រដ្ឋមន្ត្រីការបរទេសអាមេរិកថា ចិនប្រហែលកំពុងពិចារណាផ្តល់ជំនួយអាវុធដល់រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបង្ហាញពីការបារម្ភរបស់អាមេរិកកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលថា ចិនប្រហែលជាកំពុងត្រៀមបញ្ជូនជំនួយអាវុធដើម្បីគាំទ្ររុស្ស៊ីនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ លោកបានថ្លែងដូចនេះ នៅមុនពេលលោកទៅដល់ប្រទេសតួកគី ដើម្បីពិនិត្យមើលពីការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសនេះ។ ទំនាក់ទំនងរវាងអាមេរិកនិងចិន មានភាពតានតឹងកាន់តែខ្លាំងឡើង ក្រោយអាមេរិកបាញ់ទម្លាក់បាឡុងចារកម្ម ដែលសង្ស័យថា ជារបស់ចិនកាលពីដើមខែកុម្ភៈនេះ។ លោកស្រី Veronica Balderas Iglesias រាយការណ៍ជុំវិញរឿងនេះ ហើយលោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួល៕