ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំផ្ទុះ​គ្រាប់​បែក​បាន​សម្លាប់​មនុស្ស​១៥​នាក់​នៅ​ក្នុង​និង​ជុំវិញ​រដ្ឋធានី​ប្រទេស​អ៊ីរ៉ាក់


រូបឯកសារ៖ ផែន​ទីនៃ​​ប្រទេស​អ៊ីរ៉ាក់។
រូបឯកសារ៖ ផែន​ទីនៃ​​ប្រទេស​អ៊ីរ៉ាក់។

ពួកមន្ត្រី​អ៊ីរ៉ាក់​បាន​និយាយថា​ ការ​បំផ្ទុះ​គ្រាប់​បែក​ដែល​បាន​យក​ជា​ទី​ដៅ​នៃការ​វាយ​ប្រហារ​លើ​កន្លែង​ប៉ូលិស​ឆែកឆេរមួយ ​ភោជនីយ​ដ្ឋាន​មួយ​និង​ផ្សារ​ពីរបាន​បណ្តាល​ឱ្យ​មនុស្ស​១៥​នាក់​ស្លាប់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​៤០នាក់​ទៀត​រង​របួស​នៅ​ខាង​ក្នុង​និង​នៅ​ខាង​ក្រៅ​ក្រុង​បាកដាដ។

ការ​វាយប្រហារ​ដ៏​ប្រល័យ​បំផុត​គឺ​ការបំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​ប្រឆាំង​នឹង​កន្លែង​ឆែកឆេរ​យោធា​មួយ​នៅ​ Tarmiyah ឋិត​នៅ​ចម្ងាយ​ប្រមាណ​៥០​គ.ម.​ខាង​ជើង​រដ្ឋធានី​បាកដាដ​ ដែល​បាន​នាំ​ឱ្យ​មនុស្ស​៨នាក់​ស្លាប់​និង​បាន​ធ្វើ​ឱ្យ​មនុស្ស​១៥​នាក់ទៀត​ត្រូវ​របួស។ ជន​បី​នាក់​ក្នុង​បណ្តា​ពួក​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត​គឺជា​ទាហាន។​

ការ​វាយ​ប្រហារ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ផ្សារ​ក្នុង​ក្រុង​បាកដាដ​ បាន​បណ្តាល​ឱ្យ​មនុស្ស​៥នាក់​ស្លាប់​ហើយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ឯភោជនីយ​ដ្ឋាន​មួយ​កន្លែង​បាន​នាំ​ឱ្យ​មនុស្ស​២នាក់​បាត់បង់​ជីវិត។

ពួក​ប៉ូលិស​និង​ពួក​មន្ត្រី​មន្ទីរ​ពេទ្យ​បាន​បញ្ជាក់​ថា​ចំនួន​មនុស្ស​ស្លាប់​ខាងលើ​ជា​ចំនួន​ពិត​ប្រាកដ។

ការ​វាយ​ប្រហារ​ទាំង​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​កង​កម្លាំងរដ្ឋាភិបាល​អ៊ីរ៉ាក់​កំពុង​ប៉ុន​ប៉ង​វាយ​យក​មក​វិញ​នូវ​ក្រុង​ Fallujah ​ក្នុង​ប៉ែក​ខាងលិច​ប្រទេស​ ពី​កណ្តាប់​ដៃ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម៕

XS
SM
MD
LG