ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ(USAID) បានរកឃើញថាប្រាក់ជំនួយរបស់ខ្លួនយ៉ាងតិចជាង១៦ម៉ឺនដុល្លារអាមេរិកមានភាពមិនប្រក្រតីក្នុងការចំណាយនៅក្នុងអង្គការក្នុងស្រុកមួយដែលខ្លួនបានផ្តល់មូលនិធិ។
ប្រាក់ទាំងនេះត្រូវកឹបកេងនៅក្នុងការចំណាយសម្រាប់បុគ្គលិក ការជួសជុលនិងថែរក្សារថយន្តនិងការជួលរថយន្តរបស់អង្គការRACHA ចន្លោះពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។ នេះ បើយោងតាមរបាយការណ៍របស់USAID ដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបានកាលពីថ្ងៃពុធ។
អង្គការRACHA គឺជាអង្គការក្នុងស្រុកដែលផ្តោតសកម្មភាពលើការថែទាំងសុខភាពស្ត្រីនិងកុមារ ជំងឺរបេង ការពន្យាកំណើត ការប្រឆាំងជំងឺអេដស៍ និងការអប់រំសុខភាពសហគមន៍និងការពង្រឹងការគ្រប់គ្រងឱសថនៅទូទាំងប្រទេស។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ(USAID)ផ្តល់មូលនិធិដល់អង្គការនេះចំនួន៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំគឺស្មើនឹងប្រមាណ៨០ភាគរយនៃជំនួយសរុបសម្រាប់ប្រតិបត្តិការរបស់អង្គការក្នុងខេត្តចំនួនប្រាំគឺខេត្តកោះកុង បន្ទាយមានជ័យ ខេត្តពោធិ៍សាត់ សៀមរាប និងខេត្តព្រៃវែង។
ក្នុងរបាយការណ៍កាលពីថ្ងៃទី២១ខែវិច្ឆិកាកន្លងទៅនេះដែលធ្វើការត្រួតពិនិត្យលើការចំណាយរបស់អង្គការRACHA ទីភ្នាក់ងារUSAIDបានរកឃើញថាមានការបំប៉ោងតម្លៃលើការទិញបរិក្ខាពេទ្យ ភាពមិនប្រក្រតីក្នុងសេវាកម្មជួសជុលនិងថែរក្សារថយន្តដែលមានទឹកប្រាក់សរុប១៦០ ៤៣៨ដុល្លារអាមេរិក។
ក្រៅពីនោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិបានរកឃើញថាមិនមានតម្លាភាពក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានទំនាស់ផលប្រយោជន៍នៅក្នុងអង្គការ មានបញ្ហានៅក្នុងការគ្រប់គ្រងការចំណាយ និងនាយកប្រតិបត្តិស្ថិតក្នុងតំណែងលើសអណត្តិកំណត់ត្រឹមដប់ឆ្នាំ។
អង្គការដដែលអធិប្បាយថាកង្វះការបែងចែកភារកិច្ចនៅក្នុងអង្គការRACHAបង្កើតឲ្យមានភាពទន់ខ្សោយដ៏សំខាន់ក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលធ្វើឲ្យខូចប្រយោជន៍ដល់អង្គការនេះ។
លោកស្រីច័ន្ទ ធារី នាយិកាប្រតិបត្តិរបស់អង្គការRACHA មានប្រសាសន៍ថាគណៈគ្រប់គ្រងអង្គការបានពន្យល់ទៅម្ចាស់ជំនួយវិញរួចទៅហើយ ហើយលោកស្រីទទួលស្គាល់ថាមានភាពចន្លោះប្រហោង។
«យើងទទួលស្គាល់ថាយើងមានចំណុចខ្សោយខ្លះដែលត្រូវកែប្រែហើយបញ្ហាដែលគេរកឃើញយើងតែងតែឆ្លើយតបនិងតែងតែកែតម្រូវ»។
ការផ្តល់ថវិកាគាំទ្រគម្រោងនានារបស់ទីភ្នាក់ងារUSAID បានបញ្ចប់កាលពីខែកញ្ញា ហើយបុគ្គលិកជាប់កិច្ចសន្យាជិត៣០០នាក់ត្រូវបានបញ្ចប់។ រហូតមកទល់ពេលនេះUSAIDមិនទាន់សម្រេចលើសំណើថ្មីរបស់អង្គការRACHAនៅឡើយទេ។
លោកស្រីវេជ្ជបណ្ឌិតលឹម ណារី ដែលជាបុគ្គលិកចប់កិច្ចសន្យានិងដែលធ្លាប់បានចូលរួមត្រួតពិនិត្យការទិញគ្រែសម្ភពមានប្រសាសន៍ថាតម្លៃគ្រែត្រូវតម្លើងពីជាង១០០ដុល្លារទៅជាង៧០០ដុល្លារអាមេរិក។
«អ្នកទិញគ្រែសម្ភពមួយគ្រឿតម្លៃជាង៧០០ដុល្លារហើយក្រោយមកមានរឿងស្ត្រីម្នាក់សម្រាលបាក់គ្រែនិងក្រោយមកទៀតមានបាក់គ្រែនៅមណ្ឌលសុខភាពព្រៃជ្រូកនៅខេត្តសៀមរាប។ ដូច្នេះនាំឲ្យមានការឆោឡោនៅក្នុងអង្គការថាហេតុអ្វីបានជាទិញគ្រែគ្មានគុណភាពគឺមិនមែនបណ្តាលពីអ្នកលក់ទេគឺមានភាពមិនធម្មតាក្នុងអង្គការRACHA»។
យ៉ាងណាក៏ដោយលោកសន ម៉ាគីនតូស្ស (Sean McIntosh)អ្នកនាំពាក្យស្ថានទូតអាមេរិកបានឆ្លើយតាមសារអេឡិកត្រូនិកថាការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុឡើងវិញគឺជាដំណើរការជាប្រចាំដែលទីភ្នាក់ងារUSAIDធ្វើជាមួយដៃគូរបស់ខ្លួន។
ជាមួយគ្នានេះលោកសន ម៉ាគីនតូស្ស បន្ថែមថាការត្រួតពិនិត្យលើអង្គការRACHAកំពុងដំណើរការហើយUSAID មិនបានចាត់ទុកថាមានអំពើពុករលួយនៅក្នុងអង្គការនេះទេ៕