ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​បាន​ការគាំទ្រ​ពី​អន្តរជាតិ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ចំនួន ១៦ មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឈរ​ថតរូប​ជុំគ្នា​នៅ​ឯកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហាណូយ​នៅ​ថ្ងៃទី ២២ ខែឧសភា​ឆ្នាំ ២០១៧។
រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ចំនួន ១៦ មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឈរ​ថតរូប​ជុំគ្នា​នៅ​ឯកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហាណូយ​នៅ​ថ្ងៃទី ២២ ខែឧសភា​ឆ្នាំ ២០១៧។

លោក ឯក ថា បញ្ជាក់​ថា ប្រធានា​ធិបតី នាយក​រដ្ឋ​មន្ត្រី ប្រធាន​សភា ប្រធាន​ព្រឹទ្ធសភា អតីត​នាយក​រដ្ឋមន្ត្រី អតីត​ប្រធានាធិបតី​មក​ពី​ប្រទេស​ចំនួន​៥០ នឹង​ចូល​រួម​ព្រឹត្តិការ​អន្តរជាតិ​នេះ។

អ្នក​នាំពាក្យ​ផ្លូវការ​របស់​រដ្ឋា​ភិបាល​បាន​ឲ្យ​ដឹង​នៅថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​កម្ពុជា​ទទួល​បាន​ការគាំទ្រ​ពី​សហគម​អន្តរជាតិឲ្យ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ីប៉ាស៊ីហ្វិក នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៩​នេះ ក្នុង​ទីក្រុង​ភ្នំពេញ។

លោក ឯក ថា អនុ​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋា​ភិបាលនិង​ជា​អ្នក​នាំពាក្យ​ទី​ស្តីការគណៈ​រដ្ឋ​មន្ត្រី​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅរសៀល​ថ្ងៃ​សុក្រ​នេះថា​កិច្ច​ប្រជុំ​កំពូល​អាស៊ី ប៉ាស៊ីហ្វិកនេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី ១៨​ដល់​ថ្ងៃទី ២១ ខែវិច្ឆិកា ខាងមុខ។​

លោក ឯក ថា បញ្ជាក់​ថា ប្រធានា​ធិបតី នាយក​រដ្ឋ​មន្ត្រី ប្រធាន​សភា ប្រធាន​ព្រឹទ្ធសភា អតីត​នាយក​រដ្ឋមន្ត្រី អតីត​ប្រធានាធិបតី​មក​ពី​ប្រទេស​ចំនួន​៥០ នឹង​ចូល​រួម​ព្រឹត្តិការ​អន្តរជាតិ​នេះ។ ក្រៅ​ពី​នោះ​ក៏មាន​ក្រុម​មន្ត្រី​អ្នក​មុខ​អ្នក​ការ សិល្បករ ក្រុម​យុវជន​និង​វិស័យឯក​ជន​ មក​ពី​ប្រទេស​ចំនួន​១៥០ ក៏​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី អឺរ៉ុប​ នេះ​ដែរ។

កាល​ពី​ពេល​ថ្មីៗនេះ ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ជំនួយ​ពី​ប្រទេស​ចិន​ដើម្បី​ធានា​ដល់​ការ​ការពារ​សុវត្ថិ​ភាព​និង​សន្តិ​សុខ ក្នុង​កិច្ច​ប្រជុំ​អន្តរជាតិ​ធំៗ​នៅ​ក្នុង​ប្រទេស​ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​ឆ្នាំ​២០១៩ ឆ្នាំ​២០២០ និង​ឆ្នាំ​២០២៣៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG