ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន ​GCG Asia Co.,LTD​ ត្រូវ​បិទទ្វារ​ហើយ​ថៅកែ​ត្រូវ​ចាប់​ខ្លួន​ បន្ទាប់​ពី​ប៉ះពាល់​ដល់​លោក​ហ៊ុន សែន


រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ក្រោមការឧបត្ថម្ភពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

អាជ្ញាធរ​កម្ពុជា​បាន​បិទ​ក្រុមហ៊ុន​ម៉ាឡេស៊ី​និងចាប់​ខ្លួន​ថៅកែ​ មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ហ៊ុន សែន​ប្រកាសតាម​ហ្វេសប៊ុក​ថា​ ក្រុម​ហ៊ុន​នេះ​ប្រើ​ឈ្មោះ​លោក​ខុស​ច្បាប់។

ថៅកែ​ក្រុមហ៊ុន​ GCG Asia Co.,LTD ​ពីរ​នាក់​ប្តីប្រពន្ធ​ដែល​ជា​ជន​ជាតិ​ម៉ាឡេស៊ី​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ក្រុម​ហ៊ុន​របស់​ពួកគេ​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​បិទទ្វារ​ភ្លាមៗ​នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រោម​ការ​ចោទ​ប្រកាន់​ថា​ ប្រធាន​ក្រុមហ៊ុន​នេះ​បាន​ប្រើ​ប្រាស់​ឈ្មោះ​និង​រូប​ថត​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដោយ​ខុស​ច្បាប់។​

ការ​ចាប់​ខ្លួន​ប្រធាន​ក្រុមហ៊ុន​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ហ៊ុន សែន​បាន​ប្រកាសអំពីព័ត៌មាន​ស្តី​ពី​«ដំណឹង​សន្តិសុខជាតិ​បន្ទាន់»​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។​

ក្នុង​សារ​នោះ​ លោក​ហ៊ុន សែន​បាន​សរសេរ​ថា​ ក្រុមហ៊ុន​ឈ្មោះ​ GCG Asia Co.,​LTD​ បាន​យក​រូបថត និង​ឈ្មោះ​របស់​លោក​ទៅ​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រុម​ហ៊ុន www.gcgasiacoin.com ដែល​និយាយ​ថា ​រូប​លោក​គឺ​ជា​អ្នក​គាំទ្រ​ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២០​ខែ​ឧសភា​២០១៩។ ​ទន្ទឹម​នឹង​នោះ​ ក្រុមហ៊ុន​នេះ​ក៏​បាន​យក​ឈ្មោះ​ធនាគារជាតិ ​និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា ​ជាដៃ​គូ​ទទួល​ខុស​ត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុងរូប​ភាព​គ្រីបតូឃឺរិនស៊ី​ (Crypto Currency)។​

ក្នុង​សារ​ដដែល​នោះ​ លោក​ហ៊ុន សែន​បាន​បដិសេធ​ព័ត៌មាន​ខាង​លើ​ ដោយ​អះអាង​ថា​ ​នេះ​ជា​ព័ត៌មាន​មិន​ពិត៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG