ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រឡាញ់​សៀវភៅ​បង្កើត​បណ្ណាល័យ​​ឥត​គិត​ថ្លៃ​តូចៗ​ជុំវិញ​សហរដ្ឋ​អាមេរិក


ប្រអប់ដាក់សៀវភៅនៃបណ្ណាល័យឥតគិតថ្លៃមួយនៅសហរដ្ឋអាមេរិក។
ប្រអប់ដាក់សៀវភៅនៃបណ្ណាល័យឥតគិតថ្លៃមួយនៅសហរដ្ឋអាមេរិក។

បណ្ណាល័យ​ឥត​គិត​ថ្លៃ​តូចៗ​គឺ​ជា​ អង្គការ​មិន​រក​ប្រាក់​កម្រៃ​​បង្កើត​ឡើង​ក្នុង​គោល​បំណង បំផុស​​ការ​ស្រលាញ់​ការ​អាន។​ វា​ជួយ​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​សៀវភៅ​ដោយ​ឥត​គិត​ថ្លៃ នៅ​កន្លែង​ដែល​គេ​បាន​រៀប​ចំ​ធ្នើ​ពីរ​បី ដើម្បី​ឲ្យ​ពលរដ្ឋ​បរិច្ចាគ​ ឬ​ខ្ចី​សៀវភៅ។

នៅ​ពេល​ដែល ផតខាស់ សៀវភៅ​អេឡិចត្រូនិក និង​ស្មាត​ហ្វូន​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង សៀវភៅ​ធម្មតា​ក៏​កំពុង​មាន​ប្រជាប្រិយភាព​ដែរនៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ការណ៍​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​បណ្ណាល័យ​ឥត​គិត​ថ្លៃតូច​ៗ ដែល​ជា​កន្លែង​ដែល​ពលរដ្ឋ​ប្ដូរ​សៀវភៅ​គ្នា​អាន រីក​ដុះ​ដាល​ពេញ​ប្រទេស​ ដើម្បី​ជួយ​ដល់​អ្នក​ស្រឡាញ់​សៀវភៅ។

កុមារា Avery អាយុប្រាំ​ឆ្នាំ​ស្រលាញ់ការ​អាន​ ដូច្នេះ​រាល់​សប្ដាហ៍ គេ​តែង​ទៅបណ្ណាល័យជាមួយ​ម្ដាយ​របស់​គេ​ ដើម្បី​ស្វែង​រក​សៀវភៅ​អាន។​

បើ​សិន​ម្ដាយ​គេ​រវល់ គេ​ទៅ​កូន​បណ្ណាល័យ​ក្បែរ​ផ្ទះ ដើម្បី​រក​សៀវភៅ​ថ្មី​មក​អាន។ ពីព្រោះ​សៀវភៅ​ទាំង​នេះ​ជួយ​អ្នក​រៀន​អាន។ ខ្ញុំ​រៀន​អំពី​ពស់ ដែល​ថា​ពួក​វា​គ្មាន​ជើង​ទេ ហើយ​ពស់​ខ្លះ​មាន​កណ្ដឹង​ជាប់​កន្ទុយ ហើយ​ខ្លះ​ព្រួស​ពិស​ចូល​ទៅ​ក្នុង​ភ្នែក​របស់​សត្រូវ។​

បណ្ណាល័យ​ឥត​គិត​ថ្លៃ​តូចៗ​គឺ​ជា​ អង្គការ​មិន​រក​ប្រាក់​កម្រៃបង្កើត​ឡើង​ក្នុង​គោល​បំណង បំផុសការ​ស្រលាញ់​ការ​អាន។​ វា​ជួយ​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​សៀវភៅ​ដោយ​ឥត​គិត​ថ្លៃ នៅ​កន្លែង​ដែល​គេ​បាន​រៀប​ចំ​ធ្នើ​ពីរ​បី ដើម្បី​ឲ្យ​ពលរដ្ឋ​បរិច្ចាគ​ ឬ​ខ្ចី​សៀវភៅ។

អ្នកស្រី Cat Lazaroff អ្នក​សារព័ត៌មាន​ម្នាក់ បាន​ដំឡើង​បណ្ណាល័យ​តូច​មួយ​ នៅ​ក្នុង​ស្រុក Montgomery រដ្ឋ​ Maryland កាលពី​ប្រាំ​ឆ្នាំ​មុន។

