ភ្នំពេញ —
សេចក្តីព្រាងច្បាប់អំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (Cybercrime Law) ដែលកំពុងត្រូវអាជ្ញាធរកម្ពុជារៀបរៀងយ៉ាងសម្ងាត់អស់រយៈ២ឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបដិសេធមិនពិគ្រោះអ្វីទាំងអស់ជាមួយនឹងក្រុមអង្គការសង្គមស៊ីវិល។ ថ្មីៗនេះ មានការលេចធ្លាយឯកសារសេចក្តីព្រាងច្បាប់នេះ ហើយបទបញ្ញត្តិមួយចំនួននៅក្នុងសេចក្តីព្រាងនេះបាននាំឲ្យមានការបារម្ភថា គណបក្សកាន់អំណាចរបស់ប្រទេសកម្ពុជា អាចនឹងប្រើច្បាប់នេះចំពោះអ្នករិះគន់ខ្លួននៅពេលខាងមុខ។
អង្គការសេរីភាពព័ត៌មានឈ្មោះ Article 19 ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានចេញផ្សាយការវាយតម្លៃរិះគន់យ៉ាងខ្លាំងចំពោះសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់កម្ពុជា។ អង្គការនេះនិយាយថា វិធានការដែលមានចែងនៅក្នុងសេចក្តីព្រាងច្បាប់នេះមិនស្របនឹងបទដ្ឋានអន្តរជាតិទេ ដែលនឹងគំរាមកំហែងដល់សិទ្ធិបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានគេចាប់ផ្តើមរៀបរៀងកាលពីពីរឆ្នាំមុន កាន់តែមានសារៈសំខាន់ឡើងនៅក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំមុន។ នៅក្នុងការបោះឆ្នោតនោះ គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះដោយប្រផិតប្រផើយ ដោយទទួលបានសន្លឹកឆ្នោតប្រហែលពាក់កណ្តាលនិងអាសនៈក្នុងសភា៦៨ក្នុងចំណោមអាសនៈទាំងអស់១២៣។
ជាច្រើនឆ្នាំមកហើយ គណបក្សប្រជាជនកម្ពុជាបានទទួលផលប្រយោជន៍ពីការក្តោបក្តាប់ទាំងស្រុងលើបណ្តាលទូរទស្សន៍ក្នុងស្រុកទាំងអស់ និងរួមទាំងលើស្ថានីយ៍វិទ្យុនិងសារព័ត៌មានភាគច្រើនផងដែរ។
ការណ៍នេះបានបង្ខំឲ្យគូបដិបក្ខនយោបាយត្រូវចាប់យកបណ្តាញសង្គមដូចជា Facebook YouTube និងឧបករណ៍តាមអ៊ីនធឺណិតដទៃទៀត ដើម្បីប្រស្រ័យទាក់ទងជាមួយនឹងអ្នកគាំទ្រ។ ជាលទ្ធផល គណបក្សប្រឆាំងបានយកឈ្នះគណបក្សប្រជាជនកម្ពុជាទាំងស្រុងនៅលើបណ្តាញអ៊ីនធឺណិត ហើយគណបក្សប្រឆាំងបានទទួលអាសនៈចំនួន៥៥ក្នុងសភា គឺកើនឡើងជិតទ្វេដង។ តាំងពីពេលនោះមក អ្នកគាំទ្រគណបក្សប្រឆាំងបានអះអាងថាគណបក្សកាន់អំណាចបានឈ្នះការបោះឆ្នោតដោយសារការលួចសន្លឹកឆ្នោត។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយនិយាយថា គណបក្សប្រជាជនកម្ពុជាបានមើលស្រាលចំពោះឥទ្ធិពលនៃសកម្មភាពក្នុងប្រព័ន្ធអ៊ីនធឺណិត ហើយកិច្ចប្រឹងប្រែងរបស់គណបក្សនេះដើម្បីតាមទាន់និន្នាការនេះបានទទួលបរាជ័យ។ លោក វីរៈ ថ្លែងថា បទបញ្ញត្តិដែលមាននៅក្នុងសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលរដ្ឋាភិបាលចង់ដាក់ឲ្យសភាអនុម័តនៅក្នុងឆ្នាំនេះ គួរត្រូវគេពន្យល់ក្នុងបរិបទនេះ។
