វ៉ាស៊ីនតោន —
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ចេញប្រតិកម្មតបទៅនឹងរបាយការណ៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដោយហៅថាក្រុមនេះចង់ឱ្យកែទម្រង់ការបោះឆ្នោតនៅ កម្ពុជាទៅ «តាមការយល់ឃើញរបស់ខ្លួន» ក្នុងខណៈពេលដែលគ.ជ.បបានធ្វើកិច្ចការបោះឆ្នោតចប់សព្វគ្រប់និងផ្អែកទៅតាមផ្លូវច្បាប់។
កាលពីសប្តាហ៍មុនក្រុមសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលមានអង្គការក្នុងស្រុកនិងអន្តរជាតិមួយចំនួនបានចេញនូវរបាយការណ៍ស្រាវជ្រាវមួយដែលរកឃើញថា បញ្ហាដែលកើតមានក្នុងអំឡុងពេលបោះឆ្នោត «គឺវាល្មមគ្រប់គ្រាន់ធ្វើឱ្យបាត់បង់ទំនុកចិត្តឬជំនឿទៅលើការបោះឆ្នោត»។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ គ.ជ.បបានបញ្ជាក់ឡើងវិញដោយទទួលស្គាល់នូវការខុសឆ្គងរបស់មន្ត្រីការិយាល័យបោះឆ្នោតមួយចំនួនតូចដែលមិនបានអនុវត្តតាមបទបញ្ជានិងនីតិវិធីទាក់ទងនឹងការគ្រប់គ្រងកញ្ចប់សុវត្ថិភាព«ក» ដែលជាមូលហេតុមួយនាំឱ្យគណបក្សសង្គ្រោះជាតិយកមកធ្វើការទាមទារតវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោត។ ប៉ុន្តែបានទាញអំណះអំណាងរបស់អ្នកសង្កេតការណ៍ដែលជាសាស្រ្តាចារ្យជប៉ុនម្នាក់ថា «មិនឃើញមានការប្រើល្បិចខូចណាមួយទេតាមរយៈការបើកកញ្ចប់សុវត្ថិភាព» នោះ។
យ៉ាងណាក៏ដោយ គ.ជ.ប បានខ្លួនត្រៀមនឹងចូលរួមសិក្ខាសាលាជាតិស្តីពីដំណើរការកំណែទម្រង់ការបោះឆ្នោតដែលនឹងរៀបចំនៅចុងខែធ្នូនេះឬខែមករាឆ្នាំ២០១៤ហើយស្វាគមន៍រាល់អនុសាសន៍នានា។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់។
ក្រុមសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតក៏បានរកឃើញថាប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតត្រូវគេបដិសេធមិនឱ្យចូលក្នុងការិយាល័យបោះឆ្នោត មានការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឱ្យការបោះឆ្នោតច្រើនលើសលប់ អ្នកទៅបោះឆ្នោតមានចំនួនច្រើនជាងចំនួនពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងលទ្ធផលដែលបានមកពី ការិយាល័យបើកថ្មីបន្ថែមមានភាពខុសពីធម្មតាដែលជាការប៉ះពាល់ទៅលើចំនួនអាសនៈដែលគណបក្សនីមួយៗទទួលបាន។ ហើយក៏បានស្នើឱ្យធ្វើកំណែទម្រង់ដោយផ្តោតលើ សមាសភាពថ្នាក់ដឹកនាំគ.ជ.ប ធ្វើឱ្យប្រសើរដល់ដំណើរការចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យលើការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់អ្នកបោះឆ្នោត និងទាមទារឱ្យមន្រ្តី រាជការ តុលាការនិងកងកម្លាំងប្រដាប់អាវុធអព្យាក្រឹតជាដើម។
ការបោះឆ្នោតជាតិបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៨ខែកក្កដាដោយមានគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឈ្នះអាសនៈបានចំនួន៦៨ហើយគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីនិងកឹម សុខាឈ្នះបាន៥៥អាសនៈ។ គណបក្សប្រឆាំងបានបដិសេធលទ្ធផលនេះហើយមិនព្រមចូលប្រជុំសភានិងបានធ្វើបាតុកម្មទាមទារឱ្យមានការបោះឆ្នោតឡើងវិញ។ បាតុកម្មនេះឈានមកដល់ថ្ងៃទី៥នៅថ្ងៃព្រហស្បតិ៍នេះដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកំពុងពិចារណាលទ្ធភាពដើម្បីដកហូតយកអាសនៈទាំងនោះ៕