ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​ការងារ៖ ក្រុមហ៊ុន​កេងប្រវ័ញ្ច​ពលករ​ចំណាក​ស្រុក​គួរ​ត្រូវ​ទទួល​ទោស


លោក ឌី ថេហូយ៉ា មន្រ្តី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍​ ចូល​ជា​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ​«ហានិភ័យ​របស់​ពលករ​ចំណាក​ស្រុក​កម្ពុជា​នៅ​បរទេស» ក្នុង​កម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក ឌី ថេហូយ៉ា មន្រ្តី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍​ ចូល​ជា​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ​«ហានិភ័យ​របស់​ពលករ​ចំណាក​ស្រុក​កម្ពុជា​នៅ​បរទេស» ក្នុង​កម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

មន្ត្រី​សិទ្ធិ​ការងារ​បាន​ទទូច​ឲ្យ​មាន​ការ​ដាក់​ទោសទណ្ឌ​ដល់​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​ពលករ​និង​ការ​កេងប្រវ័ញ្ច​ពលកម្ម​ពលករ​ចំណាក​ស្រុក។ នេះ​ជា​ការ​អះអាង​របស់​លោក​ ឌី ថេហូយ៉ា ​មន្រ្តី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដែល​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​ឧសភា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ថ្លែង​ថា​មាន​ការ​ធ្វើ​ទារុណ្មកម្ម ​ការ​រំលោភ​សិទ្ធិ​សេរីភាព​ដើរ​ហើរ​ រាំង​ខ្ទប់​ជា ទាសករ ​ដក​ហូត​លិខិត​ឆ្លង​ដែន​ និង​បញ្ហា​អមនុស្សធម៌​មួយ​ចំនួន​ទៀត។

លោក​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ប្រទេស​ដែល​ទទួល​ពលករ​ ចំណាក​ស្រុក​ចាត់​វិធានការ​ឲ្យ​បាន​តឹងរឹង​តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​តាម​ដាន​ ការ​អនុវត្ត​ច្បាប់​ ដើម្បី​ធ្វើ​ឲ្យ​ពលករចំណាក​ស្រុក​ពី​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការងារ​ដោយ​គ្មាន​ការ​រំលោភ​បំពាន។ ​ជាមួយ​គ្នា​ដែរ​កម្ពុជា​ត្រូវ​រៀបចំ​គោល​ នយោបាយ​ជាតិ​ដើម្បី​ពង្រីក​ទី​ផ្សារ​ការងារ​ក្នុង​ប្រទេស។​ ក្រុមហ៊ុន​យ៉ាង​តិច​៣០​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ដើម្បី​នាំ​ពលករ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ​លោក​ថ្លែង​ថា ​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ពី​កម្ពុជា​ខ្លាំង​គឺប្រទេស​ចិន ​ភូមា។​ ហើយ​ប្រទេស​ដែល​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ ​គឺ​ប្រទេស​កូរ៉េខាង​ត្បូង៕

XS
SM
MD
LG