ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបំ​ផ្ទុះគ្រាប់​បែក​​នៅ​ច្រក​ចូល​ទៅ​កាន់​កន្លែង​គោរព​បូជានៃ​សាសនា​ឥស្លាម​នៅអារ៉ាប៊ី​សាអូឌីត


The Shanghai ballet performs 'Swan Lake' inside the Bode Museum ahead of the group's first show, in Berlin, Germany.

ការ​ផ្ទុះ​មួយ​បាន​កើត​មាន​ឡើង​នៅ​ឯ​កន្លែង​ឆែក​ឆេរ​មួយ​នៅ​ខាង​ក្រៅ​កន្លែង​គោរព​ដ៏​ពិសិដ្ឋ​មួយ​ក្នុង​បណ្តា​កន្លែង​ពិសិដ្ឋ​បំផុត​នៃ​សាសនា​ឥស្លាម​ គឺ​ព្រះវិហាររបស់​ព្យាការី​នៅ​ក្នុង​ក្រុង​ Medina​ នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

វីដេអូ​ដំបូង​ដែលត្រូវ​បាន​ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍​ al-Arabiya បាន​បង្ហាញ​ឱ្យ​ឃើញ​ភ្លើង​ឆេះ​នៅ​ខាង​ក្រៅ​អាគារ​នោះ​ និងឃើញ​មាន​សាក​សព​មនុស្ស​ម្នាក់​ផង​ដែរ។​ នៅ​ពេល​បន្ទាប់​មក​ ទូរទស្សន៍​នេះ​បាន​រាយការណ៍​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​បី​នាក់​ស្លាប់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ជន​ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ និង​អ្នក​ការពារ​សន្តិសុខ​ពីរ​នា​ក់ផង​ដែរ។

ព្រះវិហារ​ឥស្លាម​នេះ​ដែល​ជា​កន្លែង​ពិសិដ្ឋ​បំផុត​ទីពីរ​ក្នុង​សាសនា​ឥស្លាម​ ជា​កន្លែង​បញ្ចុះ​សព​ព្យាការីមូហាម៉ាដ​ (Muhammad) ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​៦៣២។ ក្រុម​អ្នក​គោរព​សាសនា​ឥស្លាម​រាប់​លាន​នាក់​មក​ពី​ទូទាំង​ពិភព​លោក​បាន​ទៅ​ទស្សនា​ទី​នោះ​នៅ​ពេល​ពួក​គេ​ធ្វើ​ធម្មយាត្រា​ទៅ​កាន់​ក្រុង​ Mecca។

គេ​ក៏បាន​រាយការណ៍​ដែរ​ថា មាន​ការផ្ទុះ​ពីរ​ទៀត​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​នេះ​នៅ​ពេល​ដែល​ខែ​ពិសិដ្ឋ​រ៉ាម៉ាឌន ​(Ramadan)​ ជិត​ចប់។

ការផ្ទុះ​មួយ​មាន​ការ​ទាក់ទិន​ជា​មួយ​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​នៅ​ឯព្រះ​វិហារ​ឥស្លាម​របស់​និកាយ​ Shi'ite ​មួយ​ក្នុង​ក្រុង ​Qatif ​នា​ប៉ែក​ខាង​កើត​ប្រទេស។គេ​មិន​បាន​រាយការណ៍​ចំនួន​មនុស្ស​ស្លាប់​ឯទៀតៗ​ទេ។

កាលពី​ប៉ុន្មាន​ម៉ោង​មុននោះ​ ក្រសួង​មហា​ផ្ទៃ​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បាន​និយាយ​ថា ​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ជិត​ស្ថាន​កុង​ស៊ុល​ស.រ.អា. ​ក្នុង​ក្រុង​ Jeddah ​នា​ប៉ែក​ខាង​លិច​ប្រទេស​នេះ​ហើយ​គ្មាន​មនុស្ស​ស្លាប់​ឬ​ត្រូវ​របួស​ទេ៕

អត្ថបទ​ទាក់ទង

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG