ភ្នំពេញ —
គណបក្សប្រជាជនកម្ពុជាបានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវលើការកែទម្រង់ការបោះឆ្នោតមួយដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។ ចំណាត់ការនេះបានធ្វើឱ្យគណបក្សជំទាស់ខឹងសម្បារជាខ្លាំងហើយចោទថា រដ្ឋាភិបាលមិនមានចេតនាពិតប្រាកដក្នុងការកែទម្រង់និងដោះស្រាយវិបត្តិនយោបាយទេ។
គណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជាបានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវកែទម្រង់ប្រព័ន្ធបោះឆ្នោតដែលមានសមាសភាពមកពីគណបក្សកាន់អំណាចតែម្ខាងប៉ុណ្ណោះពុំមានការចូលរួមពីគណបក្សសង្គ្រោះជាតិនិងអង្គការសង្គមស៊ីវិលទេ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលទើបចេញផ្សាយនៅរសៀលថ្ងៃពុធនេះគណបក្សនេះបានស្តីបន្ទោសថាការបង្កើតយន្តការណាមួយដែលពាក់ព័ន្ធការកែទម្រង់ការបោះឆ្នោតដោយមិនមានប្រឹក្សាយោបល់ឬការព្រមព្រៀងជាមុនពីគណបក្សសង្គ្រោះជាតិគឺផ្ទុយទាំងស្រុងនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃជំនួបកំពូលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣។
សេចក្តីប្រកាសរួមជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាកាលពីពាក់កណ្តាលខែកញ្ញាត្រង់ចំណុចទី២បានចែងថាភាគីទាំងពីរ (គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា)បានព្រមព្រៀងគ្នាថានឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ប្រព័ន្ធបោះឆ្នោតនាពេលខាងមុខ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានស្តីបន្ទោសដល់គណបក្សប្រជាជនកម្ពុជាថាគ្មានឆន្ទៈក្នុងការដោះស្រាយវិបត្តិនយោបាយទេ។
លោកបាននិយាយថា៖ «អញ្ចឹងឃើញថាការកែទម្រង់នេះទៅមិនរួចទេ ហើយគណបក្សសង្គ្រោះជាតិដែលតំណាងឱ្យប្រជាពលរដ្ឋភាគច្រើននៅសង្គមកម្ពុជាក៏យើងមិនអាចទទួលយកបានទេ»។
មន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាជាច្រើននាក់ រួមទាំងលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃស ខេងប្រធានក្រុមចរចា លោក ជាម យៀប អ្នកតំណាងរាស្រ្ត និងលោក ផៃ ស៊ីផានរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទរបស់អស់លោកគ្មានអ្នកទទួល។
ចំណែកលោក ព្រំ សុខា តំណាងក្រុមបច្ចេកទេសចរចាខាងគណបក្សប្រជាជនកម្ពុជាត្រូវបានអ្នកលើកទូរស័ព្ទនិយាយថាលោកជាប់រវល់។
គណបក្សប្រជាជនកម្ពុជាដែលទទួលបានសំឡេងគាំទ្រចំនួន៦៨អាសនៈនិងគណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រ៥៥អាសនៈនៅតែបន្តបែរខ្នងដាក់គ្នាក្រោយពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះនិកហ្វិកបានបញ្ជាក់ថាគណៈកម្មការសិក្សាស្រាវជ្រាវលើកំណែទម្រង់បោះឆ្នោតនេះត្រូវតែមានការចូលរួមមកពីគណបក្សជាប់ឆ្នោតទាំងពីរនិងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធនឹងការបោះឆ្នោត។
លោកបានបញ្ជាក់ថាបើគណៈកម្មការនេះបង្កើតឡើងដោយឯកបក្សនោះលទ្ធផលបោះឆ្នោតនាពេលខាងមុខនឹងជួបបញ្ហាដដែលៗ។
លោកបន្ថែមថា៖ «ខ្ញុំគិតថាបញ្ហាដដែលជាដដែលទេបាទពាក់ព័ន្ធនឹងលទ្ធផល ពាក់ព័ន្ធភាពមិនប្រក្រតីគឺប្រហែលជាអាចនឹងមានរឿងដដែលៗកើតឡើងទៀត»។
គណបក្សសង្គ្រោះជាតិបានទាមទារឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យមួយដើម្បីត្រួតពិនិត្យមើលលទ្ធផលបោះឆ្នោតក៏ប៉ុន្តែការទាមទារនេះត្រូវបានគណបក្សប្រជាជនកម្ពុជាបានទាត់ចោល។
ក្រោយពីការទាមទារមិនបានសម្រេចគណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មទាមទារឱ្យបោះឆ្នោតឡើងវិញនិងទម្លាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចេញពីមុខតំណែងក៏ប៉ុន្តែបន្ទាប់ពីដឹកនាំធ្វើមហាបាតុកម្មអស់រយៈពេលតែបីសប្តាហ៍ប៉ុណ្ណោះកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានវាយបង្ក្រាបដោយអំពើហិង្សា៕