ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​បាកដាដ​ត្រូវ​បានរាំង​ខ្ទប់​ខណៈ​ដែល​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ជួប​ជុំ​គ្នា


ក្រុម​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ឈរ​យាម​ក្នុង​ខណ្ឌ​ ​Kadhimiya នៃ​ទីក្រុង​បាកដាដ​ កាល​ពី​ថ្ងៃ​២ ខែ​ឧសភា ឆ្នាំ២០១៦។ដោយ​ខ្លាច​មាន​បាតុកម្មលុកលុយ​សភា​​ដូច​កាល​ពី​សប្តាហ៍​មុន​ ទីក្រុង​បាកដាដ​​បាន​រារាំង​ការ​ធ្វើ​ដំណើរផ្សេងៗ។
ក្រុម​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ឈរ​យាម​ក្នុង​ខណ្ឌ​ ​Kadhimiya នៃ​ទីក្រុង​បាកដាដ​ កាល​ពី​ថ្ងៃ​២ ខែ​ឧសភា ឆ្នាំ២០១៦។ដោយ​ខ្លាច​មាន​បាតុកម្មលុកលុយ​សភា​​ដូច​កាល​ពី​សប្តាហ៍​មុន​ ទីក្រុង​បាកដាដ​​បាន​រារាំង​ការ​ធ្វើ​ដំណើរផ្សេងៗ។

កាល​ពី​ថ្ងៃ​សុក្រ​មាន​ការ​រាំង​ខ្ទប់​មិន​ឱ្យ​មាន​មនុស្ស​ចេញ​និង​ចូល​ក្នុង​ក្រុង​បាក​ដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់ ​ដោយ​ព្រួយ​បារម្ភ​ខ្លាច​មាន​ចលាចល​ដូច​កាល​ពី​សប្តាហ៍​មុន​ដោយ​ពួក​បាតុករ។

កាល​ពី​សប្តាហ៍​មុន​ ពួក​បាតុករ​បាន​ឆ្មក់​ចូល​លុកលុយ​ក្នុង​តំបន់​អន្តរជាតិ​ហៅ​កាត់​ថា​ IZ​ ដែល​មាន​ការ​ការពារ​មាំ​ទាំ ​ហើយ​បាន​ចូល​លុក​លុយ​ក្នុង​សភាដោយ​បង្ខំ​ឱ្យ​ពួក​សមាជិក​សភា​រត់គេច​ខ្លួច​ដើម្បី​ជីវិត​ពួក​គេ។ រដ្ឋាភិបាល​អ៊ីរ៉ាក់​ បាន​កសាង​របាំង​ស៊ីម៉ង់ត៍​នៅ​ជុំវិញ​ទី​ក្រុង​នេះ។​

ក៏​ប៉ន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​ពេល​រសៀល​ មិន​មាន​ការ​ធ្វើ​បាតុកម្ម​របស់​មហា​ជន​ដែល​នាំ​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ។

ស្ពាន​ធំៗ​នៅ​លើ​ទន្លេ​ Tigris ​បាន​ត្រូវ​រាំង​ខ្ទប់​ដោយ​របាំង​ស៊ីម៉ង់ត៍​ជា​ច្រើនជាន់ ដោយ​បិទ​ផ្លូវ​នានា​ពី​ទី​លាន​ Tahrir​ ដែល​ជា​កន្លែង​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ទីក្រុង​ទៅ​កាន់​តំបន់​អន្តរជាតិ​នៅ​ប៉ែក​ខាង​លិច​ក្រុង។​

សង្កាត់ ​Sadr City ​ដែល​ឋិត​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ក្រុង​បាកដាដ​ និង​ជា​កន្លែង​រស់​នៅ​របស់​ក្រុម​អ្នក​គាំទ្​រប្រមាណ​៥លាន​នាក់​នៃ​បព្វជិត​ Shi'ite Muqtada al-Sadr ក៏​មាន​ការ​រាំង​ខ្ទប់​ស្រដៀង​គ្នា​នេះ​ដែរ។​

នៅ​ខាង​ក្នុង​តំបន់​ IZ ​ដែល​គេ​ស្គាល់​ថា​ជា​តំបន់​បៃ​តង​ដែរ​នោះ​ ស្ថានទូត​បរទេស​បាន​ត្រូវ​បិទ​ហើយ​ក៏​មាន​ការ​បង្កើន​កិច្ច​ការពារ​សន្តិសុខ​ផង​ដែរ។​

មាន​កិច្ច​ការពារ​សន្តិសុខ​ខ្លាំង​នៅ​តាម​ផ្លូវ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នៅ​ពេល​ដែល​ប្រជារាស្ត្រ​ទៅ​ទិញ​អីវ៉ាន់​សម្រាប់​ដំណាច់​សប្តាហ៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG