ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា​ ចិន​​ប្រហែល​កំពុង​ពិចារណា​​ផ្តល់​ជំនួយ​អាវុធ​ដល់​​រុស្ស៊ី​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken បាន​បង្ហាញ​ពី​ការ​បារម្ភ​​របស់​អាមេរិក​​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ដែល​ថា​ ចិន​ប្រហែល​ជា​កំពុង​​ត្រៀម​បញ្ជូន​ជំនួយ​អាវុធ​​​ដើម្បី​គាំទ្រ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​​ជា​មួយ​អ៊ុយក្រែន។​ លោក​បាន​ថ្លែង​ដូច​នេះ​​​ នៅ​មុន​​ពេល​លោក​ទៅ​ដល់​ប្រទេស​តួកគី​ ដើម្បី​ពិនិត្យ​មើល​ពី​​ការ​ខូចខាត​​ដែល​បណ្តាល​មក​ពី​​គ្រោះ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​នេះ។ ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​ មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ ក្រោយ​អាមេរិក​បាញ់​ទម្លាក់​បាឡុង​ចារកម្ម​​ ដែល​សង្ស័យ​ថា ​ជា​របស់​ចិន​​កាល​ពី​ដើម​ខែ​​កុម្ភៈ​នេះ។​ លោកស្រី Veronica Balderas Iglesias រាយការណ៍​ជុំវិញ​រឿង​​នេះ ហើយ​លោក ជ្រា វណ្ណារិទ្ធ​ ប្រែសម្រួល៕

XS
SM
MD
LG