ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាស៊ាន​អនុម័ត​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​


ពលរដ្ឋ⁣បឹងកក់តវ៉ា ដោយ⁣បង្ហាញបដារូបលោកអូបាម៉ា ⁣និងលោកស្រី⁣ហ៊ីលឡារីគ្លីនតុន។
ពលរដ្ឋ⁣បឹងកក់តវ៉ា ដោយ⁣បង្ហាញបដារូបលោកអូបាម៉ា ⁣និងលោកស្រី⁣ហ៊ីលឡារីគ្លីនតុន។
ភ្នំពេញ​៖ ក្រុម​មេដឹកនាំ​អាស៊ាន​បាន​អនុម័ត​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នៅថ្ងៃ​អាទិត្យ​នេះ​ ទោះ​ជាមាន​ការ​ប្រឆាំង​តវ៉ា​ពីសំណាក់​អង្គការ​សង្គម​ស៊ីវិល​សុំឲ្យ​មាន​ការ​ពន្យារ​ពេល​ក៏ដោយ។ បន្ទាប់​ពី​ពិធី​សម្ពោធន៍​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១​ នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​ទី១៨​វិច្ឆិកា​នេះ​ មេដឹក​នាំទាំង​ដប់​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាសសិទ្ធិ​មនុស្ស​អាស៊ាន​ដែល​មាន​ការ​រិះគន់​យ៉ាងច្រើន។​

អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ជាង​៦០​បាន​រិះគន់​ថា​ ឯកសារ​នេះ​ឋិត​នៅ​ ក្រោម​ស្តង់ដារ​អន្តរជាតិ ​ហើយ​ស្នើឲ្យ​មាន​ការ​កែប្រែ​នូវ​ចំណុច​ មួយ​ចំនួន​សិន​មុន​នឹង​អនុម័ត។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

នាង​Thilaga ​ជាអ្នក​ស្រឡាញ់ភេទ​ដូចគ្នា​សញ្ជាត​ម៉ាឡេស៊ី។​ នាង​ថ្លែង​ថា​ សេចក្តី​ ប្រកាស​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​មិន​បាន​រាប់​បញ្ចូល​សិទ្ធិ​របស់​មនុស្ស​គ្រប់​រូប​ទេ។​

«នៅ​ពេល​ដែល​យើង​មាន​មាត្រា​មួយ​ចំនួន​ដែល​គ្រប់គ្រង​លើ​សីលធ៌ម​សាធារណៈ​និង​ ការពារ​សន្តិសុខ​ជាតិ​ ហើយ​ប្រឆាំង​នឹង​សិទ្ធិ​មនុស្ស​នោះ​វាជា​រឿង​អាក្រក់​យ៉ាង​ក្រៃលែង»។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​uman Rights Watch​ ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​ ញូវយ៉ក​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​របស់​សមាគម​អាស៊ាន​ មាន​កម្រិត​ទាប​ជាង​ស្តង់ដារ​អន្តរជាតិ ​ហើយ​ថា​ ប្រទេស​ជា​សមាជិក​នៃ​អាស៊ាន​ អាច​ប្រើប្រាស់​សេចក្តី​ប្រកាស​នេះ​ដើម្បី​ធ្វើឲ្យ​ស្រប​ច្បាប់​ ចំពោះ​ការ​រំលោភ​សិទ្ធិ​របស់​ពល​រដ្ឋ​ខ្លួន។​

លោក Surin Pitsuwan​ អគ្គលេខាធិការ​អាស៊ាន ​ថ្លែង​ថា​ សមាគម​អាស៊ាន​តាំងចិត្ត​ក្នុង​ ការ​ការពារ​សិទ្ធិ​មនុស្ស​ដូច​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​សាកល​របស់​អ.ស.ប.​ដែរ។​

«យើង​មិនត្រឹម​តែ​ប្រកាស​ថា​ យើង​នឹងស្វែងរក​កិច្ច​ការ​ពារ​និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​តំបន់​យើង​តាម​បែបផែន​យើង​តែ​ប៉ុណ្ណោះ​ទេ​ តែ​យើង​ថែម​ទាំង​ព្យាយាម​រក្សា​នូវ​ស្តង់ដារ​ខ្ពស់​ដូច​ដែល​បាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អន្តរជាតិ​ផ្សេងៗ​ផង​ដែរ»។​

លោក​អ៊ូ វីរៈ​ ជា​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជាការពារ​សិទ្ធិ​មនុស្ស​ CCHR⁣​ ដែល​មាន​ទីស្នាក់ការ​នៅក្រុង​ភ្នំពេញ។ ​លោក​ថ្លែង​ថា​ លោក​ចង់ឃើញ​មាន​ការ​ផ្លាស់ប្តូរ​នូវ​ ខ្លឹមសារ​មួយ​ចំនួន ​នៅ​ក្នុង​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​ ដែល​នៅ​មិនទាន់​មាន​ភាព​មិន​ច្បាស់។​

«យើង​សូមឲ្យ​ដក​ចេញ​គោល​ការណ៍​សីលធ៌ម​សង្គម​ ហើយ​យើង​សូមឲ្យ​ដក​ចេញ​នូវ​ខ្លឹមសារ​មួយ​ចំនួន​ដែល​អាច​យក​លេស​ ដូចជា​ការ​មិនចូល​ជ្រៀតជ្រែក​ក្នុង​ប្រទេស​និមួយៗ។​ យើង​សូម​ឲ្យ​ដកចេញ​នូវ​ខ្លឹមសារ​ដែល​ថា​ ទុក​ឲ្យ​ប្រទេស​និមួយៗ​តាម​ប្រវត្តិ​របស់​ខ្លួន»។​
ទោះជា​មាន​ការ​រិះគន់​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល ​និង​អង្គការ​ឃ្លាំមើល​ សិទ្ធិ​មនុស្ស​ក៏ដោយ​ ក៏​សមាគម​អាស៊ាន​ជឿ​ថា​ សេចក្តី​ប្រកាស​សិទ្ធិ​មនុស្សនេះ​ មិន​ប្រាស់ ចាកពី​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​សាកល​របស់​អ.ស.ប.​ទេ៕​
XS
SM
MD
LG