លោកពន្យល់ថា៖ «គណបក្សកាន់អំណាចមានការរសាយចិត្តយ៉ាងខ្លាំងចំពោះការណ៍ដែលពួកគេមិនអាចយកឈ្នះការប្រកួតនៅលើអ៊ីនធឺណិត។ ពួកគេមិនដឹងថាត្រូវធ្វើយ៉ាងដូចម្តេចទេ។ ពួកគេបានព្យាយាមប្រើវិធីផ្សេងៗមកហើយ។ ពួកគេបានព្យាយាមចាយលុយយ៉ាងច្រើនទៅលើយុទ្ធនាការនេះ ប៉ុន្តែនៅតែមិនបានលទ្ធផលអ្វី។ ដូច្នេះពួកគេច្បាស់ជាមានការរសាយចិត្តយ៉ាងខ្លាំង។ ដូច្នេះហើយ រដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពនៃការប្រើច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះ ជាឧបរណ៍ក្នុងរឿងនេះ។ គឺដោយសារពួកគេមិនដឹងថាត្រូវធ្វើអ្វីទៀត។ ហើយការបោះឆ្នោតកន្លងទៅនេះនៅដក់ជាប់ក្នុងចិត្តរបស់មន្ត្រីរដ្ឋាភិបាល។»
លោក អ៊ូ វីរៈ និយាយថា គណបក្សកាន់អំណាចដឹងថា ខ្លួនត្រូវធ្វើអ្វីមួយដើម្បីទាញយកការគាំទ្រមកវិញ។ លោកថា ប្រសិនបើគណបក្សប្រជាជនមានសមាសភាពក្មេងជាងនិងមានការិយាធិបតេយ្យតិចជាងបច្ចុប្បន្ន នោះពួកគេប្រហែលព្យាយាមសម្របតាមនិន្នាការនិងចូលរួមប្រកួតយកការគាំទ្រនយោបាយពីពលរដ្ឋកម្ពុជាដែលប្រើប្រាស់ហ្វេសប៊ុកប្រមាណជាងមួយលានអ្នក និងអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណ៣លាននាក់នោះហើយ។
«ប៉ុន្តែខ្ញុំគិតថា រឿងនេះមិនអាចទៅរួចទេជាមួយនឹងរដ្ឋាភិបាលបច្ចុប្បន្ន។ អញ្ចឹងវាប្រាកដណាស់ថា ពួកគេនឹងឆ្លើយតបវិញដោយព្យាយាមបង្កើតច្បាប់ផ្សេងៗ ដើម្បីពួកគេអាចគ្រប់គ្រងតាមរបៀបរបស់ពួកគេវិញ»។
ច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះក៏អាចប៉ះពាល់ជនបរទេសដែលជាក្រុមហេគឃឺ (hackers) ឬអ្នកលួចចូលប្រព័ន្ធអ៊ីនធឺណិត ហើយដែលប្រើប្រទេសកម្ពុជាជាមូលដ្ឋានដើម្បីធ្វើប្រតិបត្តិការវាយប្រហារតាមអ៊ីនធឺណិតនៅក្រៅប្រទេស។
កាលពីថ្ងៃអង្គការសប្តាហ៍មុន រដ្ឋាភិបាលកម្ពុជាបានប្រកាសថា ខ្លួនបានសហការជាមួយទីភ្នាក់ងារស៊ីបអង្កេត FBI របស់សហរដ្ឋអាមេរិកដើម្បីតាមចាប់អ្នកហេគឃឺខ្មែរពីរនាក់ដែលជាសមាជិករបស់ក្រុមសម្ព័ន្ធហេគឃឺពិភពលោកឈ្មោះ Anonymous ឬអនាមិក។ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះ ដោយមូលហេតុថាការស៊ើបអង្កេតកំពុងបន្ត។
បទបញ្ញត្តិជាច្រើននៅក្នុងសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះមានចែងអំពីទណ្ឌកម្មធ្ងន់ធ្ងរ។
ជាឧទាហរណ៍ ការផ្សាយឬបង្ហោះព័ត៌មាននៅក្នុងបណ្តាញអ៊ីនធឺណិតដែលគណៈកម្មាធិការមួយតែងតាំងដោយរដ្ឋាភិបាលកំណត់ថាប៉ះពាល់ដល់អធិបតេយ្យភាពនិងបូរណភាពរបស់ប្រទេស អាចត្រូវទទួលទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។ ឧក្រិដ្ឋកម្មមិនច្បាស់លាស់មួយចំនួនទៀតរួមមាន៖ សកម្មភាពដែលប៉ះពាល់«សេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋាភិបាលឬក្រសួងឬមន្ត្រីណារដ្ឋាភិបាលណាមួយ» ញុះញង់ឲ្យមាន«អនាធិបតេយ្យ» ឬបង្កឲ្យមានអស្ថេរភាព។
