ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញប្តឹងលោក អ៊ឹម សួស្តី ប្រធានគ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ និង លោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការ ព្រមទាំងគូកន ពីបទ «ក្លែងបន្លំឯកសារ សាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ»។
គណបក្សប្រឆាំងសម្រេចដាក់ពាក្យបណ្តឹងនេះ ក្រោយពីបរាជ័យក្នុងការទាមទាររកយុត្តិធម៌នៅក្រុមប្រឹក្សាធម្មនុញ្ញ នេះបើតាមការបញ្ជាក់ពីមន្ត្រីគណបក្ស។
តុលាការក្រុងភ្នំពេញធ្លាប់ទទួលរងការរិះគន់ថា ជាតុលាការមិនឯករាជ្យដែលស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ។
ការសម្រេចដាក់ពាក្យប្តឹងរបស់គណបក្សប្រឆាំងទៅកាន់តុលាការក្រុងភ្នំពេញបានកើតឡើងក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសបិទផ្លូវតវ៉ារបស់គណបក្សប្រឆាំង និងបន្ទាប់ពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលកាលពីថ្ងៃអាទិត្យថាគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតគឺទទួលបាន៦៨អសនៈ ចំណែកឯគណបក្សសង្គ្រោះជាតិវិញទទួលបាន៥៥អសនៈ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាការសម្រេចដាក់ពាក្យបណ្តឹងនេះគឺដើម្បីរកយុត្តិធម៌ជូនប្រជាពរដ្ឋ។ លោកបាននិយាយថាករណីនេះមិនមែនជារឿងធម្មតាទេគឺជាករណីបំភ្លៃឆន្ទៈរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
«ជាការពិតធ្វើឲ្យកាឡៃលទ្ឋផលនៃការបោះឆ្នោតខុសពីការពិតទាំងអស់។ គឺកាឡៃឆន្ទៈពលរដ្ឋដែលធ្វើឲ្យការបោះឆ្នោតហ្នឹងមិនសេរីនិងយុត្តិធម៌ហើយរឿងនេះជារឿងអាយុជីវិតជាតិ»។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានលើកយកបទក្លែងដែលគណបក្សនេះបានរកឃើញរួមមាន៖ ការក្លែងឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីឈ្មោះបោះឆ្នោត ការក្លែងឯកសារសាធារណៈ លិខិតបញ្ជាក់អត្តសញ្ញាណនិងបន្លំឲ្យបោះឆ្នោតជំនួស ការក្លែងបន្លំលទ្ធផលនៃការបោះឆ្នោត និងការរំលោភច្បាប់និងបទបញ្ជានិងនិតិវិធីសម្រាប់ការបោះឆ្នោត។
លោក អ៊ឹម សួស្តី ប្រធានគ.ជ.ប មិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។ក៏ប៉ុន្តែលោក ទេព នីថា អគ្គលេខាធិការនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានឈ្មោះក្នុងពាក្យបណ្តឹងនោះបានបញ្ជាក់ថា គ.ជ.ប បានអនុវត្តទៅតាមច្បាប់និងតួនាទីតែប៉ុណ្ណោះហើយការប្តឹងរបស់គណបក្សជាសិទ្ធិរបស់គាត់ហើយរាល់ការសម្រេចជាសិទ្ធិរបស់តុលាការ។
លោកបានអះអាងថាគ.ជ.បនិងត្រៀមខ្លួនដោះស្រាយទៅតាមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន។
«ធ្វើឯកសារអ្វីក៏ដោយមានការសម្រេចត្រឹមត្រូវហើយទៅតាមថ្នាក់។ ថ្នាក់ថាធ្វើអ្វីគឺធ្វើហ្នឹង ហើយសំរាប់បុគ្គលផ្ទាល់ខ្ញុំមិនដឹងថាខ្លួនខ្ញុំបានធ្វើឯកសារក្លែងក្លាយអ្វីទេ។ អញ្ចឹងវាអាស្រ័យលើការសម្រេចរបស់តុលាការ ហើយយើងត្រូវបំភ្លឺយ៉ាងម៉េចជាក់ស្តែង»។
លោក គុល បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះCOMFREL បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិមិនគួរប្រញាប់ប្រញាល់ដាក់ពាក្យបណ្តឹងពេកទេ គួរតែមានការស៊ើបអង្កេតអោយមានការស៊ីជម្រៅបន្ថែមទៀត។
«ហ្នឹងហើយដែលយើងកំពុងឲ្យមានការសិក្សាស៊ីជម្រៅទៀត។ពីព្រោះមានឯកសារខ្លះនៅក្នុងកញ្ចប់«ក»ហ្នឹងដែលយើងគិតថា អាចពិនិត្យមើលទៅថាវាមានរឿងអញ្ចឹងមែនអត់ឬវាអាចអត់។ ពីព្រោះវាមានរឿងពីររឿងមួយវាទាក់ទិនទៅនិងលទ្ធផលបោះឆ្នោត។ សំណួរថា តើវាបន្លំដូរលេខលទ្ធផលបោះឆ្នោតអត់ រឿងហ្នឹងយើងអត់ទាន់ដឹងច្បាស់ទេ»។
លោក គុល បញ្ញាបានបន្តថាកន្លងមកមានព័ត៌មានផ្សេងៗដែលយើងរកឃើញភាពមិនប្រក្រតីដែរ។ តែទាក់ទិននិងភាពមិនប្រក្រតីដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត មិនមែនរកឃើញថាទាក់ទិនទៅនិងបន្លំលទ្ធផលបោះឆ្នោតទេ៕