ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​រង្វាន់​ឆ្នើម​ខាង​ទប់​ស្កាត់​ជំងឺ​របេង


ឯកសារ​ដែល​ផ្សាយ​តាម​គេហទំព័រ​របស់​អង្គការ​USAID បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា ​បាន​​កាត់​បន្ថយ​អត្រាប្រេវ៉ាឡង់​អ្នក​កើត​ជំងឺ​របេង​និង​អ្នក​ស្លាប់​បាន​ជាង​​៤០​ភាគរយ។
ឯកសារ​ដែល​ផ្សាយ​តាម​គេហទំព័រ​របស់​អង្គការ​USAID បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា ​បាន​​កាត់​បន្ថយ​អត្រាប្រេវ៉ាឡង់​អ្នក​កើត​ជំងឺ​របេង​និង​អ្នក​ស្លាប់​បាន​ជាង​​៤០​ភាគរយ។
ប្រទេសកម្ពុជា​នឹង​ទទួល​បាន​រង្វាន់​ជាជើង​ឯក​ក្នុង​ការ​ទប់​ស្កាត់​ការរីករាល​ដាល​ជំងឺ​របេង​សម្រាប់ឆ្នាំ​២០១៤​នេះ ពី​សហរដ្ឋ​អាមេរិក។

ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​នឹង​ប្រគល់​រង្វាន់​នេះ​នៅ​ឯ​ពិធី​មួយ​ថ្ងៃ​អង្គារ​ក្នុង​ពិធី​ដ៏​អធិកអធម​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ឯកសារ​ដែល​ផ្សាយ​តាម​គេហទំព័រ​របស់​អង្គការ​USAID បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​បាន​ខិតខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​នឹង​ជំងឺ​របេង​យ៉ាង​ខ្លាំង​ ក្នុងនោះ​រួម​មាន​កា​រ​កាត់​បន្ថយអត្រាប្រេវ៉ាឡង់​អ្នក​កើត​ជំងឺ​របេង​និង​អ្នក​ស្លាប់​បាន​ជាង​៤០​ភាគរយ។

USAID ​ក៏​ឱ្យ​ដឹង​ទៀត​ថា​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ថែ​រក្សា​អ្នក​ផ្ទុក​ជំងឺ​របេង​ដោយ​រួម​មាន​ធ្វើ​ការ​ងារ​រួមគ្នា​រវាង​រដ្ឋ​និង​វិស័យ​ឯកជន ការថែ​រក្សា​សហគមន៍ និង​ប្រើ​ប្រាស់​ថ្នាំ​ដែល​មាន​គុណភាព​ ហើយ​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ដែល​ហាម​ឃាត់​ការ​លក់​ដូរ​ថ្នាំព្យាបាលរបេង​នៅ​ទីផ្សារ​សេរី។

មាន​តែ​ស្ថាប័ន​និង​បុគ្គល​សរុប​ចំនួន​៦​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​បាន​រង្វាន់​នេះ​ក្នុង​នោះ មាន​សមាជិក​ព្រឹទ្ធ​សភា​ Sherrod Brown ​សមាជិក​សភា​Eliot Engel សមាជិកា​សភា​ Kay Granger លោក​ឧត្តម​នាវី​ត្រី​ Kenneth Castro ប្រទេស​កម្ពុជា​និង​វិទ្យាស្ថាន​ស្រាវជ្រាវ CREATE ដែល​ផ្តល់មូលនិធិ​ដោយ​មូលនិធិលោកនិង​លោកស្រី Bill and Melinda Gates។

លោក​ហែម ហេង​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​នឹង​តំណាង​ប្រទេស​កម្ពុជា​ទៅ​ទទួល​រង្វាន់​នេះ៕
XS
SM
MD
LG