ម៉្យាងទៀត បុគ្គលដែលត្រូវរកឃើញថាមានទោសក៏ត្រូវគេដកហូតសិទ្ធិពលរដ្ឋ ហើយត្រូវរារាំងពីវិជ្ជាជីវៈរបស់ពួកគេអស់មួយជីវិត។
នៅពេលត្រូវសុំអត្ថាធិប្បាយចំពោះសេចក្តីព្រាងច្បាប់នេះ ស្ថានទូតសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានដឹងថាអ្នកវិភាគឯករាជ្យមួយចំនួនបានសម្តែងការបារម្ភអំពីសេចក្តីព្រាងច្បាប់នេះ ដោយហេតុថាច្បាប់នេះមានភាពទូលំទូលាយពេក ហើយអាចត្រូវគេប្រើដើម្បីរិតត្បិតសេរីភាពនៃការបញ្ចេញមតិលើអ៊ីនធឺណិត។ អ្នកនាំពាក្យស្ថានទូតមួយរូបថ្លែងថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងដល់សេរីភាពបញ្ចេញមតិ មិនថានៅក្នុងបណ្តាញអ៊ីនធឺណិតឬនៅតាមទីសាធារណៈ ហើយលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការពិគ្រោះអំពីសេចក្តីព្រាងច្បាប់នេះឲ្យបានទូលំទូលាយជាងនេះ។
លោក Phu Leewood ទីប្រឹក្សារដ្ឋាភិបាលខាងបច្ចេកវិទ្យាព័ត៌មាន ក៏បានផ្តល់យោបល់ដូចគ្នានេះដែរដល់គណៈកម្មាធិការតាក់តែងសេចក្តីព្រាងច្បាប់នេះ។ ប៉ុន្តែលោកថា គណៈកម្មាធិការនេះមិនអើពើនឹងការប្រឹក្សារបស់លោក។
«ដំណើរការសេចក្តីព្រាងច្បាប់នេះមិនមាននីតិវិធីតាក់តែងច្បាប់តាមបែបប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យទេ។ ជាធម្មតា ដំបូងគេត្រូវមានឯកសារសារបានអំពីបញ្ហានេះ រួចមកគេត្រូវតាក់តែងឯកសារសមួយទៀតទាក់ទងរឿងនេះ។ បន្ទាប់មកត្រូវទុកឲ្យសាធារណជនពិភាក្សាអំពីឯកសារសនេះ។ ពេលដែលសាធារណជនពិភាក្សាចប់សព្វគ្រប់ទើបយើងអាចដាក់ឯកសារនេះឆ្លងគណៈរដ្ឋមន្ត្រី ហើយបន្ទាប់មកទើបបញ្ជូនទៅសភាដើម្បីការអនុម័ត។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះមិនបានឆ្លងនីតិវិធីនេះទេ»។
លោក Pu Leewood និយាយថា នៅមានបញ្ហាមួយចំនួនទាក់ទងនឹងសេចក្តីព្រាងច្បាប់នេះ រួមទាំងការណ៍ដែលគណៈកម្មការតាក់តែងច្បាប់នេះមិនបានពិគ្រោះអ្វីនឹងចៅក្រម ឬមេធាវីឡើយ ដែលជាហេតុនាំឲ្យទោសសម្រាប់បទល្មើសក្នុងអ៊ីនធឺណិតមានលក្ខណៈធ្ងន់ធ្ងរខ្លាំងជាងបទល្មើសដូចគ្នាដែលកើតឡើងក្រៅប្រព័ន្ធអ៊ីនធឺណិត។
អង្គការការពារសិទ្ធិព័ត៌មានឈ្មោះ Article 19 ឬ មាត្រា១៩ បានអំពាវនាវឲ្យរដ្ឋាភិបាលពិភាក្សាជាមួយអង្គការសង្គមស៊ីវិលសិនមុននឹងបញ្ជូនបន្តសេចក្តីព្រាងច្បាប់នេះ។ គេមិនប្រាកដថារឿងនេះនឹងកើតឡើងឬទេ។ វីអូអេបានព្យាយាមទាក់ទងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាច្រើនដងតែមិនបានជោគជ័យ។ ហើយមន្ត្រីពីររូបដែលមានជាប់ទាក់ទងនឹងការរៀបរៀងសេចក្តីព្រាងច្បាប់នេះ មកទល់នឹងពេលនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយ៕
ប្រែសម្រួលដោយ សឹង សុផាត