ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ស្នើ​ឲ្យ​មាន​ទីផ្សារ​បើក​ចំហ ចំ​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កំពុង​ដំណើរការ


លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​សិង្ហបុរី Lee Hsien Loong ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ
លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​សិង្ហបុរី Lee Hsien Loong ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ

នៅ​ថ្ងៃ​ចន្ទ​នេះ នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong បាន​អំពាវនាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ឲ្យ​មាន​ទីផ្សារ​បើក​ចំហ និង​បាន​ដាក់​តឿន​ថា «សម្ពាធ​នយោបាយ» បាន​ធ្វើ​ឲ្យ​ប្រទេស​នីមួយៗ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។

លោក​ថ្លែង​ដូច្នេះ​ចង់​សំដៅ​ដល់​ការ​កើន​ឡើង​នូវ​ទស្សនៈ​គាំពារ​តែ​ទំនិញ​ក្នុង​ប្រទេស នៅ​មុន​ពេល​មេដឹកនាំ​លើ​ពិភពលោក​ជួប​ប្រជុំ​គ្នា​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី​ចូល​មក​ដល់​ក្នុង​សប្ដាហ៍​នេះ។

នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang និង​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence នឹង​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ក្នុង​បរិបទ​ដែល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​បន្ត។

មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ដែល​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ពី​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ដ៏​សំខាន់​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​មួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន និង​គ្មាន​វត្តមាន​របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ការ​ប្រឆាំង​ទៅ​នឹង​គោល​នយោបាយ​ឯកតោភាគី​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ចំពោះ​ពាណិជ្ជកម្ម​អន្តរជាតិ។

ដោយ​ថ្លែង​ទៅ​កាន់​វេទិកា​ពាណិជ្ជកម្ម​មួយ​នៅ​មុន​កិច្ច​ប្រជុំ​អាស៊ាន​ចូល​មក​ដល់​ក្នុង​សប្ដាហ៍​នេះ លោក Lee Hsien Loong បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​នៃ​បណ្ដា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិនិយោគ​បន្ថែម​នៅ​ក្នុង​ទីផ្សារ​ប្រទេស​នីមួយៗ​ទៅ​វិញ​ទៅ​មក និង​បើក​ចំហ​បន្ថែម​ទៀត​សម្រាប់​ការ​ប្រកួតប្រជែង​បរទេស។

លោក Lee Hsien Loong និយាយ​ដូច្នេះ​ថា៖ «នៅ​ពេល​ណា​ដែល​ទីផ្សារ​របស់​យើង​កាន់តែ​រួម​បញ្ចូល​គ្នា និង​បើក​ចំហ នៅ​ពេល​នោះ​ក្បួន​ច្បាប់ និង​បរិយាកាស​អាជីវកម្ម​នឹង​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​សម្រាប់​ការ​វិនិយោគ​បរទេស។ នៅ​ពេល​ណា​ដែល​សេដ្ឋកិច្ច​រីក​ចម្រើន​កាន់តែ​ខ្លាំង នៅ​ពេល​នោះ​យើង​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​កាន់តែ​ច្រើន»៕

XS
SM
MD
LG