ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​​អង់គ្លេសអំពាវ​នាវ​ឲ្យមានការ​បោះឆ្នោត​មុន​ពេល​កំណត់​ បន្ទាប់ពី​សមាជិក​សភា​ជំទាស់​នឹង​​ Brexit


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និយាយទៅកាន់បណ្តាញសារព័ត៌មាននៅវិមានរដ្ឋាភិបាលក្នុងក្រុងឡុងដិ៍ កាលពីថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និយាយទៅកាន់បណ្តាញសារព័ត៌មាននៅវិមានរដ្ឋាភិបាលក្នុងក្រុងឡុងដិ៍ កាលពីថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០១៩។

គេ​រំពឹង​ថា​ សមាជិក​សភា​អង់គ្លេស​ខាងគណបក្ស​ប្រឆាំង​នឹង​ដាក់ស្នើសេចក្តី​ព្រាង​ច្បាប់​មួយ​នៅ​ថ្ងៃ​ពុធ​តាមពេល​វេលា​នៃ​ប្រទេសអង់គ្លេស​ដើម្បីពន្យា​រពេលលើកទៅថ្ងៃ​ក្រោយ​ការ​ដកប្រទេសអង់គ្លេស​ចេញពីសហភាព​អឺរ៉ុប​ដើម្បី​ឱ្យបានសម្រេច​កិច្ចព្រមព្រៀង​ថ្មី​មួយអំពី​លក្ខខណ្ឌនៃ​ការ​ដក​ចេញ​នេះ។

លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ Boris Johnson បាន​បបួល​លោក Jeremy Corbyn មេដឹកនាំ​ក្រុម​ប្រឆាំង​ឱ្យ​គាំទ្រច្បាប់​មួយ​ដែល​បានត្រូវ​ស្នើដើម្បី​រៀប​ចំ​ការបោះឆ្នោត​សភា​មុន​ពេល​កំណត់នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា។​

កាល​ពី​ថ្ងៃ​ពុធ លោក Johnson បាន​ធ្វើការ​ទាមទារឱ្យមានការ​បោះឆ្នោតមុន​ពេល​កំណត់គឺ​មួយ​ថ្ងៃក្រោយ​ពីសមាជិក​សភាបានធ្វើឱ្យ​លោក Johnson ទទួល​បរាជ័យ​នាំឱ្យ​អាម៉ាសមួយ​ ដោយ​ពួក​គេ​បានបោះឆ្នោត​ប្រឆាំង​នឹង​ការ​ដក​ប្រទេស​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង។​លោក Johnson បានហៅ​ការ​បោះឆ្នោត​នេះ​ថា​ ជា​ការប៉ុនប៉ង​មួយ​ក្នុង​ការ​ចុះចាញ់​សហភាព​អឺរ៉ុប។​

លោក Johnson បាននិយាយ​ថា​ «រដ្ឋាភិបាល​នេះនឹងយក​ប្រទេសនេះ​ចេញពី​សហភាព​អឺរ៉ុបនៅថ្ងៃ​ទី៣១ ខែ​តុលាហើយ​មានតែ​អ្វី​មួយ​គត់​ដែល​រាំង​ផ្លូវ​របស់​យើង។ វា​គឺ​ជា​សេចក្តី​ព្រាង​ច្បាប់ចុះចាញ់​ដែល​នៅ​ពេលនេះ​បានត្រូវស្នើដោយ​មេដឹកនាំ​នៃ​ក្រុម​ប្រឆាំង»។

លោក Johnson បានថ្លែង​ថា​ ការ​បោះឆ្នោតនេះ​បានធ្វើឱ្យ​លោកគ្មានជម្រើសទេ ក៏ប៉ុន្តែ​ត្រូវ​តែ​អំពាវនាវ​ឱ្យមានការ​បោះឆ្នោត​មុន​ពេល​កំណត់។​ លោក​ពោលអះអាង​ថា​ ការ​គំរាម​កំហែងរបស់​លោក​ក្នុងការ​ដក​ប្រទេសអង់គ្លេស​ចេញ​ពី​សហភាពអឺរ៉ុបដោយមាន ឬ​គ្មាន​កិច្ចព្រមព្រៀងដក​ថយ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលាអាចបង្ខំ​ប្រទេស​ជា​សមាជិក២៧ទៀត​នៃសហភាព​អឺរ៉ុប​ឱ្យ​យល់ព្រម​តាម​លក្ខខណ្ឌដែលអនុគ្រោះច្រើន​ជាងមុន​ដល់ប្រទេសអង់គ្លេស។

គេ​រំពឹង​ថា​ សមាជិក​សភា​អង់គ្លេស​ខាងគណបក្ស​ប្រឆាំង​នឹង​ដាក់ស្នើសេចក្តី​ព្រាង​ច្បាប់​មួយ​នៅ​ថ្ងៃ​ពុធ​តាមពេល​វេលា​នៃ​ប្រទេសអង់គ្លេស​ដើម្បីពន្យា​រពេលលើកទៅថ្ងៃ​ក្រោយ​ការ​ដកប្រទេសអង់គ្លេស​ចេញពីសហភាព​អឺរ៉ុប​ដើម្បី​ឱ្យបានសម្រេច​កិច្ចព្រមព្រៀង​ថ្មី​មួយអំពី​លក្ខខណ្ឌនៃ​ការ​ដក​ចេញ​នេះ។

សមាជិកសភា​បះបោរ​អាចធ្វើ​សកម្មភាពនេះបាន បន្ទាប់ពី​ពួក​គេមានជ័យជម្នះក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ ដោយមានសំឡេង​ឆ្នោត ៣២៨ទល់នឹង ៣០១នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​ ដើម្បីក្តាប់យក​ការ​ត្រួតត្រា​លើ​បញ្ហា​ Brexit។​ ពួកជន​ដែល​ជំទាស់​នឹង Brexit គ្មាន​កិច្ច​ព្រមព្រៀងនិយាយ​ថា ​ប្រសិន​បើ​លោក Johnson ដកប្រទេស​អង់គ្លេស​ចេញពី​សហភាពអឺរ៉ុប ​ដោយមិនមានកិច្ចព្រមព្រៀង​មួយ ការណ៍នេះអាច​នាំ​ឱ្យមាន​មហន្តរាយ​ដល់សេដ្ឋកិច្ច​នៃប្រទេសអង់គ្លេស៕

XS
SM
MD
LG