ភ្នំពេញ —
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាជិតត្រូវគ្នាលើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតដែលជាចំណុចសំខាន់នៃការចរចានយោបាយនៃគណបក្សទាំងពីរ ប៉ុន្តែមិនទាន់មានការព្រមព្រៀងគ្នាលើសំឡេងគាំទ្រពីសមាជិករដ្ឋសភា។
គណបក្សជាប់ឆ្នោតទាំងពីបានយល់ព្រមដាក់ជំពូកទី១៥នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅក្នុងជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។
ក្រោយពីជំនួបបិទទ្វាររយៈពេលមួយម៉ោងរវាងតំណាងបីនាក់ពីគណបក្សសង្គ្រោះជាតិនិងបីនាក់ពីគណបក្សប្រជាជនកម្ពុជា គណបក្សទាំងពីរ គណបក្សគ្រប់គ្រងអំណាចចង់បានការអនុម័តដោយសំឡេង៥០%បូក១ចំណែកឯកគណបក្សសង្គ្រោះជាតិចង់ឲ្យបាន២ភាគ៣នៃសមាជិកសភាទាំងមូលដើម្បីបោះឆ្នោតគាំទ្ររាល់ការកំណែទំរង់ស្ថាប័នបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាធម្មនុញ្ញ។
លោក កួយ ប៊ុនរឿន តំណាងក្រុមការងារនៃគណបក្សសង្គ្រោះជាតិមានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មានថា គណបក្សទាំងពីរបានឯកភាពគ្នាជាគោលការណ៍ថា៖ «យើងយល់ព្រមឲ្យមានចែងអំពីស្ថាប័នរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋធម្មនុញ្ញជាពិសេសនៅក្នុងជំពូកទី១៥»។
មន្ត្រីគណបក្សទាំងពីរបង្ហើបឲ្យដឹងថា ជំពួកទី១៥នេះនិយាយអំពីអំណាច សមត្ថកិច្ច និងការជ្រើសតាំងអ្នកទទួលខុសត្រូវនៃស្ថាប័នរៀបចំការបោះឆ្នោត។
លោកព្រំ សុខា តំណាងក្រុមការងារគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា គណបក្សប្រជាជនចង់បានឲ្យការជ្រើសតាំងសមាភាពគជបដោយសម្លេងភាគច្រើនដាច់ខាតពីសមាជិកសភាទាំងមូលមិនមែន២ភាគ៣ទេ។
«គាត់លើកថា ចង់ឲ្យមានការធានាជឿទុកចិត្ត ប៉ុន្តែដាក់២ភាគ៣មកវិញ។ យើងបានលើកឡើងអំពីអ្វីដែលលិខិតឆ្នាំ២០០៦របស់ឯកឧត្តមសម រង្ស៊ី។ គាត់ថា អាហ្នឹងជាស្ថប័នរបស់រដ្ឋាភិបាល»។
ក្រុមការងារគណបក្សទាំងពីរមិនទាន់បានកំណត់ថ្ងៃជួបចរចាគ្នាសារជាថ្មីនៅពេលណាទេ ក៏ប៉ុន្តែបានបញ្ជាក់ថា នឹងធ្វើឡើងក្នុងពេលឆាប់ខាងមុខនេះ។ ជំនួបចរចាក្រុមការងារនៃគណបក្សគូរជម្លោះទាំងពីរមិនទាន់និយាយដល់បញ្ហាលម្អិតនៃការផ្តល់ស្ថានីយទូរទស្សន៍ដល់គណបក្សសង្គ្រោះជាតិនៅឡើយ។ ហើយគណបក្សសង្គ្រោះជាតិក៏មិនទាន់បានបញ្ជាក់ជំហរថាថ្ងៃណានិងចូលរួមប្រជុំសភានោះទេ។ ចំណែកឯការបរិច្ឆេទនៃការបោះឆ្នោតឡើងវិញគណបក្សប្រជាជននៅតែទាមទារឲ្យកំណត់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែកក្កដាឆ្នាំ២០១៧ និងការបោះឆ្នោតសកលអណត្តិទី៦នៅខែកុម្ភៈឆ្នាំ២០១៨។ ចំណែកគណបក្សសង្គ្រោះជាតិបានជំទាស់ដោយចង់ឲ្យការបោះឆ្នោតធ្វើឡើងនៅខែកុម្ភៈឆ្នាំ២០១៦វិញ៕