ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃប្រេង​ឆៅ​ឡើង​​១០​ដុល្លារ​ក្នុង​មួយ​ធុង​ ហើយ​ទី​ផ្សារ​ភាគហ៊ុន​ធ្លាក់ចុះ​ ខណៈ​ជម្លោះ​នៅ​អ៊ុយក្រែន​កាន់​តែ​​ធ្ងន់​ធ្ងរ


រូបឯកសារ៖ រូប​ថត​នេះ​បង្ហាញ​ពី​បំពង់​បង្ហូរ​ប្រេង​មួយ​​នៅ​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក ក្នុង​ទីក្រុង ​ Freeport រដ្ឋ Texas សហរដ្ឋ​អាមេរិក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Richard Carson)
រូបឯកសារ៖ រូប​ថត​នេះ​បង្ហាញ​ពី​បំពង់​បង្ហូរ​ប្រេង​មួយ​​នៅ​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក ក្នុង​ទីក្រុង ​ Freeport រដ្ឋ Texas សហរដ្ឋ​អាមេរិក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Richard Carson)

តម្លៃ​ប្រេង​ឆៅ បាន​ហក់ឡើងប្រមាណ​ជាង១០ដុល្លារ​អាមេរិក​ក្នុង​មួយ​ធុង​ ហើយ​តម្លៃទីផ្សារភាគហ៊ុន​មាន​ការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង​នៅ​ថ្ងៃចន្ទ​នេះ ខណៈពេល​ដែល​ជម្លោះក្នុង​ប្រទេស​អ៊ុយក្រែន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង បើ​ទោះ​បី​ជា​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​កាន់តែ​ខ្លាំង​យ៉ាង​ណា​ក្តី។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ពិភព​លោក បាន​ហក់​ឡើង​ខ្ពស់ជាង១០ដុល្លារ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ហើយ​តម្លៃ​ប្រេង​នេះ​ឡើង​ប្រមាណ​ជិត៩ដុល្លារ​គឺ​ក្នុង​តម្លៃជាង​១២៤ដុល្លារ​ក្នុង​មួយ​ធុង​នៅ​លើ​ទីផ្សារសហរដ្ឋអាមេរិក។

តម្លៃ​ប្រេងឆៅ​ហក់​ឡើង​នេះ បន្ទាប់​ពីមាន​ការព្រមានរបស់​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putinដែល​បាន​និយាយ​ថា ស្ថានភាព​ក្នុង​ប្រទេស​អ៊ុយក្រែន​កាន់​តែ​មាន​គ្រោះថ្នាក់​ ខណៈ ពេល​ដែល​កងទ័ព​រុស្ស៊ី​កំពុង​ធ្វើ​ការវាយ​ប្រហារ​កាន់​តែ​ខ្លាំង​លើ​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​ប្រទេសអ៊ុយក្រែន​នោះ។ បទ​ឈប់បាញ់​មួយ​នៅ​ក្នុង​ទីក្រុង២របស់​អ៊ុយក្រែន​បាន​ទទួល​បរាជ័យ​កាល​ពី​ចុងសប្តាហ៍ ហើយ​ភាគីរុស្ស៊ី​និង​អ៊ុយក្រែន​ បានស្តីបន្ទោស​គ្នា​ទៅវិញ​ទៅ​មក។

ទន្ទឹម​គ្នា​នោះ​ដែរ តម្លៃ​ប្រេងឆៅកើន​ឡើងខ្ពស់​នោះ កើត​មាន​ឡើង​ដោយ​សារ​កត្តា​បន្ថែម​មួយ​ទៀត​ដែរគឺ​បន្ទាប់ពី​ក្រុមហ៊ុន​ប្រេង​ជាតិ​ប្រទេស​លីប៊ី បាន​និយាយ​ថា មាន​ក្រុម​ប្រដាប់អាវុធ​មួយ​ក្រុម បាន​បិទ​ទីតាំងបូមប្រេង​ដ៏​សំខាន់២របស់​ប្រទេស​នេះ​ដែល​ធ្វើឲ្យ​មាន​ការធ្លាក់ចុះ​ការ​ផលិតប្រេងប្រមាណ៣សែន៣ម៉ឺនធុង​ក្នុង​មួយ​ថ្ងៃ។

តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ បាន​ឡើង​ដល់​ចំនួន១៣៩,១៣ដុល្លារ​ក្នុង​មួយធុង​មុន​ពេលចុះបន្តិច​វិញ។

ទន្ទឹម​នឹង​នេះ​ដែរ ប្រធាន​រដ្ឋសភា​សហរដ្ឋអាមេរិក​លោក​ស្រី Nancy Pelosi បាន​និយាយ​ថា​ រដ្ឋសភា​អាមេរិក កំពុង​ពិនិត្យ​មើលច្បាប់​អាមេរិកដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ីកាន់​តែ​ឯកោ​ខ្លាំង​ថែមទៀត​ពី​សេដ្ឋកិច្ច​ពិភព​លោក រួមបញ្ចូល​ទាំង​ការដាក់​បម្រាម​ការ​នាំចូលប្រេង​និងផលិត​ផល​ថាមពលនានា​មក​កាន់​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

XS
SM
MD
LG