ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តំណាងរាស្រ្ត​សុំ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​កាប់​ព្រៃឈើ​នៅ​តំបន់​កន្ទុយ​នាគ


ផែនទី​ Google Maps នេះ​បង្ហាញ​ទី​តាំង​ឧទ្យាន​ជាតិ​វីរៈជ័យ​​នៅ​​តំបន់​កន្ទុយ​នាគ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​​ឡាវ​និង​វៀតណាម។ (ផែនទី Google Maps)
ផែនទី​ Google Maps នេះ​បង្ហាញ​ទី​តាំង​ឧទ្យាន​ជាតិ​វីរៈជ័យ​​នៅ​​តំបន់​កន្ទុយ​នាគ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​​ឡាវ​និង​វៀតណាម។ (ផែនទី Google Maps)

អ្នក​តំណាងរាស្ត្រ​មួយ​ក្រុម​បាន​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ​ដែល​ពួកគេ​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​វីរៈជ័យ​ តំបន់​កន្ទុយនាគ​ក្នុង​ខេត្ត​រតនគិរី។​

នៅ​ក្នុង​លិខិត​មួយ​ផ្ញើជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ហើយ​ត្រូវ​បាន​ចែក​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ក្រុម​អ្នក​តំណាងរាស្ត្រ​ជាង​២០រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​ទ្រីភាព​និង​ក្រុមហ៊ុន​ អាន​ម៉ារ៉ាឌី ​«កំពុងតែ​ធ្វើ​អាជីវកម្ម​កាប់​បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ»។​

លិខិត​ដែល​មាន​ការ​ចុះហត្ថលេខា​និង​បោះ​ត្រា​យល់​ព្រម​របស់​លោក​ហេង សំរិន​ប្រធាន​រដ្ឋ​សភា​បាន​បន្ថែម​ថា៖ «បច្ចុប្បន្ន​នេះ​ព្រៃឈើ​នៅ​ក្នុង​ឧទ្យានជាតិ​វិរៈជ័យ​ តំបន់​កន្ទុយនាគ​កំពុងតែ​ប្រឈម​យ៉ាង​ខ្លាំង​ពី​ការ​បំផ្លាញ​និង​ឈាន​ទៅ​រក​វិនាសកម្ម​ព្រៃឈើ​ដោយ​សារ​តែ​ ក្រុមហ៊ុន​ទាំងពីរ។ ប្រសិនបើ​គ្មាន​ការ​ទប់​ស្កាត់​ទាន់​ពេល​វេលា​នោះ​ទេ​ព្រៃឈើ​នៅ​ក្នុង​តំបន់​នោះ​នឹង​ត្រូវ​បាត់​បង់​ទាំងស្រុង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ»។​

លោក ​ម៉ៅ មុន្នីវណ្ណ ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អ្នក​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ​ព្រម​ទាំង​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​នៅ​ឧទ្យាន​ជាតិ​ដោយ​ផ្ទាល់​កាល​ពី​ខែ​មិថុនា​បាន​ប្រាប់​វីអូអេ​ថា ​លោក​បាន​ឃើញ​សកម្មភាព​នោះ​ ដោយ​ផ្ទាល់​និង​បានជួប​ឧបសគ្គ​ជា​ច្រើន​ដែល​បុគ្គលិក​ក្រុមហ៊ុន​បាន​បង្ក​ឡើង​ដើម្បី​រារាំង​សកម្មភាព​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ។​

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​នេះ​មិន​ទាន់​មាន​ប្រតិកម្ម​ណាមួយ​នៅ​ឡើយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG