៦៧០នាក់ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ក្នុងឆ្នាំ១៩៩០មកនៅត្រឹម៧៦៤នាក់ក្នុងឆ្នាំ២០១២។ ដោយឡែកអត្រាស្លាប់វិញគឺថយចុះពីចំនួន១៥៧នាក់ក្នុងឆ្នាំ២០១១មកត្រឹម៦៣នាក់ក្នុងឆ្នាំ២០១២។
លោកអារៀល ប៉ាប្លូស មែនដេ (Ariel Pablos-Mendez) អនុប្រធានអង្គការ USAID ផ្នែកសុខភាពពិភពលោកបានស្វាគមន៍ប្រទេសកម្ពុជា ហើយបានថ្លែងថា ជោគជ័យនៃការប្រយុទ្ធនឹងជំងឺរបេងនេះមិនអាចធ្វើបានទេ បើគ្មានកិច្ចសហការគ្នាទេ ក្រោយពីបានកោតសរសើរដល់ប្រទេសកម្ពុជានៅចំពោះមុខលោកហែម ហេង ឯកអគ្គរាជទូតខ្មែរនិងអ្នកទទួលរង្វាន់ឯទៀតផងនោះ។
«ការសហការជាបញ្ហាសំខាន់នៃកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងក្នុងរយៈពេលច្រើនទសវត្សរ៍ចុងក្រោយនេះ ដូច្នេះសូមអបអរសាទរលោក ឯកអគ្គរាជទូត»។
ប្រទេសកម្ពុជាទទួលបានរង្វាន់ជាមួយសមាជិកសភា Eliot Engel នៃរដ្ឋញូវយ៉ក សមាជិកសភា Kay Granger រដ្ឋតិចសាស់ និងសមាជិកព្រឹទ្ធសភាស.រ.អា. សមាជិកព្រឹទ្ធសភា Sherrod Brownនៃរដ្ឋអូហៃយ៉ូ ឧត្តមនាវីត្រី Kenneth Castroហើយនឹងអង្គការស្រាវជ្រាវមួយទៀតក្នុងប្រទេសអាមេរិកគឺ CREATE ដែលផ្តល់មូលនិធិដោយមូលនិធិរបស់លោកនិងលោកស្រី Bill and Melinda Gates។
ប្រទេសកម្ពុជាបានចូលរួមអបអរសាទរនិងរំឭកខួបនៃទិវាកំចាត់ជំងឺរបេងក្នុងពិភពលោកកាលពីថ្ងៃទី២៤ខែមិនាផងដែរ៕