មេដឹកនាំអាស៊ានអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន
- VOA Khmer
ក្រុមមេដឹកនាំអាស៊ានបានអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននៅថ្ងៃអាទិត្យនេះ ទោះជាមានការប្រឆាំងតវ៉ាពីសំណាក់អង្គការសង្គមស៊ីវិលសុំឲ្យមានការពន្យារពេលក៏ដោយ។ បន្ទាប់ពីពិធីសម្ពោធន៍កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃអាទិត្យទី១៨វិច្ឆិកានេះ មេដឹកនាំទាំងដប់បានចុះហត្ថលេខាលើសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានដែលមានការរិះគន់យ៉ាងច្រើន។ លោក ប៉ូច រាសីនៃវីអូអេរាយការណ៍អំពីរឿងនេះពីវិមានមិត្តភាព។