វ៉ាស៊ីនតោន —
រដ្ឋាភិបាលកម្ពុជាបានសម្តែងការពេញចិត្តនឹងចំណាត់ការកន្លងមកក្នុងការលុបបំបាត់អំពើពុករលួយតាមរយៈការកំណត់តម្លៃសេវាសាធារណៈក្នុងខណៈពេលដែលអង្គការសង្គមស៊ីវិលស្នើសុំរដ្ឋាភិបាលឱ្យជំរុញស្ថាប័នរដ្ឋដែលមិនទាន់បានកំណត់តម្លៃសេវាសាធារណៈចេញផ្សាយបន្ថែមទៀតនិងថាការអនុវត្តកន្លងមកមិនទាន់មានប្រសិទ្ធភាព។
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្នុងឱកាសនៃការប្រារព្ធទិវាជាតិអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយថាការដាក់ចេញនូវវិធានការក្នុងការកំណត់ថ្លៃសេវាគឺមានប្រសិទ្ធភាពចាប់តាំងបានអង្គភាពប្រឆាំងអំពើពុករលួយបានដាក់ចេញកាលពីពីរឆ្នាំមុន។
«ពីរឆ្នាំមុនគ្មានអ្នកណានិយាយរឿងសេវា យកសេវាក្រៅច្បាប់ទេចង់យកម៉េចយកទៅ ឥឡូវដាក់បទប្បញត្តិ។ ឥឡូវនេះខ្លាចរអា»។
ប៉ុន្តែបើយោងតាមសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានចេញផ្សាយនៅទិវាប្រឆាំងអំពើពុករលួយថ្ងៃទី៩ខែធ្នូ នេះ បានបញ្ជាក់ថានៅ មានករណីនៃការជំរិតទារប្រាក់ច្រើនលើសពីតម្លៃសេវាដែលក្រសួងបានកំណត់ដដែល។
លោក សន ជ័យ តំណាងប្រចាំកម្ពុជានៃអង្គការនេះបានជំរុញឱ្យក្រសួងនិងស្ថាប័នរដ្ឋទាំងអស់ចេញនូវកម្រងសេវាសាធារណៈឱ្យបានឆាប់ៗ។
«ជាតម្លៃកំណត់គឺជាអ្វីមួយដែលមាននៅក្នុងក្រដាសនៅឡើយ។ អញ្ចឹងវាអត់ទាន់បានជ្រួតជ្រាបទៅដល់មូលដ្ឋានហើយពេលនេះដែរប្រជាពលរដ្ឋក៏គាត់មិនទាន់បានដឹងពីតម្លៃពិតប្រាកដនៃតម្លៃសេវានីមួយៗទេ។ នេះជាដំណើរការយឺតយ៉ាវមួយហើយយើងចង់ឱ្យបញ្ហានេះត្រូវបានដោះស្រាយគឺដោះស្រាយដោយការបង្ហាញសេវាហ្នឹង»។
អង្គការនេះបានលើកយកករណីប្រជាពលរដ្ឋម្នាក់នៅទីក្រុងភ្នំពេញថាបានចំណាយប្រាក់រហូតដល់៣៥០ដុល្លារសម្រាប់ការសុំច្បាប់សាងសង់លើដីទំហំតូចជាង១០០ម៉ែត្រក្រឡាដែលតាមតម្លៃសេវាកំណត់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កំណត់យកត្រឹមតែដប់បួនម៉ឺនរៀលដែលត្រូវជា ៣៥ដុល្លារប៉ុណ្ណោះ។
មានក្រសួងស្ថាប័នរដ្ឋតែ១៨ប៉ុណ្ណោះបានដាក់ចេញនូវកម្រងសាធារណៈនៅពេលនេះហើយនៅក្រសួង១០ទៀតនៅមិនទាន់បង្ហាញនូវឡើយទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវឱ្យមន្ត្រីស្ថាប័នរបស់រដ្ឋបោសសម្អាតក្នុងស្ថាប័នពួកគេរៀងៗខ្លួនហើយថាអង្គភាពប្រឆាំងអំពើពុករលួយនឹងមិនមានលើកលែងឱ្យទៀតទេ។
យ៉ាងណាក៏ដោយ លោកឱម យ៉ិនទៀងបានទទួលសារភាពថាកន្លងមកអង្គភាពរបស់លោកមានការប្រើប្រាស់មនោសញ្ចេតនាច្រើនមុននឹងសម្រេចចាប់ជនសង្ស័យណាម្នាក់ដោយបារម្ភពីអនាគតក្រុមគ្រួសារជននោះ។
ប៉ុន្តែលោកបានបន្ថែមថាឆ្នាំខាងមុខនេះគឺមិនដូចមុនទៀតទេ។
«ប៉ុន្តែ២០១៤នេះសូមជម្រាបថាមិនលាតសន្ធឹងគិតអ្វីច្រើនពេកទេប្រហែលវាយបោះដែកគោលមួយៗហ្មង។ រឿងមួយគឺថាអត់មើលអីទៀតទេគឺមើលថាទោសគ្រប់ហើយធ្វើមិនចាំបាច់គិតអីច្រើនពេក។ វាពិបាក»។
រដ្ឋាភិបាលកម្ពុជាបានដាក់ទិសស្លោកឆ្នាំ២០១៤ ថាជាឆ្នាំ«រួមគ្នាប្រឆាំងនឹងអំពើពុករលួយ»៕