អ្នក​ស្រី Lazaroff និយាយ​ថា៖ «ខ្ញុំ​បាន​ឃើញ​បណ្ណាល័យ​ឥត​គិត​ថ្លៃ​តូចៗ​ជា​ច្រើន​នៅតំបន់​ជិត​ខាង​នានា​ ហើយ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​គំនិត​ ដែល​ថា​ពល​រដ្ឋ​អាច​ខ្ចី​សៀវភៅនៅ​ក្នុង​តំបន់​ជិត​ខាង​របស់​ពួកគេ​។ មាន​បណ្ណាល័យ​គឺ​ប្រពៃ​ណាស់ តែ​អ្វី​ដែល​អស្ចារ្យ​គឺ​យើង​អាច​រក​សៀវភៅ​ដែល​យើង​ចង់​អាន​បាន​នៅ​ក្បែរ​ផ្ទះ អាច​ខ្ចី ឬ​រក្សា​ទុក​សៀវភៅនោះ​ ​ឬ​ចែក​ឲ្យ​ជា​អ្នកដទៃ​អាន​តាម​ចិត្ត​ចង់!»​។

បណ្ណាល័យ​ឥត​គិត​ថ្លៃ​តូច​ៗ​ទាំង​នេះ មាន​បំណង​ធ្វើ​សៀវភៅ​មាន​គេ​អាច​ច្រើន។​ ធ្នើរ​ដាក់​សៀវភៅ​របស់​អ្នកស្រី​មិន​ដែល​ទទេ​ឡើយ ហើយ​ក៏​មាន​មនុស្ស​ជាច្រើន​យក​ប្រអប់​សៀវភៅ​មកដាក់​មាត់​ទ្វា​ផ្ទះ​អ្នកស្រី​ផង​ដែរ។

អ្នកស្រី​និយាយ​ថា ប្រជាពលរដ្ឋ​ចង់​បរិច្ចាគ​សៀវភៅ។ អ្នក​ស្រី​ Cat Lazaroff អ្នក​សម្រប​សម្រួល​បណ្ណាល័យ​ឥត​គិត​ថ្លៃ​តូចៗ បាន​និយាយ​ថា៖

«អ្នក​ជិត​ខាង​ម្នាក់បាន​ទាក់​ទង​មក​សួរ​ខ្ញុំ​ថា​តើ​ វា​មិន​អី​ទេ​ឬ បើ​សិន​ជា​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​កូន​គាត់ គាត់​ស្នើ​ឲ្យ​អ្នកចូលរួម​ទិញ​អំណោយ ជា​សៀវភៅ​សម្រាប់​បណ្ណាល័យឥត​គិត​ថ្លៃ​តូចៗ។ ហើយ​កាល​នោះ​មាន​ការ​ជប់​លៀង​តុប​តែង​ខ្លួន​ប្លែកៗ ហើយ​អ្នក​ចូល​រួម ហើយ​ពួកគេ​បាន​ចូល​រួម​ជា​មួយ​ការ​តុបតែង​ខ្លួន​ និង​យកសៀវភៅ ទៅ​ប្រគល់​ឲ្យ​បណ្ណាល័យ។​ ​វា​ជា​កម្មវិធី​ដ៏​រីក​រាយ​មួយ!»។

នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ខាង​មុខ​ កម្មវិធី​ផ្លាស់ប្ដូរ​សៀវភៅ​នេះ​នឹង​ពង្រីក​ទៅ​កាន់​ ៨៥ ប្រទេស។ ក្រុម​កុមារី​កាយរឹទ្ធិបាន​បើក​បណ្ណាល័យ​ឥត​គិត​ថ្លៃ​តូច​ៗ នៅ​ក្នុង​បរិវេណ​សាលា។​

អ្នកស្រី Jennifer Conrad មេ​ដឹក​នាំ​ក្រុម​កុមារី​កាយរឹទ្ធិបាន​និយាយ​ថា៖ «អ្នកអាន​ក្លាយ​ជា​អ្នក​ដឹក​នាំ។​ ហើយ​កិច្ច​ការរបស់​ក្រុម​កាយ​រឹទ្ធិ​ជំរុញ​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​បង្រៀន​កុមារី​ពី​ជំនាញ ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ក្លាយ​ខ្លួន​ជា​មេ​ដឹក​នាំ។»​

ទាំង​ក្រុម​កុមារី​កាយរឹទ្ធិ និងអ្នក​កាសែត Cat Lazaroff និយាយ​ថា បណ្ណាល័យ​តូចៗ លើក​ទឹក​ចិត្ត​ឲ្យ​ស្រឡាញ់​ការ​អាន ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​វ័យ​ និង​អ្នក​សៀវភៅ​គ្រប់​ប្រភេទ​សាមគ្គី​គ្នា៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG