ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ Theresa May ​ចុះ​ចេញ​ពី​តំណែង​ជា​មេដឹក​នាំ​គណបក្ស​អភិរក្ស​និយម​


រូបឯកសារ៖ លោក​ស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​លើក​ដៃ​គ្រវី ក្រោយពេល​ថ្លែង​សុន្ទរកថា​គន្លឹះនៅឯ​សន្និសីទ​គណបក្ស​អភិរក្ស​និយម កាល​ពី​ឆ្នាំ​មុន។
រូបឯកសារ៖ លោក​ស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​លើក​ដៃ​គ្រវី ក្រោយពេល​ថ្លែង​សុន្ទរកថា​គន្លឹះនៅឯ​សន្និសីទ​គណបក្ស​អភិរក្ស​និយម កាល​ពី​ឆ្នាំ​មុន។

លោកស្រី ​Theresa May ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ចុះ​ចេញ​ពីតំណែង​ជា​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម​កាល​ពី​ថ្ងៃ​សុក្រ ​ហើយ​ការ​បោះឆ្នោត​ដើម្បី​ជ្រើស​រើស​អ្នកស្នង​តំណែង​របស់​លោក​ស្រី​រំពឹង​ថា នឹង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ។ ​

លោកស្រី​នឹង​បន្ត​កាន់​តំណែង​នេះ​រហូត​ដល់​មេដឹក​នាំថ្មី​ត្រូវ​បាន​ជ្រើសរើស​នៅ​ចុង​ខែ​កក្កដា​ ប៉ុន្តែ​លោកស្រី​បាន​លះ​បង់​ការ​គ្រប់គ្រង​លើ​ការ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ដែល​គេ​ហៅ​ថា ​Brexit​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៣១​ខែ​តុលា។

នាយក​រដ្ឋ​មន្ត្រី​ថ្មី​មាន​ពេល​មិន​ដល់​ប្រាំខែ​ទេ​ក្នុង​ការសម្រេច​ថា​ តើ​ត្រូវ​ព្យាយាម​បន្ត​ផែន​ការ​របស់​លោកស្រី​ឬ​ពន្យារ​ពេល​ការ​ចាក​ចេញ​របស់​ចក្រ​ភពអង់គ្លេស​ពី​សហភាព​អឺរ៉ុប​ម្តង​ទៀត​ ឬ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រម​ព្រៀង​អ្វី​ទាំង​អស់។​

លោក​ស្រី​ Theresa May ​បាន​ចូល​កាន់​តំណែង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ប្រជាមតិកាល​ពី​ឆ្នាំ​២០១៦ អំពី​ការ​កាត់​ផ្តាច់​អង់គ្លេសពីសហភាព​អឺរ៉ុប ​ហើយ​បាន​ចំណាយ​ពេល​ច្រើន​បំផុត​នៃ​រយៈ​ពេល​បី​ឆ្នាំ​ដើម្បីធ្វើ​ផែន​ការ​ ​ប៉ុន្តែ​បាន​បរាជ័យ​បី​ដង​ក្នុង​ការបញ្ចុះ​បញ្ចូល​ឲ្យសមាជិក​សភា​គាំ​ទ្រ​កិច្ច​ព្រម​ព្រៀង​ Brexit ​របស់​លោក​ស្រី។ ​

អ្នក​ខ្លះ​ក្នុង​ចំណោម​បេក្ខជន​១១​រូបជំនួស​លោកស្រី ​ ដែលរួម​មានអតីត​រដ្ឋមន្រ្តីការបរទេស ​លោក​ Boris Johnson ​បាន​និយាយ​ថា ​ពួក​គេ​គ្រោង​ធ្វើ​ការ​ផ្លាស់​ប្តូរ​កិច្ច​ព្រម​ព្រៀង​នេះ ​បើទោះ​បីជា​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ​ខ្លួន​នឹង​មិន​ធ្វើ​ការ​ចរចា​ឡើង​វិញ​ក៏​ដោយ។

ពួក​គេ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​លោក​ Nigel Farage ​ដែល​គាំទ្រ​ជម្រើស​មិន​ឲ្យ​មាន​ការព្រម​ព្រៀងហើយ​គណបក្ស​របស់​លោក​បាន​មាន​សំឡេង​ច្រើន​លើស​គេ​ក្នុង​ការ​ស្ទង់​មតិ​កាល​ពីខែ​មុន។ ទោះ​យ៉ាង​ណា​ ​អ្នក​ប្រជា​ធិបតេយ្យ​សេរីនិយម​អឺរ៉ុប​ដែល​ចង់​ប្តូរ ​Brexit ​ក៏​មាន​ការ​គាំទ្រ​ច្រើន​គួរ​សម​ដែរក្នុង​ការ​បោះឆ្នោត​នៅ​អឺរ៉ុប​ដែល​បង្ហាញ​ពី​ការ​បែក​បាក់​ទាក់​ទង​នឹងការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប៕

XS
SM
MD
LG